រកឃើញអ្នកទទួលបានជ័យលាភីចំនួន​ ៣រូប​ហើយ!​មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 1060ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។​ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម​ ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ​ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។​ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។​ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។ លោក ហាប់ ទូច​ បានគូសរំលេចថា​ លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។​ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។ លោក ហាប់ ទូច​ ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។ ក្រៅពីនេះ​ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ​ និងនវានុវត្តន៍​ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។ លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-06-2025, 06:59 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដេីម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។ លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលេីកឡេីងថា បេីមិនចេះយុទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:55 PM, ចំនួនអ្នកអានៈ​ 14ដង
ខេត្តសៀមរាប ៖សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សូមឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជា៖ ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:46 PM, ចំនួនអ្នកអានៈ​ 21ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តយ៉ាងហោច១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ក្នុងពិធីបុណ្យនាថ្ងៃសៅរ៍នេះ ដែលរួមមានទាំងប្រមុខកងកម្លាំងប្រដាប់អាវុធ លោក Mohammad Bagheri, ប្រមុខកងឆ្មាំបដិវត្តន៍ លោក Hossein Salami និងប្រមុខកងទ័ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 05:08 PM, ចំនួនអ្នកអានៈ​ 17ដង
ខេត្តបន្ទាយមានជ័យ៖ការប្រកាសប្តេជ្ញាតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីសំណាក់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនៅចំពោះមុខ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 04:56 PM, ចំនួនអ្នកអានៈ​ 9ដង
នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះបាល់ទាត់នារីទ្វីបអាស៊ីខាងលើ នៅថ្ងៃទី២៨ ខែមិថុនា មុនការប្រកួតចាប់ផ្ដើមផ្លូវការពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ដោយមានបេក្ខភាព ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 04:53 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖សូមជម្រាបផងថា ការប្រកួតនេះមានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា គ្រាដែលការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 04:46 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ ក្សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា៖ «ក្នុងពេលថ្មីៗនេះកាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានប្រព្រឹត្តទៅស្របតាមស្មារតី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពីដំណើរការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 04:04 PM, ចំនួនអ្នកអានៈ​ 16ដង
បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុង​ជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 12:56 PM, ចំនួនអ្នកអានៈ​ 61ដង
កីឡាករអន្តរជាតិកាមេរូន វ័យ ២៥ឆ្នាំរូបនេះបានមកចូលរួមជាមួយក្លិបឃ្មុំ Brentford កាលពីឆ្នាំ២០១៩ តាមរយៈផ្លាស់ចេញពីក្លិប Troyes របស់បារាំង និងធ្វើបានល្អខ្លាំងផងដែរក្នុងលីគរដូវកាលមុន ដោយស៊ុតបាន ២០គ្រាប់។ ក្លិបរួម Premier League គឺ Brentford បានទាត់ចោលសំណើទឹកប្រាក់ប្រមាណ ៦២.៥លានផោនរបស់ក្លិបបិសាចក្រហម Manchester United ដើម្បីទិញខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 12:54 PM, ចំនួនអ្នកអានៈ​ 60ដង
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា លោក ត្រាំ បានឆ្លើយតបថា «យើងគិតថា ក្នុងអំឡុងសប្តាហ៍ក្រោយនេះ យើងនឹងទទួលបានបទឈប់បាញ់មួយ»។ សហរដ្ឋអាមេរិក បានជួយសម្រេចបានបទឈប់បាញ់មួយ សម្រាប់សង្រ្គាមនៅហ្កាហ្សា កាលពីអំឡុងចុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន រួមជាមួយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2025, 06:21 PM, ចំនួនអ្នកអានៈ​ 452ដង
រាជធានីភ្នំពេញ៖ ពលករខ្មែរម្នាក់មុនពេលចាកចេញពីប្រទេសថៃ ត្រូវបានអ្នកសារព័ត៌មានថៃសម្ភាស ដើម្បីឲ្យបង្ហាញអំពីចំណាប់អារម្មណ៍ និងសួរសំណួរចាក់ដោតលើបញ្ហាការងារនៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយស្ថានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ឆ្លើយដោយមិនស្ទាក់ស្ទើរឡើង ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2025, 06:14 PM, ចំនួនអ្នកអានៈ​ 460ដង
រាជធានីភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកងទ័ពជួរមុខនៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ ប៉ុន្ដែក៏មិនអាចឈរឱបដៃមើលប្រទេសណាមកឈ្លានពានកម្ពុជាបានដាច់ខាត។ ក្នុងឯកសណ្ឋានកងទ័ព សម្ដេចតេជោ នាយឧ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 08:42 PM, ចំនួនអ្នកអានៈ​ 489ដង
រាជធានីភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន រ​បស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 08:35 PM, ចំនួនអ្នកអានៈ​ 448ដង
បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយល់ព្រមបើកច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែរយើងនៅជាប់គាំងជាង១០០នាក់ អាចវិលចូលស្រុកបាន។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ថា មានបងប្អូនខ្មែរយើងជាង១០០នាក់ ដែលធ្វើដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2025, 08:32 PM, ចំនួនអ្នកអានៈ​ 464ដង
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់សាងសង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «ពិតប្រាកដណាស់»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9544 នាក់
ម្សិលមិញ : 11718 នាក់
សរុបទាំងអស់ : 8950294 នាក់