ប្រជាជនថៃនាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn ចុះចេញពីតំណែង |
|
ចុះថ្ងៃទី: 28-06-2025, 04:04 PM, ចំនួនអ្នកអានៈ 190ដង |
|
បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុងជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួលរលំ នៅមុនការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភា ដែលអាចនឹងធ្វើឡើងនាខែក្រោយ។
នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ប្រជាជនថៃប្រហែលខ្ទង់១០០០នាក់ បាននាំគ្នាមកប្រមូលផ្តុំនៅរាជធានីបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ខណៈរដ្ឋាភិបាលលោកស្រី កំពុងប្រឈមមុខជាមួយការខឹងសម្បារកាន់តែខ្លាំងឡើងពីសាធារណជន ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការតវ៉ានេះត្រូវបានរៀបចំឡើងនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមការដឹកនាំដោយក្រុម United Force of the Land ដែលភាគច្រើនជាសកម្មជនជាតិនិយម ដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលគាំទ្រដោយគ្រួសារ Shinawatra អំឡុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ស្របពេលដែលបាតុកម្មពីមុនៗមក មិនបានផ្តួលរំលំរដ្ឋាភិបាលទាំងនោះដោយផ្ទាល់ក្តី ពួកវាបានបង្កើនសម្ពាធដែលនាំទៅរកការអន្តរាគមន៍ពីតុលាការ និងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ឆ្នាំ២០១៤។
លោកស្រី Paetongtarn នាពេលនេះ កំពុងគ្រប់គ្រងរដ្ឋាភិបាលចម្រុះដែលមិនរឹងមាំឡើយ ក្រោយការចាកចេញរបស់អតីតដៃគូ គឺគណបក្ស Bhumjaithai កាលពីសប្តាហ៍មុន។ លោកស្រីអាចនឹងប្រឈមមុខជាមួយការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅពេលសភាថៃ បើកសម័យប្រជុំនាសប្តាហ៍ក្រោយ។
គណបក្ស Bhumjaithai បានដកការគាំទ្ររបស់ខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ក្រោមហេតុផលថា អធិបតេយ្យជាតិនិងបូរណភាពទឹករបស់ប្រទេសថៃ បានប្រឈមហានិភ័យ បន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាទូរសព្ទ រវាងលោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ អំឡុងកិច្ចសន្ទនានោះ លោកស្រីត្រូវគេស្តាប់លឺថា បានរិះគន់មេបញ្ជការយោធា និងកងទ័ពថៃ ដែលជាហេតុបង្កឱ្យប្រជាជនថៃ មិនពេញចិត្តជាខ្លាំង។ ចាប់តាំងពីពេលនោះ លោកស្រីក៏បានចេញមុខសុំទោសជាសាធារណៈ។
គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ លោកស្រី Paetongtarn ក៏កំពុងប្រឈមមុខបញ្ហាផ្លូវច្បាប់ផងដែរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃមួយក្រុម បានដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញ និងស្ថាប័នជាតិប្រឆាំងអំពើពុករលួយនៃប្រទេសថៃ ឱ្យបើកការស៉ើបអង្កេតផ្លូវការលើលោកស្រី ជុំវិញការបែកធ្លាយសំឡេងសន្ទនាទូរសព្ទជាមួយសម្តេច ហ៊ុន សែន។ ការសម្រេចចិត្តពីសំណាក់ស្ថាប័នទាំងពីរនេះ អាចនាំទៅរកការដកលោកស្រី Paetongarn ចេញពីតំណែង៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-06-2025, 08:50 PM, ចំនួនអ្នកអានៈ 165ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលើកទឹកចិត្តឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះ «ច្បាស់ជានឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចា» ហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 07:13 PM, ចំនួនអ្នកអានៈ 201ដង
ខេត្តបាត់ដំបង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 07:06 PM, ចំនួនអ្នកអានៈ 177ដង
លោក Wadespanhul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»។
នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 06:30 PM, ចំនួនអ្នកអានៈ 198ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។
លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ 270ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ 271ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ 295ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។
លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ 296ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ 281ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ 304ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ 304ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញសង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ 283ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:25 PM, ចំនួនអ្នកអានៈ 303ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:22 PM, ចំនួនអ្នកអានៈ 318ដង
ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។
តោខៀវ Chelsea របស់អង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:21 PM, ចំនួនអ្នកអានៈ 300ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។
លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជ
 ព័ត៌មានលម្អិត
|
|
|