ប្រជាជនថៃនាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn ចុះចេញពីតំណែង
ចុះថ្ងៃទី: 28-06-2025, 04:04 PM, ចំនួនអ្នកអានៈ 121ដង
បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុង​ជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួលរលំ នៅមុនការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភា ដែលអាចនឹងធ្វើឡើងនាខែក្រោយ។ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ប្រជាជនថៃប្រហែលខ្ទង់១០០០នាក់ បាននាំគ្នាមកប្រមូលផ្តុំនៅរាជធានីបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ខណៈរដ្ឋាភិបាលលោកស្រី កំពុងប្រឈមមុខជាមួយការខឹងសម្បារកាន់តែខ្លាំងឡើងពីសាធារណជន ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការតវ៉ានេះត្រូវបានរៀបចំឡើងនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមការដឹកនាំដោយក្រុម United Force of the Land ដែលភាគច្រើនជាសកម្មជនជាតិនិយម ដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលគាំទ្រដោយគ្រួសារ Shinawatra អំឡុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ស្របពេលដែលបាតុកម្មពីមុនៗមក មិនបានផ្តួលរំលំរដ្ឋាភិបាលទាំងនោះដោយផ្ទាល់ក្តី ពួកវាបានបង្កើនសម្ពាធដែលនាំទៅរកការអន្តរាគមន៍ពីតុលាការ និងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ឆ្នាំ២០១៤។ លោកស្រី Paetongtarn នាពេលនេះ កំពុងគ្រប់គ្រងរដ្ឋាភិបាលចម្រុះដែលមិនរឹងមាំឡើយ ក្រោយការចាកចេញរបស់អតីតដៃគូ គឺគណបក្ស Bhumjaithai កាលពីសប្តាហ៍មុន។ លោកស្រីអាចនឹងប្រឈមមុខជាមួយការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅពេលសភាថៃ បើកសម័យប្រជុំនាសប្តាហ៍ក្រោយ។ គណបក្ស Bhumjaithai បានដកការគាំទ្ររបស់ខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ក្រោមហេតុផលថា អធិបតេយ្យជាតិនិងបូរណភាពទឹករបស់ប្រទេសថៃ បានប្រឈមហានិភ័យ បន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាទូរសព្ទ រវាងលោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ អំឡុងកិច្ចសន្ទនានោះ លោកស្រីត្រូវគេស្តាប់លឺថា បានរិះគន់មេបញ្ជការយោធា និងកងទ័ពថៃ ដែលជាហេតុបង្កឱ្យប្រជាជនថៃ មិនពេញចិត្តជាខ្លាំង។ ចាប់តាំងពីពេលនោះ លោកស្រីក៏បានចេញមុខសុំទោសជាសាធារណៈ។ គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ លោកស្រី Paetongtarn ក៏កំពុងប្រឈមមុខបញ្ហាផ្លូវច្បាប់ផងដែរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃមួយក្រុម បានដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញ និងស្ថាប័នជាតិប្រឆាំងអំពើពុករលួយនៃប្រទេសថៃ ឱ្យបើកការស៉ើបអង្កេតផ្លូវការលើលោកស្រី ជុំវិញការបែកធ្លាយសំឡេងសន្ទនាទូរសព្ទជាមួយសម្តេច ហ៊ុន សែន។ ការសម្រេចចិត្តពី​សំណាក់ស្ថាប័នទាំងពីរនេះ អាចនាំទៅរកការដកលោកស្រី Paetongarn ចេញពីតំណែង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ​ 137ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ​ 126ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ​ 162ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញ​សង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ​ 122ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:25 PM, ចំនួនអ្នកអានៈ​ 152ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 149ដង
ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។ តោខៀវ Chelsea របស់អង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:21 PM, ចំនួនអ្នកអានៈ​ 158ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។ លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:18 PM, ចំនួនអ្នកអានៈ​ 161ដង
តារា World Cuspan 2018 ជាមួយក្រុមជម្រើសជាតិមាន់គកបារាំង វ័យ ៣២ឆ្នាំរូបនេះ បានខកខានលេងបាល់ទាត់ ១៨ខែមកហើយ ដោយសារតែជាប់បម្រាម រឿងពាក់ព័ន្ធនឹងសារធាតុញៀនកន្លងមក។ ខ្សែបម្រើ Paul Pogba បានសម្រក់ទឹកភ្នែក នៅថ្ងៃចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងឱ្យក្លិប AS Monaco ក្នុង Ligue 1 របស់បារាំង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Pogba បានថ្លែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:08 PM, ចំនួនអ្នកអានៈ​ 159ដង
ប៉ាតង់​របស់ Huawei គឺ​សម្រាប់​អាគុយ​ប្រភេទ Sulfide-based solid-state ដែល​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ដង់ស៊ីតេ​ថាមពល​ចន្លោះ​ពី ៤០០ ទៅ ៥០០ Wh/kg។ តួលេខ​នេះ​គឺ​ខ្ពស់​ជាង​អាគុយ Lithium-ion បច្ចុប្បន្ន​ពី ២ ទៅ ៣ដង ដែល​ជា​ធម្មតា​មាន​ដង់ស៊ីតេ​ចន្លោះ ១៥០ ទៅ ២៥០ Wh/kg។ ភាព​ខុសគ្នា​ដ៏​ធំ​នេះ​អាច​បកប្រែ​ទៅ​ជា​ចម្ងាយ​ធ្វើ​ដំណើរ​ដ៏​វែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 11:41 AM, ចំនួនអ្នកអានៈ​ 131ដង
លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:59 PM, ចំនួនអ្នកអានៈ​ 202ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដេីម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។ លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលេីកឡេីងថា បេីមិនចេះយុទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:55 PM, ចំនួនអ្នកអានៈ​ 204ដង
ខេត្តសៀមរាប ៖សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សូមឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជា៖ ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:46 PM, ចំនួនអ្នកអានៈ​ 215ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តយ៉ាងហោច១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ក្នុងពិធីបុណ្យនាថ្ងៃសៅរ៍នេះ ដែលរួមមានទាំងប្រមុខកងកម្លាំងប្រដាប់អាវុធ លោក Mohammad Bagheri, ប្រមុខកងឆ្មាំបដិវត្តន៍ លោក Hossein Salami និងប្រមុខកងទ័ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 05:08 PM, ចំនួនអ្នកអានៈ​ 209ដង
ខេត្តបន្ទាយមានជ័យ៖ការប្រកាសប្តេជ្ញាតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីសំណាក់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនៅចំពោះមុខ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 04:56 PM, ចំនួនអ្នកអានៈ​ 203ដង
នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះបាល់ទាត់នារីទ្វីបអាស៊ីខាងលើ នៅថ្ងៃទី២៨ ខែមិថុនា មុនការប្រកួតចាប់ផ្ដើមផ្លូវការពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ដោយមានបេក្ខភាព ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 15003 នាក់
ម្សិលមិញ : 11131 នាក់
សរុបទាំងអស់ : 8966297 នាក់