រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកការចូលរួមរបស់វិស័យឯកជន ជាចំណែកវិជ្ជមានក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរ, វិស័យទេសចរណ៍កម្ពុជាជា មាសបៃតង
ចុះថ្ងៃទី: 06-05-2025, 11:41 AM, ចំនួនអ្នកអានៈ 851ដង
ក្រុងព្រះសីហនុ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ពង្រីកវត្តមាននៅទីនេះ ក្នុងប្រទេស កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាព ហើយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» និងជាវិស័យអាទិភាព។ ក្នុងន័យនេះ វិស័យទេសចរណ៍កំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយមានកំណើនជាវិជ្ជមានជារៀងរាល់ឆ្នាំ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុក ការចូលរួមរបស់វិស័យឯកជន ជាចំណែកវិជ្ជមានក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរ និងកម្ពុជាជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាពដែលវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» និងជាវិស័យអាទិភាព។ ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសអញ្ជើញជាកិត្តិយសសម្ពោធជាផ្លូវការសណ្ឋាគារ TUI BLUE ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនេះ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឲ្យមានការរីកចម្រើនប្រកបដោយគុណភាព និងនិរន្តភាព រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេស ចរណ៍ស្តង់ដា ជាពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ រួមទាំងជំរុញការបង្កើនគុណភាពផលិតផលសេវា និងការរក្សាភាពញញឹមរួសរាយរាក់ទាក់ជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការ ល្អ និងចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រម ណីយដ្ឋានស្អាត សេវាល្អ ដើម្បីធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ។ វិស័យទេសចរណ៍ ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវកំណើនទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ក្រោមពាក្យស្លោកសំខាន់ៗចំនួនបីរួមមាន៖ ទី១៖ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ ទី២៖ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងទី៣៖ បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។ ពាក្យស្លោកនេះជាការជម្រុញលើកទឹកចិត្តឲ្យបុគ្គលគ្រប់រូបដើរតួនាទីក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិនៅកម្ពុជា នឹងការអភិវក្សអត្តសញ្ញាណខ្មែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤ មានទេសចរអាល្លឺម៉ង់ជិត ៧៥,០០០នាក់ (ប្រាំពីរម៉ឺនប្រាំពាន់នាក់) ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបប្រមាណជិត ៦៦៧,០០០នាក់ កើនឡើងជិត ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ តាមរយៈការលើកកម្ពស់បរិយាកាសបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ។ ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍ពិធីសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ ធួយ ប៊្លូ TUI BLUE ខេត្តព្រះសីហនុ ជាសក្ខីភាពថ្មីមួយទៀតបង្ហាញឲ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាជាប្រមុខដឹកនាំ។ លោកអភិបាលខេត្តព្រះសីហនុ ក៏បានជូនពរឲ្យសណ្ឋាគារ និងរីស្សត ធួយ ប៊្លូ ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ ខ្លួន និង មាន ការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ លោក ម៉ាង ស៊ីណេត បញ្ជាក់ថា ការសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ និងរីស្សតនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឲ្យកាន់តែទទួលបានភាពទាក់ ទាញ និងរីក ចម្រើន ទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាគឺ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ​ 30ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញ​សង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ​ 21ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:25 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 23ដង
ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។ តោខៀវ Chelsea របស់អង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:21 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។ លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:18 PM, ចំនួនអ្នកអានៈ​ 30ដង
តារា World Cuspan 2018 ជាមួយក្រុមជម្រើសជាតិមាន់គកបារាំង វ័យ ៣២ឆ្នាំរូបនេះ បានខកខានលេងបាល់ទាត់ ១៨ខែមកហើយ ដោយសារតែជាប់បម្រាម រឿងពាក់ព័ន្ធនឹងសារធាតុញៀនកន្លងមក។ ខ្សែបម្រើ Paul Pogba បានសម្រក់ទឹកភ្នែក នៅថ្ងៃចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងឱ្យក្លិប AS Monaco ក្នុង Ligue 1 របស់បារាំង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Pogba បានថ្លែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:08 PM, ចំនួនអ្នកអានៈ​ 21ដង
ប៉ាតង់​របស់ Huawei គឺ​សម្រាប់​អាគុយ​ប្រភេទ Sulfide-based solid-state ដែល​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ដង់ស៊ីតេ​ថាមពល​ចន្លោះ​ពី ៤០០ ទៅ ៥០០ Wh/kg។ តួលេខ​នេះ​គឺ​ខ្ពស់​ជាង​អាគុយ Lithium-ion បច្ចុប្បន្ន​ពី ២ ទៅ ៣ដង ដែល​ជា​ធម្មតា​មាន​ដង់ស៊ីតេ​ចន្លោះ ១៥០ ទៅ ២៥០ Wh/kg។ ភាព​ខុសគ្នា​ដ៏​ធំ​នេះ​អាច​បកប្រែ​ទៅ​ជា​ចម្ងាយ​ធ្វើ​ដំណើរ​ដ៏​វែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 11:41 AM, ចំនួនអ្នកអានៈ​ 27ដង
លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:59 PM, ចំនួនអ្នកអានៈ​ 138ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដេីម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។ លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលេីកឡេីងថា បេីមិនចេះយុទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:55 PM, ចំនួនអ្នកអានៈ​ 164ដង
ខេត្តសៀមរាប ៖សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សូមឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជា៖ ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 06:46 PM, ចំនួនអ្នកអានៈ​ 131ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តយ៉ាងហោច១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ក្នុងពិធីបុណ្យនាថ្ងៃសៅរ៍នេះ ដែលរួមមានទាំងប្រមុខកងកម្លាំងប្រដាប់អាវុធ លោក Mohammad Bagheri, ប្រមុខកងឆ្មាំបដិវត្តន៍ លោក Hossein Salami និងប្រមុខកងទ័ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 05:08 PM, ចំនួនអ្នកអានៈ​ 186ដង
ខេត្តបន្ទាយមានជ័យ៖ការប្រកាសប្តេជ្ញាតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីសំណាក់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនៅចំពោះមុខ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-06-2025, 04:56 PM, ចំនួនអ្នកអានៈ​ 145ដង
នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះបាល់ទាត់នារីទ្វីបអាស៊ីខាងលើ នៅថ្ងៃទី២៨ ខែមិថុនា មុនការប្រកួតចាប់ផ្ដើមផ្លូវការពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ដោយមានបេក្ខភាព ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9713 នាក់
ម្សិលមិញ : 11131 នាក់
សរុបទាំងអស់ : 8961007 នាក់