សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខែកក្កដាជាវេលាដ៏មានន័យធំធេញសម្រាប់កម្ពុជា, សម្បត្តិបេតិកភណ្ឌចំនួន៣ ត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោក |
|
ចុះថ្ងៃទី: 18-07-2025, 06:16 PM, ចំនួនអ្នកអានៈ 48ដង |
|
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ខែកក្កដានេះ បានក្លាយជាវេលាមួយដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិកម្ពុជា ដោយខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានត្រូវទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្បត្តិបេតិកភណ្ឌជាតិទាំង៣របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោកនោះ រួមមាន៖
*ទី១៖ ប្រាសាទព្រះវិហារ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
*ទី២៖ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧
*ទី៣៖ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពី «វាលពិឃាដ» មកជាទឹកដីនៃសន្តិភាពការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារ:សំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ, ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និងប្រជាជនយើង៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។
ខាងក្រោមជាខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:27 PM, ចំនួនអ្នកអានៈ 9ដង
បន្ទាយមានជ័យ៖ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:20 PM, ចំនួនអ្នកអានៈ 10ដង
កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក WBC Welterweight ពីជើងខ្លាំងអាមេរិក Mario Barrios បានឡើយ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ក្រោយឆ្លងកាត់ជំនួបដ៏ស្វិតស្វាញក្នុង ១២ទឹកពេញរួចមក៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:19 PM, ចំនួនអ្នកអានៈ 12ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:16 PM, ចំនួនអ្នកអានៈ 12ដង
អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gaspanyeong ក្នុងខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:09 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក គង់ អៀង ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ 47ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:36 PM, ចំនួនអ្នកអានៈ 40ដង
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អ៊ុយក្រែនទទួលបានភាគច្រើននៃរថក្រោះ៤៩គ្រឿង ដែលអូស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:25 PM, ចំនួនអ្នកអានៈ 36ដង
មូលនិធិនេះគឺជាសកម្មភាពដំបូងបង្អស់ បន្ទាប់ពីរបាយការណ៍ណែនាំពីគណៈកម្មការមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងកាលពីខែមេសា ដើម្បីដឹកនាំកិច្ចការសប្បុរសធម៌របស់ OspanenAI។ OspanenAI កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយព្យាយាមរក្សាតុល្យភាពរវាងការរកប្រាក់ចំណេញ និងបេសកកម្មដើមរបស់ខ្លួនក្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:22 PM, ចំនួនអ្នកអានៈ 43ដង
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយរៀបរាប់ អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងបានអះអាងបញ្ជាក់ថា សម្តេចតេជោពិតជាដឹងរឿងច្រើនព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:18 PM, ចំនួនអ្នកអានៈ 23ដង
ព្រះសីហនុ៖យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។
ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:57 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:53 AM, ចំនួនអ្នកអានៈ 39ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលទើបជាប់ជម្រើសជាតិតោកំណាចអង់គ្លេស ត្រឹមឆ្នាំ២០២៤ រូបនេះ បានក្លាយជាសមាជិកថ្មីទី៤ នារដូវក្តៅនេះក្នុងក្រុមរបស់លោក Mikel Arteta និងជាសមាជិកថ្មី២ ចេញពីក្លិបរួមលីគ Chelsea ទៀតផង ក្រោយការមកដល់របស់អ្នកចាំទី Kespana Arrizabalaga រួចមក។
កាំភ្លើងធំ Arsenal បានបញ្ចប់ការផ្ទេរជាផ្លូវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:51 AM, ចំនួនអ្នកអានៈ 39ដង
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ៦៣៨នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាងកុលសម្ព័ន្ធ ជនជាតិភាគតិច Druze និង Bedouins។ អ៉ីស្រាអែលបានធ្វើអន្តរាគមន៍ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីដាម៉ាស ក្នុងនោះរួមមានទាំងអគារ ក្រសួងការពារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:49 AM, ចំនួនអ្នកអានៈ 41ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងពិសារអាហារពេលល្ងាចជាមួយតំណាងរាស្ត្រអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋនៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ជាការពិតណាស់ យន្ដហោះចម្បាំងត្រូវបានបាញ់ទម្លាក់...ខ្ញុំគិតថាមានយន្ដហោះចម្បាំង ៥គ្រឿងត្រូវបានបាញ់ទម្លាក់»។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|