ធនាគារជាតិនៃកម្ពុជា៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ ប៊ីលានដុល្លារអាមេរិក កើន១២.៦% នៅឆ្នាំ២០២៤
ចុះថ្ងៃទី: 08-02-2025, 05:57 PM, ចំនួនអ្នកអានៈ 1323ដង
រាជធានីភ្នំពេញ៖លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដល់ ២២.៥ ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង ១២.៦% ធៀបនឹងឆ្នាំ២០២៣។ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ ៧ខែនៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់»។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ប៊ីលានដុល្លារអាមេរិក កើនឡើង១២.៦% នៅឆ្នាំ២០២៤។ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។ ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងទៀតថា និយាយចំពោះប្រព័ន្ធធនាគារឥណទាននៅតែបន្តកើនឡើង តែក្នុងល្បឿនយឺតជាងមុន ចំពោះការថមថយនេះ ដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំ និងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្ន ក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។ លោកស្រីបានបញ្ជាក់ថា «យ៉ាងណាមិញ ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន១៦.៣%ជាមួយស្ថានភាពរឹងមាំ នៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។ សូមជម្រាបថា តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅឆ្នាំ២០២៣ មានប្រមាណ២០ប៊ីលានដុល្លារអាមេរិក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-07-2025, 06:28 PM, ចំនួនអ្នកអានៈ​ 112ដង
ខេត្តសៀមរាប៖ ក្នុងពិធីនោះ ក៏មានការរួមដំណើរដោយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។ យុទ្ធជនដ៏អង់អាចទាំងពីររូបនេះ បានពលីបូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ។ សម្ដេចកិត្តិសង្គហបណ្ឌិត ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:23 PM, ចំនួនអ្នកអានៈ​ 135ដង
រាជធានីភ្នំពេញ៖ ទម្ងន់គ្រាប់កាំភ្លើងធំទាហានឈ្លានពានថៃ បានបង្ខំឱ្យប្រជាពលរដ្ឋក្នុង​ខេត្តឧត្តរមានជ័យ ជិត៣ម៉ឺននាក់ហើយ ចាកចោលផ្ទះសម្បែងរបស់ពួកគេធ្លាប់រស់នៅ​យ៉ាង​សុខដុម ទៅកាន់ជំរំភៀសសឹករៀបចំដោយអាជ្ញាធរ។ ក្រៅពីឃ្លាតឆ្ងាយពីផ្ទះសម្បែងហើយនោះ ប្រជាពលរដ្ឋក៏បានប្រឈមការលំបាកនឹង​រស់​នៅ ការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 131ដង
រាជធានីភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃប្រឌិតព័ត៌មានចោទប្រកាន់កម្ពុជា ហើយកម្ពុជាមិនអាចទទួលយកបានឡើយ និងទាត់ចោលទាំងស្រុងចំពោះអ្វីដែលបានលើកឡើងថា កម្ពុជាអ្នកបាញ់ផ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:14 PM, ចំនួនអ្នកអានៈ​ 129ដង
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ​ 149ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ​ 141ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:29 PM, ចំនួនអ្នកអានៈ​ 141ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអំពីព័ត៌មានក្លែងក្លាយ និងសូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:27 PM, ចំនួនអ្នកអានៈ​ 118ដង
ខេត្ត Sukhothai និង Phrae ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។ នាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 11:54 AM, ចំនួនអ្នកអានៈ​ 142ដង
នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។ អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 11:48 AM, ចំនួនអ្នកអានៈ​ 138ដង
មូលហេតុនៃការរំខានត្រូវបានរកឃើញថា មកពីបញ្ហាផ្ទៃក្នុងនៃ Software ដែលគ្រប់គ្រងបណ្តាញស្នូល។ ក្រុមវិស្វកររបស់ Starlink លោក Michael Nicolls បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតដើម្បីច្បាស់លាស់នូវគ្រោះថ្នាក់នេះ និងប្តេជ្ញាដោះស្រាយបញ្ហា។ ងាកមក លោក Elon Musk បានសុំអភ័យទោសតាមបណ្តាញ X (Twitter) បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 06:24 PM, ចំនួនអ្នកអានៈ​ 164ដង
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN)​ បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 149ដង
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។ លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:59 PM, ចំនួនអ្នកអានៈ​ 172ដង
អូស្ត្រាលី នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងជម្លោះនៅតំបន់ព្រំដែនកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងសេចក្ដីរាយការណ៍អំពី មនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបង្ហោះសារលើបណ្ដាញទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:57 PM, ចំនួនអ្នកអានៈ​ 148ដង
រាជធានីភ្នំពេញ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាកម្ពុជាសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរជំហររបស់ភាគីថៃ លើការអន្តរាគមន៍សម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជំរុញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ​ 175ដង
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4048 នាក់
ម្សិលមិញ : 12568 នាក់
សរុបទាំងអស់ : 9281471 នាក់