កម្ពុជា ស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ |
|
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ 725ដង |
|
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
អ្នកនាំពាក្យក្រសួងវប្បធម៌ បានលើកឡើងចំនួន៦ចំណុច ដូចខាងក្រោម៖
* ១៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។
* ២៖ បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមបន្តការងារជាមួយលេខាធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ។ មកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាល ពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។
* ៣៖ គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារនិងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទង នឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។
* ៤៖ សំណើការរៀបចំចុះ «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនេះ ទទួលបានកិច្ចការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសសហគមន៍ (Bearers and Practitioners of the tradition) ដោយកសាងបាននូវឯកសារចុះបញ្ជី ព្រមទាំងឯកសារពាក់ព័ន្ធទៅតាមគោលការណ៍ណែនាំរបស់ ICH (Operation directive of Unesco 2003 convention)។
* ៥៖ «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀង សម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើង ដែលមានជាយូរលង់មកហើយ ហើយដែលខែ្មរយើងនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករខ្មែរយើង។
* ៦៖ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:28 PM, ចំនួនអ្នកអានៈ 112ដង
ខេត្តសៀមរាប៖ ក្នុងពិធីនោះ ក៏មានការរួមដំណើរដោយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។ យុទ្ធជនដ៏អង់អាចទាំងពីររូបនេះ បានពលីបូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ។
សម្ដេចកិត្តិសង្គហបណ្ឌិត ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:23 PM, ចំនួនអ្នកអានៈ 135ដង
រាជធានីភ្នំពេញ៖ ទម្ងន់គ្រាប់កាំភ្លើងធំទាហានឈ្លានពានថៃ បានបង្ខំឱ្យប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ជិត៣ម៉ឺននាក់ហើយ ចាកចោលផ្ទះសម្បែងរបស់ពួកគេធ្លាប់រស់នៅយ៉ាងសុខដុម ទៅកាន់ជំរំភៀសសឹករៀបចំដោយអាជ្ញាធរ។
ក្រៅពីឃ្លាតឆ្ងាយពីផ្ទះសម្បែងហើយនោះ ប្រជាពលរដ្ឋក៏បានប្រឈមការលំបាកនឹងរស់នៅ ការប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:16 PM, ចំនួនអ្នកអានៈ 132ដង
រាជធានីភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃប្រឌិតព័ត៌មានចោទប្រកាន់កម្ពុជា ហើយកម្ពុជាមិនអាចទទួលយកបានឡើយ និងទាត់ចោលទាំងស្រុងចំពោះអ្វីដែលបានលើកឡើងថា កម្ពុជាអ្នកបាញ់ផ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 06:14 PM, ចំនួនអ្នកអានៈ 129ដង
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ 149ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ 141ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។
ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 12:29 PM, ចំនួនអ្នកអានៈ 141ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអំពីព័ត៌មានក្លែងក្លាយ និងសូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 12:27 PM, ចំនួនអ្នកអានៈ 118ដង
ខេត្ត Sukhothai និង Phrae ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។
នាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 11:54 AM, ចំនួនអ្នកអានៈ 142ដង
នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។
អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 11:48 AM, ចំនួនអ្នកអានៈ 138ដង
មូលហេតុនៃការរំខានត្រូវបានរកឃើញថា មកពីបញ្ហាផ្ទៃក្នុងនៃ Software ដែលគ្រប់គ្រងបណ្តាញស្នូល។ ក្រុមវិស្វកររបស់ Starlink លោក Michael Nicolls បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតដើម្បីច្បាស់លាស់នូវគ្រោះថ្នាក់នេះ និងប្តេជ្ញាដោះស្រាយបញ្ហា។ ងាកមក លោក Elon Musk បានសុំអភ័យទោសតាមបណ្តាញ X (Twitter) បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 06:24 PM, ចំនួនអ្នកអានៈ 164ដង
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 06:01 PM, ចំនួនអ្នកអានៈ 149ដង
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។
លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:59 PM, ចំនួនអ្នកអានៈ 172ដង
អូស្ត្រាលី នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងជម្លោះនៅតំបន់ព្រំដែនកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងសេចក្ដីរាយការណ៍អំពី មនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបង្ហោះសារលើបណ្ដាញទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:57 PM, ចំនួនអ្នកអានៈ 149ដង
រាជធានីភ្នំពេញ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាកម្ពុជាសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរជំហររបស់ភាគីថៃ លើការអន្តរាគមន៍សម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជំរុញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ 176ដង
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តម
 ព័ត៌មានលម្អិត
|
|
|