តារាសម្ដែងរៀមច្បង ច័ន្ទ រិទ្ធមេធានី ទទួលបាននូវថវិកានិងសម្ភារៈខ្លះៗពីតារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បីដោះស្រាយជីវភាពគ្រួសារ និងព្យាបាលជំងឺ
ចុះថ្ងៃទី: 26-05-2025, 05:32 PM, ចំនួនអ្នកអានៈ 304ដង
ដូចមហាជនបានឃើញស្រាប់ហើយថា មួយរយៈពេលមុន អតីតារាសម្តែងរៀមច្បងលោក ច័ន្ទ រិទ្ធមេធានី បានប្រកាសថា ខ្លួនមានជំងឺនិងស្វែងរកជំនួយដើម្បីដោះស្រាយជីវភាព ព្រោះខ្លួនមិនអាចចេញទៅរត់ផាស់អេបដូចមុនបានទេ។ ទន្ទឹមនឹងការប្រកាសសុំជំនួយបែបនេះ ក៏មានសប្បុរសជនមួយចំនួនបានជួយជាហូរហែ ក្នុងនោះតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានផ្តល់ជាថវិកា និងសម្ភារៈខ្លះៗជូនដល់លោក ច័ន្ទ រិទ្ធមេធានី ផងដែរ។ ដោយមើលឃើញពីទុក្ខលំបាករបស់សិល្បកររៀមច្បង គឺតារាសម្ដែងជើងចាស់ លោក ច័ន្ទ រិទ្ធមេធានី បានធ្វើឱ្យតារាចម្រៀង ខេមរៈ សិរីមន្ត មានការអាណិតអាសូរជាខ្លាំង និងបានផ្តល់ជូនជាថវិកា ព្រមទាំងសម្ភារៈខ្លះៗជូនដល់សិល្បកររៀមច្បង ដើម្បីដោះស្រាយបញ្ហាជីវភាព។ តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ប្រាប់ថា «ដោយក្តីគោរពស្រឡាញ់ចំពោះសិល្បកររៀមច្បង ច័ន្ទ រិទ្ធមេធានី ដែលបងមានបញ្ហាសុខភាព និងបញ្ហាជីវភាព ប្អូនចូលរួមជូនថវិកា និងសម្ភារៈខ្លះៗជូនបង ដោយស្រាយបញ្ហាជីវភាពបានមួយរយៈដែរ បើបងប្អូនសិល្បៈករណាចង់ជួយគាត់អាចជួយបានក្នុងនាមជាខ្មែរដូចគ្នា»។ បន្ទាប់ពីឃើញពីសកម្មភាពរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បែបនេះ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការកោតសរសើរ នូវទង្វើរដ៏ល្អរបស់លោកចំពោះអ្នកមានជីវភាពខ្វះខាត។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត តែងតែលេចមុខនៅក្នុងការងារសប្បុរសធម៌ និងជួយដល់សិល្បករដែលមានជីវភាពខ្វះខាត កន្លងមកលោកបានជួយសិល្បករជាច្រើនផ្សេងទៀត ទៅតាមលទ្ធភាពដែលខ្លួនមាន។ តារាចម្រៀង ខេមរៈ សិរីមន្ត នៅតែអះអាងថា លោកនឹងបន្តជួយដល់សិល្បករ ឬអ្នកដែលមានជីវភាពលំបាកទៅតាមសមត្ថភាពរបស់ខ្លួនមាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-06-2025, 02:48 PM, ចំនួនអ្នកអានៈ​ 74ដង
ខេត្តឧត្តរមានជ័យ៖ ​ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេច​តេជោ ហ៊ុនសែន​ ប្រធានព្រឹទ្ធសភា​ និងសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន រដ្ឋមន្ត្រីបានថ្លែងនូវការគោរព​ និងការកោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 07:32 PM, ចំនួនអ្នកអានៈ​ 70ដង
បន្ទាយមានជ័យ៖លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។ នាព្រឹកថ្ងៃទី១៧ ខែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ​ 83ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 06:49 PM, ចំនួនអ្នកអានៈ​ 86ដង
ខេត្តកំពតពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 06:43 PM, ចំនួនអ្នកអានៈ​ 43ដង
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ហាវ រតនៈ និងលោកជំទាវ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ហាវ រតនៈ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 06:36 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តប៉ៃលិន៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ​ 36ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។ នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 69ដង
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ​ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:21 PM, ចំនួនអ្នកអានៈ​ 41ដង
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ​ 48ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:04 PM, ចំនួនអ្នកអានៈ​ 92ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។ តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cuspan 2025 ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:01 PM, ចំនួនអ្នកអានៈ​ 44ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើ​​ឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gauriku
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ​ 36ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11326 នាក់
ម្សិលមិញ : 12245 នាក់
សរុបទាំងអស់ : 8830207 នាក់