កម្ពុជាឈ្នះមេដាយ ៨គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី នៅហ្សកដានី |
|
ចុះថ្ងៃទី: 24-05-2025, 03:28 PM, ចំនួនអ្នកអានៈ 553ដង |
|
សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។
ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៨គ្រឿង សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ។
គួរដឹងថា ព្រឹត្តិការណ៍ Asian Ju-Jitsu Championship ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែឧសភា ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបចូលរួម គឺមានកីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា រួមជាមួយកីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា។
លោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធ បានលើកឡើងថា «ការប្រកួតនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាជើងឯកប្រចាំទ្វីបអាស៊ី ហើយក៏ជាព្រឹត្តិការណ៍មួយ ដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាតែងចូលរួមរៀងរាល់ឆ្នាំ បន្ទាប់ពី World Championship មក គឺ Asian Championship នេះហើយ ដែលយើងអាចវាស់ស្ទង់សមត្ថភាព រវាងសមាជិកក្រុមជម្រើសជាតិជឺជីតស៊ូទ្វីបអាស៊ី ។ ដោយសារយើងតែងមានវត្តមានរៀងរាល់ឆ្នាំ គេបានទទួលស្គាល់ជឺជីតស៊ូកម្ពុជា ជាសហព័ន្ធមួយ ដែលមានស្នាដៃ ដែលអាចដណ្ដើមបានជ័យលាភី និងបញ្ចប់ការប្រកួតក្នុងលទ្ធផលល្អប្រសើរ»។
សូមរំឮកថា កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ ក្នុងចំណោមអត្តពលិក ១,៥០០នាក់ មកពី ៣១ប្រទេស ដែលបានធ្វើការប្រកួតនៅប្រទេសអារ៉ាប់រួម។ ដូច្នេះតាមរយៈលទ្ធផលបណ្ដោះអាសន្នខាងលើ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ហើយ ដែលដណ្ដើមបានមេដាយសរុប ៨គ្រឿង (ប្រាក់ ៦ និងសំរឹទ្ធ ២) នៅពេលនេះ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-07-2025, 05:56 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទាហានថៃ បានបញ្ជាក់ថា នៅសមរភូមិប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ និងសមរភូមិទិសព្រះវិហារមាន តាថាវ បុស្បូវ ជាំតែ ភ្នំខ្មោច អានសេះ និងមុំបី កងទ័ពទាំង២កំពុងប្រយុទ្ធគ្នា ដោយប្រើកាំភ្លើងធន់ធ្ងន់ផ្លោង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 05:55 PM, ចំនួនអ្នកអានៈ 0ដង
ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ហ្វីលីពីនមិនប្រកាន់យកជំហរណាមួយនោះទេលើជម្លោះនេះ ប៉ុន្តែចង់គូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការថែរក្សាបណ្ដាញទំនាក់ទំនងឱ្យបើកចំហ និងការបន្ធូរបន្ថយជម្លោះ»។ ក្រសួងបន្ថែមថាខ្លួនរំពឹងថាទាំងភាគីថៃ និងកម្ពុជានឹងដោះស្រាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-07-2025, 07:17 PM, ចំនួនអ្នកអានៈ 86ដង
លោក Merz ដែលដឹកនាំគណបក្សស្តាំនិយម CDU បានបញ្ចេញសំឡេងរិះគន់ខ្លាំងៗ ចំពោះអ៉ីស្រាអែល ប៉ុន្តែនៅពេលមានសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យអ៉ីស្រាអែលបញ្ចប់សង្រ្គាមជាបន្ទាន់ ដោយឧត្តមស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចចំនួន ២៨ រួមទាំងអង់គ្លេស និងបារាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍ គេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-07-2025, 07:14 PM, ចំនួនអ្នកអានៈ 87ដង
ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យមើលបេក្ខជនមកស្នើសុំដាក់ពាក្យប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ដើម្បីចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅអតីតអូតែលខេត្ត ស្ថិតក្នុងសង្កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-07-2025, 06:16 PM, ចំនួនអ្នកអានៈ 87ដង
រាជធានីភ្នំពេញ៖មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច បានអញ្ជើញវាគ្មិនឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ គឺជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មកធ្វើបទបង្ហាញ។
មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 05:05 PM, ចំនួនអ្នកអានៈ 572ដង
រាជធានីភ្នំពេញ៖អរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅកម្ពុជា គឺប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់អំណាចដល់យុវជន។ គំនិតផ្តួចផ្តើមរបស់យើងដូចជា “Girls in ICT” “Youth in Media” និងយុទ្ធនាការអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស គឺមានបំណងធានាថាយុវជនកម្ពុជា មិនគ្រាន់តែជាអ្នកប្រើប្រាស់ប្រព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:57 PM, ចំនួនអ្នកអានៈ 580ដង
លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។
ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាប ការឆបោកតាមប្រព័ន្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:49 PM, ចំនួនអ្នកអានៈ 473ដង
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន SBU បានឱ្យដឹងថា «បុគ្គលិកម្នាក់នៃអង្គភាពជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) ត្រូវបានឃុំខ្លួន»។ ដោយមិនផ្តល់អត្តសញ្ញាណមន្រ្តីរូបនោះ SBU បានបន្ថែមថា «គាត់ធ្វើការនៅផ្នែកស៉ើបការណ៍សម្ងាត់បំផុត D-2 ហើយបានធ្វើចារកម្មឱ្យសេវាកម្មពិសេសរុស្ស៉ី»។
ទីភ្នាក់ងារសន្តិសុខ SBU រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:46 PM, ចំនួនអ្នកអានៈ 573ដង
រាជធានីភ្នំពេញ៖អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:44 PM, ចំនួនអ្នកអានៈ 500ដង
នៅពេលត្រូវបានសួរថាតើថ្ងៃកំណត់ដាក់ពន្ធ អាចពន្យារពេលបន្តទៀតទេ? លោក Bessent បានប្រាប់ទូរទស្សន៍ CNBC ថា «យើងមិនប្រញាប់ចុះកិច្ចព្រមព្រៀងទេ ហើយវាអាស្រ័យលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ លោកបន្ថែមថា «ប្រសិនបើគិតដល់ថ្ងៃទី១ ខែសីហា ពន្ធគយកម្រិតខ្ពស់នឹងដាក់សម្ពាធដល់ប្រទេសនានា ឱ្យនឹកឃើញកិច្ចព្រមព្រៀងដ៏ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:39 PM, ចំនួនអ្នកអានៈ 566ដង
រាជធានីភ្នំពេញ៖អជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leaspanmotor TO3 ជូនដល់សិស្សានុសិស្ស ដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេ ប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ 505ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ 517ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជានឹងលើកប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស និងបំភ្លៃ។ នេះជាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ 504ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ 524ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
|
|
|