រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង
ចុះថ្ងៃទី: 14-02-2025, 08:46 PM, ចំនួនអ្នកអានៈ 1480ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនូវថវិកា ២០៤,៧២០ ដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង ថវិកានេះជាគម្រោងការណ៍សម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា កំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ កម្រោងកម្លើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ (ថវិកាចំនួន ៦៣,៤៧០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ ជំនួសឱ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិ ដោយរំពឹងថាម៉ាស៊ីនថ្មីនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ និងទី២៖ គម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ថវិកាចំនួន ១៤១,២៥០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលក្រុងកោះរ៉ុង។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់កំពង់ផែថ្មីមួយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៣,០០០នាក់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៅទៀតផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជានឹងគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា។ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពិកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចកំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-08-2025, 12:37 PM, ចំនួនអ្នកអានៈ​ 0ដង
នេះមានន័យថា Chelsea គឺជាប្រភពនៃការបណ្តុះបណ្តាលយុវជនថ្នាលដ៏មានឥទ្ធិពលមួយ ក្នុងចំណោមក្លិបដទៃរបស់អង់គ្លេស ដែលមានទីលានហ្វឹកហាត់នៅឯ Surrey។ក្នុងរយៈពេល ៣ឆ្នាំមកនេះ ក្រុមបាល់ទាត់អាជីពតោខៀវ Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករចេញពីយុវជនថ្នាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ តួយ៉ាង ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:10 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 9ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បានបន្ថែមទៀតថា «រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសជិតខាងដែលមានព្រំដែន​នៅជាប់គ្នា ដូច្នេះវាគឺជារឿងសមហេតុផលណាស់ ដែលប្រតិភូយើងគ្រាន់តែត្រូវជិះយន្តហោះឆ្លងច្រកសមុទ្រ Bering ហើយកិច្ចប្រជុំដ៏សំខាន់ និងគ្រប់គ្រាទន្ទឹងរង់ចាំយ៉ាងអន្ទះសារវាងមេដឹកនាំនៃប្រទេសទាំងពីរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:48 AM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ Ramkhamhaeng ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:43 AM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះមកសួរសុខទុក្ខកងទ័ពរងរបួសធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនបន្តមកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមបណ្ដាមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ។ ក្នុងនោះមានមន្ទីរពេទ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:39 AM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:33 AM, ចំនួនអ្នកអានៈ​ 46ដង
យោងតាមប្រភពដដែលនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងប្រកាសពីការទិញអាវុធមួយចំនួន ក៏ត្រូវបានលប់ចោលផងដែរ។ ឥណ្ឌាបានផ្អាកផែនការទិញអាវុធ និងយន្តហោះថ្មីៗពីសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីឥណ្ឌាបីរូបដែលដឹងពីបញ្ហានេះ ហើយវាគឺជាសញ្ញាណជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:30 AM, ចំនួនអ្នកអានៈ​ 53ដង
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តផែនការរបស់នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ ដើម្បីឱ្យយោធា «គ្រប់គ្រង» ទីក្រុងហ្គាហ្សា។ លោក Guo បានបញ្ជាក់ដូច្នេះថា «ហ្គាហ្សាជាទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន និងជាផ្នែកមួយដែលមិនអាចបំបែកបានពីប៉ាឡេស្ទីន»។ អ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-08-2025, 06:16 PM, ចំនួនអ្នកអានៈ​ 152ដង
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Grouspan ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ធនាគារ FTB នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ​ 332ដង
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:39 PM, ចំនួនអ្នកអានៈ​ 315ដង
ម៉ាឡេស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំពិសេស GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការរ៉ាប់រងព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមបញ្ចូលទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:36 PM, ចំនួនអ្នកអានៈ​ 367ដង
លោក Anwar ធ្វើការកត់សម្គាល់បែបនេះអំឡុងសម័យប្រជុំសភាស្ដីពីកញ្ចប់ថវិកាឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលនេះ ពួកគេ (កម្ពុជា និងថៃ) ចង់ឱ្យយើងបន្តជួយសម្របសម្រួល។ ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមលក្ខខណ្ឌក្នុងការធានាថា បទឈប់បាញ់នឹងត្រូវបានអនុវត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:34 PM, ចំនួនអ្នកអានៈ​ 291ដង
ទោះបីជាគ្មានបទពិសោធន៍ក្នុងវិស័យសុខាភិបាលក៏ដោយ ក៏លោកស្រី Yaccarino មានជំនាញយ៉ាងស៊ីជម្រៅក្នុងការបង្កើតភាពជាដៃគូជាមួយម៉ាកយីហោ និងការបង្កើនចំណូលឌីជីថល។ លោកស្រីបានថ្លែងថា៖ «ខ្ញុំបានដឹកនាំក្រុមហ៊ុន X ឱ្យឆ្លងកាត់ការរីកចម្រើនដ៏ធំធេង ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចក្នុងអំឡុងពេលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 299ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា «តបតាមយោបល់របស់ភាគីអាមេរិក ការព្រមព្រៀងគ្នាមួយ ត្រូវសម្រេចបានជាគោលការណ៍ ដើម្បីរៀបចំកិច្ចប្រជុំកំពូល (រវាងលោក ពូទីន និងលោក ត្រាំ) នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ឥឡូវ ពួកយើងកំពុងចាប់ផ្តើមកំណត់សេចក្តីលម្អិតរួមគ្នា ជាមួយខាងភាគីអាមេរិក។ សប្តាហ៍ក្រោយនេះ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ​ 397ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\ លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9092 នាក់
ម្សិលមិញ : 12352 នាក់
សរុបទាំងអស់ : 9438017 នាក់