វេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែមសិង្ហបុរី ចែករំលែកសារអប់រំសុខភាពពីការបង្ការ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែម |
|
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ 314ដង |
|
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើងទៅរកគ្រូពេទ្យ នោះអ្វីៗនឹងហួសពេល ខណៈដែលជំងឺទឹកនោមផ្អែម ជាជំងឺដ៏រុំារៃមួយប្រភេទ មិនបង្ហាញរោគសញ្ញាណាមួយឱ្យយើងកក់សម្គាល់បានទេ នៅដំណាក់កាលដំបូង»។
ជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយប្រភេទដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងាត់បំផុត និងជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា និងនៅលើសកលលោក។ដូចនេះលោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ ឯកទេសតម្រងនោម បម្រើការងារនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី និងមានការិយាល័យតំណាងនៅកម្ពុជា បានព្រមានពីគ្រោះថ្នាក់ជំងឺនេះ និងបានផ្ដល់សារក្រើនរម្លឹកពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយជំងឺនេះ។
លោកវេជ្ជបណ្ឌិតបានណែនាំថា «ជំងឺទឹកនោម យើងអាចបង្ការបានតាមរយៈរបៀបរស់នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ មានន័យថា របបអាហារឱ្យបានត្រឹមត្រូវ កុំពិសាប្រៃពេក ផ្អែមពេក និងខ្លាញ់ ច្រើនពេក ពិសេសកុំពិសាអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ កុំជក់បារី និងត្រូវធ្វើលំហាត់ប្រាណ»។
ការផ្ដល់សារក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិត ត្រូវបានអញ្ជើញជាវាគ្មិនកិត្ដិយសនៅក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៣ ស្ដីពី «នវានុវត្ដន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ។
សន្និសីទនេះក៏មានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម គឺមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។
លោកវេជ្ជបណ្ឌិតក៏បានគូសរម្លឹកទៀតថា ក្នុងរយៈពេលល២ឆ្នាំចុងក្រោយមកនេះ នៅប្រទេសសិង្ហបុរី បានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយប្រើថ្នាំប្រភេទ «non-steroidal» អាចព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលខូចតម្រងនោម ទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងមានសុវត្ថិភាពជាង បើប្រៀបនឹងថ្នាំ steroidal។
លោកវេជ្ជបណ្ឌិតបានបន្ដថា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទនេះ គឺដើម្បីទប់ទល់កុំឱ្យប៉ះពាល់ទៅកាន់តម្រងនោម។ ប៉ុន្ដែប្រើប្រាស់ថ្នាំនេះ ដាច់ខាតអ្នកជំងឺត្រូវតែពិនិត្យសុខភាព និងទទួលការណែនាំជាមួយគ្រូពេទ្យជំនាញជាមុនសិន។
ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបានណែនាំលើកទឹកចិត្ដដល់ប្រជាជនអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូង ការរកឃើញបានលឿន នោះប្រសិទ្ធភាពក្នុងការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព សូមកុំចាំពេលដល់ដំណាក់ចុងក្រោយ ត្រូវលាងឈាម ឬវះកាត់ប្តូរតម្រងនោមថ្មី (ក្រលៀន )។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ លើសពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-06-2025, 02:48 PM, ចំនួនអ្នកអានៈ 51ដង
ខេត្តឧត្តរមានជ័យ៖ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន រដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:32 PM, ចំនួនអ្នកអានៈ 51ដង
បន្ទាយមានជ័យ៖លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។
នាព្រឹកថ្ងៃទី១៧ ខែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:49 PM, ចំនួនអ្នកអានៈ 66ដង
ខេត្តកំពតពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:43 PM, ចំនួនអ្នកអានៈ 41ដង
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ហាវ រតនៈ និងលោកជំទាវ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ហាវ រតនៈ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:36 PM, ចំនួនអ្នកអានៈ 31ដង
ខេត្តប៉ៃលិន៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ 35ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។
នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:22 PM, ចំនួនអ្នកអានៈ 67ដង
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:21 PM, ចំនួនអ្នកអានៈ 40ដង
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ 46ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:04 PM, ចំនួនអ្នកអានៈ 68ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។
តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cuspan 2025 ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:01 PM, ចំនួនអ្នកអានៈ 42ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។
ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gauriku
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ 34ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេ
 ព័ត៌មានលម្អិត
|
|
|