Huawei បង្ហាញបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនីថ្មី សាកត្រឹម ៥នាទី រត់បានចម្ងាយ ៣០០០គីឡូម៉ែត្រ
ចុះថ្ងៃទី: 29-06-2025, 12:08 PM, ចំនួនអ្នកអានៈ 1228ដង
ប៉ាតង់​របស់ Huawei គឺ​សម្រាប់​អាគុយ​ប្រភេទ Sulfide-based solid-state ដែល​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ដង់ស៊ីតេ​ថាមពល​ចន្លោះ​ពី ៤០០ ទៅ ៥០០ Wh/kg។ តួលេខ​នេះ​គឺ​ខ្ពស់​ជាង​អាគុយ Lithium-ion បច្ចុប្បន្ន​ពី ២ ទៅ ៣ដង ដែល​ជា​ធម្មតា​មាន​ដង់ស៊ីតេ​ចន្លោះ ១៥០ ទៅ ២៥០ Wh/kg។ ភាព​ខុសគ្នា​ដ៏​ធំ​នេះ​អាច​បកប្រែ​ទៅ​ជា​ចម្ងាយ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ និង​ការ​សាក​ថ្ម​លឿន​មិន​គួរ​ឲ្យ​ជឿ។ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន បាន​ដាក់​ពាក្យ​សុំ​ប៉ាតង់​អាគុយ​ប្រភេទ Solid-State ថ្មី​មួយ​ដែល​មាន​សមត្ថភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល អាច​ផ្តល់​ចម្ងាយ​បើកបរ​ដល់​ទៅ ៣,០០០ គីឡូម៉ែត្រ ជាមួយ​នឹង​ការ​សាក​ថ្ម​ពេញ​ត្រឹម​តែ ៥ នាទី​ប៉ុណ្ណោះ។ ការ​ច្នៃប្រឌិត​នេះ​អាច​នឹង​ផ្លាស់ប្តូរ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី (EV) យ៉ាង​ខ្លាំង។ អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ាតង់​របស់ Huawei ពិសេស​នោះ គឺ​វិធីសាស្ត្រ​ច្នៃប្រឌិត​របស់​ពួកគេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អស្ថិរភាព​នៅ​ចំណុច​ប្រទាក់ Lithium ដែល​ជា​ឧបសគ្គ​ចម្បង​មួយ​ក្នុង​ការ​អភិវឌ្ឍ​អាគុយ Solid-State។ Huawei បាន​រក​ឃើញ​ដំណោះស្រាយ​ ដែល​ជួយ​កាត់បន្ថយ​ប្រតិកម្ម​អវិជ្ជមាន និង​បង្កើន​សុវត្ថិភាព ក៏ដូចជា​អាយុកាល​របស់​អាគុយ។ ទោះបីជា​ការ​អះអាង​របស់ Huawei ស្តីពី​ចម្ងាយ ៣,០០០ គីឡូម៉ែត្រ និង​ការ​សាក ៥ នាទី​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ​ក៏ដោយ ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា តួលេខ​ទាំងនេះ​នៅ​តែ​ជា​ទ្រឹស្តី​នៅ​ឡើយ។ ការ​សម្រេច​បាន​នូវ​សមត្ថភាព​បែបនេះ​ក្នុង​ការ​ផលិត​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រើប្រាស់​ជាក់ស្តែង​នៅ​តែ​ត្រូវ​ការ​ពេល​វេលា និង​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​ដែល​មិន​ទាន់​មាន​នៅ​ពេល​បច្ចុប្បន្ន។ អាគុយ Solid-State មាន​គុណសម្បត្តិ​ជាច្រើន​ដូចជា សុវត្ថិភាព​ខ្ពស់​ជាង (ដោយសារ​មិន​មាន​សារធាតុ​អេឡិចត្រូលីត​រាវ​ងាយ​ឆេះ) ដង់ស៊ីតេ​ថាមពល​ខ្ពស់ និង​អាយុកាល​ប្រើប្រាស់​យូរ​ជាង។ Huawei មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​នៅ​ចិន​ដែល​កំពុង​ជំរុញ​បច្ចេកវិទ្យា​អាគុយ Solid-State នោះ​ទេ។ ក្រុមហ៊ុន​ចិន​ធំៗ​ដូចជា BYD និង Xiaomi ក៏​កំពុង​បណ្តាក់​ទុន​យ៉ាង​ច្រើន​ក្នុង​វិស័យ​នេះ​ដែរ។ ប្រទេស​ចិន​បាន​ក្លាយ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អាគុយ Solid-State ដោយ​មាន​ប៉ាតង់​ជាង ៧,៦០០ ដែល​ជា​ចំនួន ៣៦.៧% នៃ​ប៉ាតង់​សរុប​ទូទាំង​ពិភពលោក​ក្នុង​វិស័យ​នេះ។ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ អត្រា​កំណើន​មធ្យម​ប្រចាំ​ឆ្នាំ​នៃ​ការ​ដាក់​ពាក្យ​សុំ​ប៉ាតង់​អាគុយ Solid-State របស់​ចិន​គឺ ២០.៨% ដែល​ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​ពិភពលោក។ ការ​ប្រកួតប្រជែង​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​ក្នុង​ការ​ផលិត​អាគុយ Solid-State ដែល​អាច​នាំ​មក​នូវ​ដំណោះស្រាយ​ថាមពល EV ដែល​លឿន ប្រើប្រាស់​បាន​យូរ និងនិងមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-08-2025, 12:59 PM, ចំនួនអ្នកអានៈ​ 5ដង
ខេត្តសៀមរាប៖ នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:56 PM, ចំនួនអ្នកអានៈ​ 20ដង
កិច្ចព្រមព្រៀងសន្តិភាពខាងលើកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយ​វានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។ ក្នុងពិធីចុះហត្ថលេខា លោក ត្រាំ អមដោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:50 PM, ចំនួនអ្នកអានៈ​ 15ដង
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេ​បានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:37 PM, ចំនួនអ្នកអានៈ​ 7ដង
នេះមានន័យថា Chelsea គឺជាប្រភពនៃការបណ្តុះបណ្តាលយុវជនថ្នាលដ៏មានឥទ្ធិពលមួយ ក្នុងចំណោមក្លិបដទៃរបស់អង់គ្លេស ដែលមានទីលានហ្វឹកហាត់នៅឯ Surrey។ក្នុងរយៈពេល ៣ឆ្នាំមកនេះ ក្រុមបាល់ទាត់អាជីពតោខៀវ Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករចេញពីយុវជនថ្នាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ តួយ៉ាង ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:10 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 24ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បានបន្ថែមទៀតថា «រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសជិតខាងដែលមានព្រំដែន​នៅជាប់គ្នា ដូច្នេះវាគឺជារឿងសមហេតុផលណាស់ ដែលប្រតិភូយើងគ្រាន់តែត្រូវជិះយន្តហោះឆ្លងច្រកសមុទ្រ Bering ហើយកិច្ចប្រជុំដ៏សំខាន់ និងគ្រប់គ្រាទន្ទឹងរង់ចាំយ៉ាងអន្ទះសារវាងមេដឹកនាំនៃប្រទេសទាំងពីរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:48 AM, ចំនួនអ្នកអានៈ​ 79ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ Ramkhamhaeng ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:43 AM, ចំនួនអ្នកអានៈ​ 78ដង
រាជធានីភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះមកសួរសុខទុក្ខកងទ័ពរងរបួសធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនបន្តមកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមបណ្ដាមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ។ ក្នុងនោះមានមន្ទីរពេទ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:39 AM, ចំនួនអ្នកអានៈ​ 88ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:33 AM, ចំនួនអ្នកអានៈ​ 57ដង
យោងតាមប្រភពដដែលនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងប្រកាសពីការទិញអាវុធមួយចំនួន ក៏ត្រូវបានលប់ចោលផងដែរ។ ឥណ្ឌាបានផ្អាកផែនការទិញអាវុធ និងយន្តហោះថ្មីៗពីសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីឥណ្ឌាបីរូបដែលដឹងពីបញ្ហានេះ ហើយវាគឺជាសញ្ញាណជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:30 AM, ចំនួនអ្នកអានៈ​ 67ដង
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តផែនការរបស់នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ ដើម្បីឱ្យយោធា «គ្រប់គ្រង» ទីក្រុងហ្គាហ្សា។ លោក Guo បានបញ្ជាក់ដូច្នេះថា «ហ្គាហ្សាជាទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន និងជាផ្នែកមួយដែលមិនអាចបំបែកបានពីប៉ាឡេស្ទីន»។ អ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-08-2025, 06:16 PM, ចំនួនអ្នកអានៈ​ 159ដង
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Grouspan ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ធនាគារ FTB នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ​ 337ដង
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:39 PM, ចំនួនអ្នកអានៈ​ 323ដង
ម៉ាឡេស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំពិសេស GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការរ៉ាប់រងព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមបញ្ចូលទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:36 PM, ចំនួនអ្នកអានៈ​ 371ដង
លោក Anwar ធ្វើការកត់សម្គាល់បែបនេះអំឡុងសម័យប្រជុំសភាស្ដីពីកញ្ចប់ថវិកាឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលនេះ ពួកគេ (កម្ពុជា និងថៃ) ចង់ឱ្យយើងបន្តជួយសម្របសម្រួល។ ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមលក្ខខណ្ឌក្នុងការធានាថា បទឈប់បាញ់នឹងត្រូវបានអនុវត្ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10174 នាក់
ម្សិលមិញ : 12352 នាក់
សរុបទាំងអស់ : 9439099 នាក់