|
សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់ ( |
|
ចុះថ្ងៃទី: 14-06-2025, 06:48 PM, ចំនួនអ្នកអានៈ 189ដង |
|
រាជធានីភ្នំពេញ៖ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបានចោទសួរថា មានបងប្អូននៅថៃ ៣០ឆ្នាំហើយ ចង់មករស់នៅមើលម្តាយ ដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង»។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ សម្តេចបានបញ្ជាក់ថា «ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ ថាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូស បន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយចៀសមិនរួច»។
សម្តេចបានភ្ជាប់នូវសាររបស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបងប្អូនបានជ្រាបដូចខាងក្រោម៖
«ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។
ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។
ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង»៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ 45ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 01:36 PM, ចំនួនអ្នកអានៈ 39ដង
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អ៊ុយក្រែនទទួលបានភាគច្រើននៃរថក្រោះ៤៩គ្រឿង ដែលអូស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:25 PM, ចំនួនអ្នកអានៈ 35ដង
មូលនិធិនេះគឺជាសកម្មភាពដំបូងបង្អស់ បន្ទាប់ពីរបាយការណ៍ណែនាំពីគណៈកម្មការមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងកាលពីខែមេសា ដើម្បីដឹកនាំកិច្ចការសប្បុរសធម៌របស់ OspanenAI។ OspanenAI កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយព្យាយាមរក្សាតុល្យភាពរវាងការរកប្រាក់ចំណេញ និងបេសកកម្មដើមរបស់ខ្លួនក្ន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:22 PM, ចំនួនអ្នកអានៈ 40ដង
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយរៀបរាប់ អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងបានអះអាងបញ្ជាក់ថា សម្តេចតេជោពិតជាដឹងរឿងច្រើនព�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 12:18 PM, ចំនួនអ្នកអានៈ 23ដង
ព្រះសីហនុ៖យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។
ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:57 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:53 AM, ចំនួនអ្នកអានៈ 39ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលទើបជាប់ជម្រើសជាតិតោកំណាចអង់គ្លេស ត្រឹមឆ្នាំ២០២៤ រូបនេះ បានក្លាយជាសមាជិកថ្មីទី៤ នារដូវក្តៅនេះក្នុងក្រុមរបស់លោក Mikel Arteta និងជាសមាជិកថ្មី២ ចេញពីក្លិបរួមលីគ Chelsea ទៀតផង ក្រោយការមកដល់របស់អ្នកចាំទី Kespana Arrizabalaga រួចមក។
កាំភ្លើងធំ Arsenal បានបញ្ចប់ការផ្ទេរជាផ្លូវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:51 AM, ចំនួនអ្នកអានៈ 37ដង
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ៦៣៨នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាងកុលសម្ព័ន្ធ ជនជាតិភាគតិច Druze និង Bedouins។ អ៉ីស្រាអែលបានធ្វើអន្តរាគមន៍ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីដាម៉ាស ក្នុងនោះរួមមានទាំងអគារ ក្រសួងការពារ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-07-2025, 11:49 AM, ចំនួនអ្នកអានៈ 39ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងពិសារអាហារពេលល្ងាចជាមួយតំណាងរាស្ត្រអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋនៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ជាការពិតណាស់ យន្ដហោះចម្បាំងត្រូវបានបាញ់ទម្លាក់...ខ្ញុំគិតថាមានយន្ដហោះចម្បាំង ៥គ្រឿងត្រូវបានបាញ់ទម្លាក់»។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:24 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ។ ដោយប្រទេសចិនជាប្រទេសមហាអំណាច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:20 PM, ចំនួនអ្នកអានៈ 44ដង
ថ្លែងនៅទីក្រុងតៃប៉ិ លោកស្រី Hsaio បានលើកឡើងថា សម្ពាធរបស់ចិនមកលើតៃវ៉ាន់ ទើបតែបានកើនឡើងប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែលោកស្រីបានគូសរំលេចថា ប្រជាជនតៃវ៉ាន់គឺជាអ្នកស្រឡាញ់សន្តិភាព។ ដោយបញ្ជាក់ជាថ្មីនូវសំណើរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te លោកស្រីមេដឹកនាំរង បានសង្កត់ធ្ងន់ថា «យើងមិនស្វែងរកជម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:16 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ខែកក្កដានេះ បានក្លាយជាវេលាមួយដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិកម្ពុជា ដោយខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានត្រូវទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:09 PM, ចំនួនអ្នកអានៈ 46ដង
ការិយាល័យនេះ បានទទួលការជូនដំណឹងអំពីការបិទបញ្ចប់ការងារ នៅថ្ងៃសុក្រសប្តាហ៍មុន ជាមួយនិងបុគ្គលិកជាង ១ ៣៥០នាក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការបិទការិយាល័យនេះ គឺជាផ្នែកមួយនៃការកែសម្រួលដ៏ធំ ក្នុងក្រសួងការបរទេស ដោយលោកប្រធានាធិបតី ត្រាំ អនុវត្តតាមគោលនយោបាយ «America First» របស់លោក។
ការបិទក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 06:05 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់ កម្លាំងសមត្ថកិច្ចចម្រុះគ្រប់បណ្ដាររាជធានីខេត្ត បានចេញនូវប្រតិបត្តិការព្រមៗគ្នា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះយ៉ាងសស្រាក់សស្រាំ និងឈានដល់ការបំបែកំបុកក្រុមឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-07-2025, 05:30 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២៥។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព បើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រសែនសុខ។
ព្រឹត្តការណ៍តាំងពិព័រណ៍អា�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 5158 នាក់ |
|
ម្សិលមិញ |
: 9710 នាក់ |
|
សរុបទាំងអស់ |
: 9187815 នាក់ |
|
|