អ៉ីស្រាអែល និងអ៉ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាស ខណៈកិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៉ីរ៉ង់ ត្រូវបានលុបចោល |
|
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ 146ដង |
|
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក បង្កឱ្យមានការភ័យខ្លាចថាការកំណត់គោលដៅអាចរាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក គ្រាដែរអ៉ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ ២០២៥។
មីស៉ីលជាច្រើនត្រូវបានគេមើលឃើញនៅលើដែនអាកាសនៃទីក្រុង Jerusalem។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស មិនបានបន្លឺឡើងនៅក្នុងទីក្រុងនេះទេ ប៉ុន្តែ លាន់ឮនៅទីក្រុង Haifa ភាគខាងជើង អ៉ីស្រាអែល។ សេវារថយន្តសង្គ្រោះអ៉ីស្រាអែលនិយាយថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ និង ១៣នាក់រងរបួស បន្ទាប់ពីមីស៉ីលវាយប្រហារផ្ទះមួយនៅភាគខាងជើងអ៉ីស្រាអែល។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្ស ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅក្រុង Tamra ជាទីក្រុងដែលមានប្រជាជនប៉ាឡេស្ទីនច្រេីនលើសលុប។
នៅអ៉ីរ៉ង់វិញ ឃ្លាំងប្រេង Shahran ក្នុងទីក្រុង Tehran គឺជាគោលដៅក្នុងការវាយប្រហាររបស់អីស្រាអែល ប៉ុន្តែស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ហេីយមានភ្លេីងឆេះរោងចក្រចម្រាញ់ប្រេងនៅជិតរដ្ឋធានី។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ការវាយប្រហាររបស់អ៉ីស្រាអែល ក៏បានកំណត់គោលដៅមកលេីអគារក្រសួងការពារជាតិនៅក្នុងទីក្រុង Tehran ផងដែរ ដែលបណ្តាលឱ្យមានការខូចខាតតិចតួច។
កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា មីស៉ីលនិងយន្តហោះដ្រូនអ៉ីរ៉ង់បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងគ្រឿងបរិក្ខារសម្រាប់ផលិតឥន្ធនៈយន្តហោះចម្បាំងរបស់អ៉ីស្រាអែល។ កងកម្លាំងជាន់ខ្ពស់នៃឆ្មាំបដិវត្តន៍ បានព្រមានថា ការវាយប្រហារនឹងកាន់តែធ្ងន់ ហេីយទូលំទូលាយ ប្រសិនបើអ៉ីស្រាអែលនៅតែបន្តអរិភាពរបស់ខ្លួន។
សម្រាប់ជុំថ្មីនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៉ីរ៉ង់ដែលគ្រោងធ្វើឡើងក្នុងប្រទេសអូម៉ង់ នាថ្ងៃអាទិត្យនេះ ត្រូវបានលុបចោល ដោយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi និយាយថា ការពិភាក្សាមិនអាចប្រព្រឹត្តទៅបានទេ ខណៈដែលអ៉ីរ៉ង់កំពុងទទួលរងការវាយប្រហារដ៏ព្រៃផ្សៃរបស់អ៉ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាន់តែធ្ងន់ជាងមុនទៅលេីអ៉ីរ៉ង់ ប៉ុន្តែថាវាមិនយឺតពេលទេក្នុងការបញ្ឈប់អ៉ីស្រាអែល ប្រសិនបើទីក្រុងតេហេរ៉ង់ ព្រមទម្លាក់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-06-2025, 07:41 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-06-2025, 07:21 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តព្រះវិហារ)៖ពិធីនាឱកាសនេះមានការទទួលពី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។បន្ទាប់ពីចប់កម្មវិធីឧបត្ថម្ភជូននាយទាហាន និងកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ លោក ស៊ុន ចាន់ថុល ឧបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-06-2025, 06:47 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល មានប្រសាសន៍ថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាផ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-06-2025, 06:39 PM, ចំនួនអ្នកអានៈ 13ដង
នៅឯជំនួបនោះ លោក ពូទីន បានកត់សម្គាល់ពីការចូលរួមរបស់ឥណ្ឌូណេស៉ី ក្នុងក្រុមប្រទេស BRICS ជាសមាជិកពេញសិទ្ធិ ជាមួយនិងការបង្ហាញក្តីជឿជាក់ថា សមាជិកភាពថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងប្លុក។ ចំណែក លោក Prabowo បានថ្លែងអំណរគុណលោក ពូទីន សម្រាប់ការគាំទ្រសមាជិកភាពឥណ្ឌូនេស៉ី នៅក្នុង BRICS ហើយថាទំនាក់ទំនងប្រទេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-06-2025, 09:04 PM, ចំនួនអ្នកអានៈ 132ដង
ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីមានការបែកធ្លាយឃ្លីបសំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្ត្រី លោកស្រី ផែទងធាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាហេតុការណ៍មួយបានធ្វើឲ្យរង្គោះរង្គើទំនុកចិត្តសាធារណៈ និងបង្កើនភាពតានតឹងផ្នែកនយោបាយ។ ស្ថានការណ៍បានកើនឡើងបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-06-2025, 09:08 PM, ចំនួនអ្នកអានៈ 130ដង
ខេត្តបាត់ដំបង៖ធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំង លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2025, 02:48 PM, ចំនួនអ្នកអានៈ 178ដង
ខេត្តឧត្តរមានជ័យ៖ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន រដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:32 PM, ចំនួនអ្នកអានៈ 172ដង
បន្ទាយមានជ័យ៖លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។
នាព្រឹកថ្ងៃទី១៧ ខែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ 194ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:49 PM, ចំនួនអ្នកអានៈ 196ដង
ខេត្តកំពតពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:43 PM, ចំនួនអ្នកអានៈ 141ដង
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ហាវ រតនៈ និងលោកជំទាវ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ហាវ រតនៈ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:36 PM, ចំនួនអ្នកអានៈ 142ដង
ខេត្តប៉ៃលិន៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ 138ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។
នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ 151ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ 163ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
|
|
|