រកឃើញអ្នកទទួលបានជ័យលាភីចំនួន​ ៣រូប​ហើយ!​មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 2778ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។​ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម​ ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ​ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។​ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។​ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។ លោក ហាប់ ទូច​ បានគូសរំលេចថា​ លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។​ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។ លោក ហាប់ ទូច​ ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។ ក្រៅពីនេះ​ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ​ និងនវានុវត្តន៍​ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។ លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:02 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:57 AM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន។ របៀបវារៈទាំងនោះមានដូចជា៖ ១-ពិនិត្យ និងសម្រេចលើសុពលភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:54 AM, ចំនួនអ្នកអានៈ​ 33ដង
លោក Scott Bessent បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «កិច្ចចរចាក្នុងសប្ដាហ៍នេះនៅទីក្រុង Stockholm បានជំរុញកិច្ចចរចារបស់យើងជាមួយចិន ហើយខ្ញុំជឿជាក់ថា យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់ផលចំណេញដល់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំង២។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានឆ្ពោះទៅមុខ»។ ប៉ុន្តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:49 AM, ចំនួនអ្នកអានៈ​ 24ដង
Meta បានប្រកាសថា ពួកគេចង់បន្តចំណាយដោយខ្លួនឯងចំពោះការអភិវឌ្ឍធនធានសំខាន់ៗ ប៉ុន្តែការចូលរួមជាមួយដៃគូនឹងផ្តល់នូវភាពបត់បែន និងការចែករំលែកហានិភ័យ។ វាជាវិធីមួយក្នុងការគ្រប់គ្រងការចំណាយធំៗសម្រាប់អនាគត។ ការចំណាយលើ AI កំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ Meta បានបន្ថែមការព្យាករណ៍ចំណាយ សម្រាប់ឆ្នាំ២០២៥ ដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:45 AM, ចំនួនអ្នកអានៈ​ 22ដង
លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:42 AM, ចំនួនអ្នកអានៈ​ 43ដង
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:40 AM, ចំនួនអ្នកអានៈ​ 25ដង
Son ដែលកំពុងស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ក្នុងរយៈពេលកន្លងមកនេះបានរួមចំណែកជួយក្លិប Sspanurs ឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៧ឆ្នាំ បានស្គាល់ការឈ្នះពានរង្វាន់លីគអឺរ៉ុបលំដាប់ទី២ Eurospana League 2024-25 កាលពីខែឧសភា ពីការយកឈ្នះ Manchester United ។ កីឡាករអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានឱ្យដឹងថានាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:44 AM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តព្រះវិហារ៖លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ជូនបងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:38 AM, ចំនួនអ្នកអានៈ​ 31ដង
យោងតាមសេចក្តីថ្លែងការណ៍ ប្រព័ន្ធបាញ់បង្ហោះ នឹងត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសមាសភាគផ្សេងទៀតនៃប្រព័ន្ធនេះ នឹងត្រូវបានបញ្ជូនជាបន្តបន្ទាប់ក្នុងរយៈពេលពីរទៅបីខែខាងមុខ។ ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសុក្រថា អាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:36 AM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១ ខែសីហានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានចុះពិនិត្យដោយផ្ទាល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានចូលរួមជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសមាជិកដទៃទៀតនៃអង្គទូត។ នៅក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុប (EU) បានសម្តែងការស្វា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:33 AM, ចំនួនអ្នកអានៈ​ 27ដង
លោក Steve Witkoff បានចុះពិនិត្យទីតាំងមួយដែលដំណើរការដោយ មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ប៉ុន្មានម៉ោងក្រោយដំណើរទស្សនកិច្ចរបស់លោក មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់នៅជិតទីតាំងមួយរបស់ក្រុមនេះ។ យោធាអ៊ីស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 08:32 PM, ចំនួនអ្នកអានៈ​ 228ដង
នៅក្នុងឱកាសបើកកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនុក្រឹត្យស្តីពី «អាជ្ញាបណ្ណទឹក» ជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ដែលត្រូវបានរៀបចំឡើងដើម្បីគោលដៅសំខាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:19 PM, ចំនួនអ្នកអានៈ​ 250ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យរូបនេះ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានសង្ខេប ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 200ដង
លែងក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសខួប៥០ឆ្នាំ គិតចាប់តាំងពីការចុះសន្ធិសញ្ញា Helsinki Final Act ស្តីពីការគោរពព្រំប្រទល់និងបូរណភាពទឹកដី លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿថារុស្ស៉ីអាចត្រូវជំរុញឱ្យបញ្ឈប់សង្រ្គាមនេះបាន។ រុស្ស៉ីជាអ្នកចាប់ផ្តើមវា ហេតុនេះក៏អាចត្រូវជំរុញឱ្យបិទបញ្ចប់វាវិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7142 នាក់
ម្សិលមិញ : 10926 នាក់
សរុបទាំងអស់ : 9357269 នាក់