ការលក់ផ្ទះនៅចិន កើនឡើង បន្ទាប់ពីមានវិធានការលើកទឹកចិត្តជាច្រើន
ចុះថ្ងៃទី: 06-10-2024, 11:59 AM, ចំនួនអ្នកអានៈ 470ដង
នៅទូទាំងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ លើពិភពលោកនេះ, គោលនយោបាយជាច្រើន ក្នុងនោះរួមទាំងការកាត់បន្ថយអត្រាការប្រាក់បង់រំលោះ និងអត្រាកម្ចីទិញផ្ទះ ត្រូវបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដោយកាលពីពេលមុន វិស័យនេះមានចំនួន១ភាគ៤ នៃសកម្មភាពសេដ្ឋកិច្ច។ ការលក់ផ្ទះនៅប្រទេសចិន បានកើនឡើង នៅអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យជាតិ បន្ទាប់ពីមានការដាក់ចេញនូវវិធានការលើកទឹកចិត្ត លើវិស័យអចលនទ្រព្យជាបន្តបន្ទាប់ ដើម្បីជំរុញទីផ្សារអចលនទ្រព្យរបស់ប្រទេស គិតចាប់តាំងពីចុងខែកញ្ញាមក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ អំឡុងពេលឈប់សម្រាក១សប្តាហ៍ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ, ចំនួននៃអ្នកដើរមើលផ្ទះ ដែលបង្ហាញពីចំណាប់អារម្មណ៍ចង់ទិញផ្ទះនោះ មានសញ្ញាកើនឡើង ស្របពេលដែលការលក់ផ្ទះ នៅទីកន្លែងជាច្រើន បានកើនឡើង «ក្នុងកម្រិតផ្សេងៗគ្នា»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV។ ទីក្រុងជាង៥០ បានដាក់ចេញនូវគោលនយោបាយ ដើម្បីបង្កើនទីផ្សារអចលនទ្រព្យ ស្របពេលដែលការអភិវឌ្ឍជិត២,០០០គម្រោង ពីក្រុមហ៊ុនអចលនទ្រព្យជាង១,០០០ក្រុមហ៊ុន បានចូលរួមនៅក្នុងការផ្សព្វផ្សាយ, នេះបើតាមការបញ្ជាក់ពីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ជនបទចិន។ ក្រសួងបានបន្ថែមថា ចំនួនអ្នកចូលមើលគម្រោងភាគច្រើន ដែលបានចូលរួមក្នុងការផ្សព្វផ្សាយ បានកើនឡើងជាង៥០ភាគរយ បើធៀបនឹងឆ្នាំមុន។ កាលពីខែមុន, ទីក្រុង Guangzhou ស្ថិតនៅភាគខាងត្បូងខេត្ត Guangdong បានប្រកាសដកការរឹតបន្តឹងទាំងអស់ លើការទិញផ្ទះ ខណៈទីក្រុង Shanghai និងទីក្រុង Shenzhen បានបញ្ជាក់ថា ពួកគេនឹងបន្ធូរបន្ថយការរឹតបន្តឹង លើការទិញផ្ទះ ដោយអ្នកទិញមិនមែនក្នុងស្រុក និងបន្ថយអត្រាការប្រាក់នៃការបង់រំលោះ ឱ្យមានកម្រិតទាប សម្រាប់អ្នកទិញផ្ទះលើកដំបូង។ វិធានការទាំងអស់នេះ ត្រូវបានប្រកាសឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីចិន បានប្រកាសដាក់ចេញនូវវិធានការលើកទឹកចិត្តធំបំផុតរបស់ខ្លួន គិតចាប់តាំងពីការរាតត្បាតពីវីរ៉ុស Covid-19 មក ដើម្បីទាញសេដ្ឋកិច្ច ចេញពីវិបត្តិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-06-2025, 06:16 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានបញ្ជាក់ថា ប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំអោយទៅធ្វើការអោយពួកក្រុម Cybercrime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណប្លាទីន។ លោកបានបង្ហោះការបញ្ជាក់បែបនេះ ដោយយោងតាមការចេញផ្សាយរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:41 PM, ចំនួនអ្នកអានៈ​ 100ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:21 PM, ចំនួនអ្នកអានៈ​ 103ដង
ខេត្តព្រះវិហារ)៖ពិធីនាឱកាសនេះមានការទទួលពី ​នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។បន្ទាប់ពីចប់កម្មវិធីឧបត្ថម្ភជូននាយទាហាន និងកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ លោក ស៊ុន ចាន់ថុល ឧបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 06:47 PM, ចំនួនអ្នកអានៈ​ 106ដង
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល មានប្រសាសន៍ថា​​ ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាង​កម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន​ ដែលជាផ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 06:39 PM, ចំនួនអ្នកអានៈ​ 101ដង
នៅឯជំនួបនោះ លោក ពូទីន បានកត់សម្គាល់ពីការចូលរួមរបស់ឥណ្ឌូណេស៉ី ក្នុងក្រុមប្រទេស BRICS ជាសមាជិកពេញសិទ្ធិ ជាមួយនិងការបង្ហាញក្តីជឿជាក់ថា សមាជិកភាពថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងប្លុក។ ចំណែក លោក Prabowo បានថ្លែងអំណរគុណលោក ពូទីន សម្រាប់ការគាំទ្រសមាជិកភាពឥណ្ឌូនេស៉ី នៅក្នុង BRICS ហើយថាទំនាក់ទំនងប្រទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2025, 09:04 PM, ចំនួនអ្នកអានៈ​ 178ដង
ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីមានការបែកធ្លាយឃ្លីបសំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្ត្រី លោកស្រី ផែទងធាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាហេតុការណ៍មួយបានធ្វើឲ្យរង្គោះរង្គើទំនុកចិត្តសាធារណៈ និងបង្កើនភាពតានតឹងផ្នែកនយោបាយ។ ស្ថានការណ៍បានកើនឡើងបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2025, 09:08 PM, ចំនួនអ្នកអានៈ​ 159ដង
ខេត្តបាត់ដំបង៖ធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំង លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2025, 02:48 PM, ចំនួនអ្នកអានៈ​ 192ដង
ខេត្តឧត្តរមានជ័យ៖ ​ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេច​តេជោ ហ៊ុនសែន​ ប្រធានព្រឹទ្ធសភា​ និងសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន រដ្ឋមន្ត្រីបានថ្លែងនូវការគោរព​ និងការកោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 07:32 PM, ចំនួនអ្នកអានៈ​ 204ដង
បន្ទាយមានជ័យ៖លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។ នាព្រឹកថ្ងៃទី១៧ ខែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ​ 214ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 06:49 PM, ចំនួនអ្នកអានៈ​ 243ដង
ខេត្តកំពតពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 06:43 PM, ចំនួនអ្នកអានៈ​ 181ដង
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ហាវ រតនៈ និងលោកជំទាវ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ហាវ រតនៈ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2025, 06:36 PM, ចំនួនអ្នកអានៈ​ 189ដង
ខេត្តប៉ៃលិន៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ​ 181ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។ នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ​ 194ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3284 នាក់
ម្សិលមិញ : 10644 នាក់
សរុបទាំងអស់ : 8845981 នាក់