|
រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ មកបណ្តាក់ទុននៅកម្ពុជា លើវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល |
|
ចុះថ្ងៃទី: 20-06-2025, 06:47 PM, ចំនួនអ្នកអានៈ 398ដង |
|
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល មានប្រសាសន៍ថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់ប្តូរប្រពៃណី វប្បធម៌ ក្នុងស្មារតីលើកកម្ពស់មិត្តភាពឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។ លើសពីនេះ ព្រឹត្តិការណ៍ពិព័រណ៍នេះក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀត នៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។
ការជំរុញ និងលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «Mini-Korea Brand & Entertainment Expo (KBEE) 2025» នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បន្ថែមពីនេះ លោកស្រីបន្តលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានាទៅតាមកាលវិភាគនីមួយៗ ឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រីបានបន្តលើកទឹកចិត្តឱ្យទីភ្នាក់ងារ ជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធី Roadshow, សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា, ជំនួបផ្គូរផ្គងធុរកិច្ច, និងកម្មវិធីតាំងពិព័រណ៍រួមគ្នា ជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាពក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:49 PM, ចំនួនអ្នកអានៈ 94ដង
រាជធានីភ្នំពេញ៖នេះបើតាមការឲ្យដឹងពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ថា ការដឹកនាំអនុព័ន្ធយោធានៅកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:40 PM, ចំនួនអ្នកអានៈ 89ដង
រាជធានីភ្នំពេញ៖អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៉ី នាយឧត្តមសេនីយ៍ ដាតុ ម៉ូហាម៉េត នីហ្សាម ចាហ្វា បានធ្វើដំណើរមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីជួបប្រជុំជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីពិភាក្សាលើការងារសំដៅសម្របសម្រួលការអនុវត្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:35 PM, ចំនួនអ្នកអានៈ 83ដង
ព្យុះបានប៉ះពាល់ដល់ប្រជាជនជិត ១៥ ០០០គ្រួសារ ខូចខាតផ្ទះជាង ២ ២០០ខ្នង និងបង្ករការបំផ្លិចបំផ្លាញខ្លាំង។ អ្នកស្លាប់ទាំងនោះរួមមានមនុស្សម្នាក់នៅខេត្ត Xieng Khouang និង៣នាក់នៅខេត្ត Luang Prabang ។ អាជ្ញាធរខេត្ត Houaspanhanh កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៤នាក់ ខណៈ៦នាក់ផ្សេងទៀតរងរបួស។
ព្យុះ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:30 PM, ចំនួនអ្នកអានៈ 89ដង
រាជធានីភ្នំពេញ៖អ្នករត់ជាតិ និងអន្ដរជាតិ នៅថ្ងៃទី២៩ ខែកក្កដានេះថា «ដោយសារមានការសូមសំណូមពរពីមតិមហាជនជាច្រើន បានសូមឲ្យលើកពេលមួយរយៈសិន ដោយសារស្ថានការណ៍មិនទាន់មានភាពច្បាស់លាស់នៅឡើយ ។ ដូចនេះ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចក្រភពអង្គរ លើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:21 PM, ចំនួនអ្នកអានៈ 87ដង
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌនេះ។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីថៃ និងកម្ពុជា ឱ្យបន្ធូរបន្ថយភាពតានតឹង ក្នុងនោះរួមមាន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 08:06 PM, ចំនួនអ្នកអានៈ 146ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:59 PM, ចំនួនអ្នកអានៈ 147ដង
ម៉ាឡេស៊ី៖ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:54 PM, ចំនួនអ្នកអានៈ 135ដង
ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមសមរភូមិនៅទូទាំងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានភាពស្ងប់ស្ងាត់ តែមួយសន្ទុះធំលឺសំលេងផ្លោងមួយៗ។
សូមជំរាបថា នាវេលាម៉ោង២រសៀលថ្ងៃនេះ កម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:40 PM, ចំនួនអ្នកអានៈ 143ដង
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា គិតត្រឹមម៉ោង១១៖៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទទួលអំណោយពីសប្បុរសជននានា បានចំនួន៦៥០,៤៣៤,៧៣០រៀល និង១៦២,៨០៦,០០ដុល្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:10 PM, ចំនួនអ្នកអានៈ 152ដង
មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:06 PM, ចំនួនអ្នកអានៈ 143ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះតទៅ គឺជាលទ្ធផលដ៏ត្រចះត្រចង់ ហើយកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។
តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:31 PM, ចំនួនអ្នកអានៈ 385ដង
គូឡាឡាំពួ៖ លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:12 PM, ចំនួនអ្នកអានៈ 416ដង
កូរ៉េ៖ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:00 PM, ចំនួនអ្នកអានៈ 433ដង
រាជធានីភ្នំពេញ៖មកទល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ កងទ័ពកម្ពុជាដ៏អង់អាចក្លាហានបន្ដឈរជើងកាន់កាប់យ៉ាងរឹងមាំបំផុត បើទោះបីសត្រូវសៀមឈ្លានពានប្រើប្រាស់ យុទ្ធវិធីវៃសម្រុកខ្លាំងបែបណាក៏មិនអាចទៅរួចនោះទេ។
បើតាមសេចក្ដីរាយការណ៍ពីសមរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ 377ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 8235 នាក់ |
|
ម្សិលមិញ |
: 13280 នាក់ |
|
សរុបទាំងអស់ |
: 9322686 នាក់ |
|
|