|
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋចំនួន២.៩២១គ្រួសារ នៅស្រុកបន្ទាយមាស ខេត្តកំពត |
|
ចុះថ្ងៃទី: 17-06-2025, 06:49 PM, ចំនួនអ្នកអានៈ 555ដង |
|
ខេត្តកំពតពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៥ភូមិ ២ឃុំ និងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅបរិវេណវត្តព្រៃបន្ទាំ ភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា នាពេលអនាគត ប្រជាពលរដ្ឋដែលបានបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ គឺអាចធ្វើការប្រគល់ជូនដល់ប្រពន្ធ ឬកូនដោយប្រើប្រាស់ទូរស័ព្ទ ដោយមិនចាំបាច់ទៅកាន់ ច្រកចេញចូលតែមួយនោះទេ ហើយអ្វីៗដែលពលរដ្ឋចង់បាន គឺស្ថិតនៅលើបាតដៃពលរដ្ឋទាំងអស់។
ឧបនាយករដ្ឋមន្រ្តីបានបន្តថា ការរៀបចំធ្វើឡើងដូចនេះ គឺដើម្បីឱ្យការផ្តល់សេវារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលជាមុន ព្រោះទិន្នន័យក្បាលដី ដែលចែក ជូនទាំងអស់ គឺស្ថិតប្រព័ន្ធបច្ចេកវិជ្ជាទំនើប ដែលអាចប្រើប្រាស់ក្នុងទូរស័ព្ទដៃបាន ហើយថ្ងៃក្រោយក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទិញ លក់អចលនវត្ថុ ផ្ទះសំបែង ដីធ្លី ឬផ្ទេរកម្មសិទ្ធិ ទៅនរណាម្នាក់បានដោយងាយស្រួលបំផុត និយាយជារួមគឺការងារពាក់ព័ន្ធនឹងដីធ្លី គឺស្ថិតលើបាតដៃ។
ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថា ការដែលយើងមានថ្ងៃនេះ ហើយបងប្អូនប្រជាពលរដ្ឋ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដូចនេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព ការគិតគូរយ៉ាង យកចិត្តទុកដាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំប្រទេស ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលលោកតែងតែដាក់ចុះ នូវយន្តការជាច្រើន ដើម្បីពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានលឿនបំផុត ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លី។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញដែនដី ដែលបានខិតខំរួមសហការគ្នាក្នុងការរៀបចំចេញបណ្ណកម្មសិទ្ធិបានលទ្ធផលល្អប្រសើ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដី ខេត្តកំពត បានឱ្យដឹងថា ក្នុងថ្ងៃនេះ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុចំនួន ៥ភូមិ ដែលមានបណ្ណសរុបចំនួន ៨.៧៤៣បណ្ណ ស្មើនឹង ២.៩២១គ្រួសារ និងប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ១០.០១៣ ក្បាលដី ស្មើនឹង ៦.៥៧១គ្រួសារ៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ 149ដង
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:39 PM, ចំនួនអ្នកអានៈ 151ដង
ម៉ាឡេស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំពិសេស GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការរ៉ាប់រងព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមបញ្ចូលទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:36 PM, ចំនួនអ្នកអានៈ 188ដង
លោក Anwar ធ្វើការកត់សម្គាល់បែបនេះអំឡុងសម័យប្រជុំសភាស្ដីពីកញ្ចប់ថវិកាឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលនេះ ពួកគេ (កម្ពុជា និងថៃ) ចង់ឱ្យយើងបន្តជួយសម្របសម្រួល។ ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមលក្ខខណ្ឌក្នុងការធានាថា បទឈប់បាញ់នឹងត្រូវបានអនុវត្ត �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:34 PM, ចំនួនអ្នកអានៈ 122ដង
ទោះបីជាគ្មានបទពិសោធន៍ក្នុងវិស័យសុខាភិបាលក៏ដោយ ក៏លោកស្រី Yaccarino មានជំនាញយ៉ាងស៊ីជម្រៅក្នុងការបង្កើតភាពជាដៃគូជាមួយម៉ាកយីហោ និងការបង្កើនចំណូលឌីជីថល។ លោកស្រីបានថ្លែងថា៖ «ខ្ញុំបានដឹកនាំក្រុមហ៊ុន X ឱ្យឆ្លងកាត់ការរីកចម្រើនដ៏ធំធេង ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចក្នុងអំឡុងពេលដ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:19 PM, ចំនួនអ្នកអានៈ 141ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា «តបតាមយោបល់របស់ភាគីអាមេរិក ការព្រមព្រៀងគ្នាមួយ ត្រូវសម្រេចបានជាគោលការណ៍ ដើម្បីរៀបចំកិច្ចប្រជុំកំពូល (រវាងលោក ពូទីន និងលោក ត្រាំ) នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ឥឡូវ ពួកយើងកំពុងចាប់ផ្តើមកំណត់សេចក្តីលម្អិតរួមគ្នា ជាមួយខាងភាគីអាមេរិក។ សប្តាហ៍ក្រោយនេះ ត្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ 255ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\
លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:24 PM, ចំនួនអ្នកអានៈ 250ដង
ក្រសួងទេសចរណ៍បានឲ្យដឹងថា ការសម្រេចចិត្តដាក់ឲ្យប្រើប្រាស់វិធានការនេះ មុនពេលថ្ងៃឈប់សម្រាកបុណ្យរបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ការផ្តល់ការលើកលែងទិដ្ឋាការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែមីនា ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិនកាលពីខែវិច្ឆិកាឆ្នាំមុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:22 PM, ចំនួនអ្នកអានៈ 258ដង
រាជធានីភ្នំពេញ៖លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់ត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:20 PM, ចំនួនអ្នកអានៈ 275ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 05:08 PM, ចំនួនអ្នកអានៈ 240ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានលើកថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 05:04 PM, ចំនួនអ្នកអានៈ 221ដង
នៅពេលត្រូវបានសាកសួរពីក្រុមអ្នកកាសែតថា តើលោក Vance នឹងជាអ្នកបន្តវេននៃចលនាដែលលោក ត្រាំ បានផ្តួចផ្តើមឡើងឬ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «ខ្ញុំយល់ថា វាមានលទ្ធភាពខ្ពស់ ព្រោះបើនិយាយឱ្យយុត្តិធម៌ទៅ គឺលោក Vance ជាអនុប្រធានាធិបតីរបស់ខ្ញុំ»។ លើសពីនេះ លោក ត្រាំ ក៏បានឱ្យយោបល់ថា លោក Vance និងរដ្ឋម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 05:02 PM, ចំនួនអ្នកអានៈ 256ដង
ខេត្តឧត្តរមានជ័៖សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។
បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 04:57 PM, ចំនួនអ្នកអានៈ 238ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ឥណ្ឌា ដោយសារតែការទិញប្រេងរុស្ស៉ី និងទំនាក់ទំនងស៉ីជម្រៅនៃប្រទេសទាំងពីរ។ នៅក្នុងការរួបរួមដ៏កម្រមួយ គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បានថ្កោលទោសការអត្ថាធិប្បាយម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 04:51 PM, ចំនួនអ្នកអានៈ 257ដង
ខេត្តតាកែវ៖នាឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញ ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការ គ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ 193ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 7808 នាក់ |
|
ម្សិលមិញ |
: 12504 នាក់ |
|
សរុបទាំងអស់ |
: 9424533 នាក់ |
|
|