|
តារាកំប្លែង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី «ឡេង ណាវ៉ាត្រា 6A» សម្របសម្រួលពីសួងរៀបចំដែនដី |
|
ចុះថ្ងៃទី: 03-04-2025, 11:51 AM, ចំនួនអ្នកអានៈ 2176ដង |
|
រាជធានីភ្នំពេញ: ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងស្វាមី អ្នកនាង កាតុ បានលើកឡើងថា «នាងខ្ញុំជាសិល្បករ សិល្បការិនី ថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែន! ធម្មតាបងប្អូនក៏មានអារម្មណ៍ដូចគ្នាដែរ នៅពេលដែលយើងចំណាយលុយទៅគឺចង់បានរបស់មកវិញ។ មួយរយៈនេះបងប្អូនតែងពិបាកចិត្តដូចនាងខ្ញុំ ប៉ុន្តែឥឡូវនេះថ្នាក់ដឹកនាំបានគិតគូរដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសទាំងអស់ ជាពិសេសបងប្អូនអ្នកទិញបុរី ឡេង ណាវ៉ាត្រា ដែលឥឡូវនេះយើងបានទទួលប្លង់ជាកម្មសិទ្ធិរបស់ខ្លួនឯងហើយ»។
តារាចម្រៀង និងកំប្លែង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
អ្នកនាង កាតុ សូមលើកម្រាមដៃ១០ ជូនពរដល់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់ប្រជាពលរដ្ឋទាំងអស់។ សូមឱ្យលោកមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសរក្សាបាននូវសុខសន្តិភាព។ អរគុណសន្តិភាពដែលធ្វើឱ្យប្រជាជនរស់រាន្តមានជីវិត ជាពិសេសឱ្យតែមានសន្តិភាព គឺប្រជាពលរដ្ឋអាចរកស៊ីមានបាន សុខុដុមរមនា។
គួររំឭកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីរសៀល នៅសាលប្រជុំ២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី។
បើតាមរបាយការណ៍ដែលបង្ហាញដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្តាញសង្គម Facebook ត្រឹមថ្ងៃទី២៧ ខែមីនាកន្លងទៅ បុរីបានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣២៤១ផ្ទះហើយ ខណៈក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្មដើម្បីបញ្ចប់ការងារសាងសង់ជូនអតិថិជន៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-08-2025, 05:55 PM, ចំនួនអ្នកអានៈ 29ដង
ជំងឺគ្រុនឈាម បានសម្លាប់មនុស្ស ១០១នាក់ និងមានអ្នកឆ្លងចំនួន ២២ ១៨៣នាក់ហើយរហូតមកដល់នេះ ដោយបានដាក់សម្ពាធថែមទៀតលើប្រព័ន្ធថែទាំសុខភាព ដែលទ្រុឌទ្រោមស្រាប់។ ការកើនឡើងយ៉ាងខ្លាំងនៃអ្នកស្លាប់ កើតមានដំណាលគ្នានឹងអ្នកឆ្លង។
ប្រទេសបង់ក្លាដែស បាននិងកំពុងរកឃើញនូវការកើនឡើងជំងឺគ្រុនឈាម និងបណ្តាលឱ្យម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-08-2025, 05:52 PM, ចំនួនអ្នកអានៈ 9ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី១១ ខែសីហានេះ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក៏ដូចជាបានបង្ហើបពីចំណុចខ្លាំងរបស់គូប្រជែង តែយ៉ាងណាលោកចង់បញ្ចប់ការប្រកួតជាមួយជ័យជម្នះត្រឹម ៩០នាទី ជាមួយរបៀបលេងរបស់ខ្លួន ដោយទំនុកចិត្ត ការគ្រប់គ្រងបាល់ �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-08-2025, 05:50 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើន មានដូចជា៖ មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា៖ រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-08-2025, 05:47 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ លោក ពុយ គា ក្នុងនាមជាប្រធានក្លិបអ្នកកាសែតកម្ពុជា បង្ហាញការយល់ឃើញថា តាមរយៈការប្រើប្រាស់អាវុធទំនើបៗ និងការវាយប្រហារដ៏គំហុកមកលើប្រទេសកម្ពុជាកន្លងទៅ បានបង្ហាញឲ្យឃើញថា ប្រសិនជាថៃ អាចយកឈ្នះកម្ពុជា នៅក្នុងសង្រ្គាមឈ្លានពាននេះ និងមិនមានការចូលរួមជួយកម្ពុជា ពីសំណាក់មជ្ឈដ្ឋានអន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:31 PM, ចំនួនអ្នកអានៈ 117ដង
ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់លោកវរៈសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:26 PM, ចំនួនអ្នកអានៈ 117ដង
សារព័ត៌មាន NBC News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀតដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថាគម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។
សា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:20 PM, ចំនួនអ្នកអានៈ 121ដង
រាជធានីភ្នំពេញ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី៩ប្រទេស រួមមាន៖ អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ វៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចុះទៅកាន់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:12 PM, ចំនួនអ្នកអានៈ 131ដង
កាលពីថ្ងៃសុក្រកន្លងទៅ ការិយាល័យរបស់លោក Netanyahu បានឱ្យដឹងថាគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលបានអនុម័តលើផែនការរបស់លោក Netanyahu ដើម្បីអនុញ្ញាតឱ្យ យោធាអ៉ីស្រាអែលចូលគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ជាមួយការចាប់ផ្ដើមដំណាក់កាលទី១ គឺដណ្ដើមគ្រប់គ្រង Gaza City នៅក្រោមការពង្រីកប្រតិបត្តិការយោធាមួយ បើទោះជាមាន ក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:11 AM, ចំនួនអ្នកអានៈ 134ដង
រាជធានីភ្នំពេញ៖ សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី បានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការបន្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:08 AM, ចំនួនអ្នកអានៈ 143ដង
រាជធានីភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:06 AM, ចំនួនអ្នកអានៈ 116ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:00 AM, ចំនួនអ្នកអានៈ 136ដង
លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងខិតជិតទៅរក កិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្រ្គាមអូសបន្លាយពេល៣ឆ្នាំកន្លះមកនេះ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានប្រកាសនៅឡ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 10:55 AM, ចំនួនអ្នកអានៈ 121ដង
នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 08:01 PM, ចំនួនអ្នកអានៈ 312ដង
ខេត្តព្រៃវែង៖លោក ជាម ប៉េអា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង តាមរយៈអង្គការ SOS ដើម្បីកុមារកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី៣ភូមិ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 07:56 PM, ចំនួនអ្នកអានៈ 336ដង
ខេត្តបាត់ដំបង៖លោក ជួនមុំថុល ច័ន្ទថង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះ ជាតិ �
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 132 នាក់ |
|
ម្សិលមិញ |
: 13337 នាក់ |
|
សរុបទាំងអស់ |
: 9472342 នាក់ |
|
|