ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរកងទ័ពកម្ពុជា
ចុះថ្ងៃទី: 19-06-2025, 09:08 PM, ចំនួនអ្នកអានៈ 397ដង
ខេត្តបាត់ដំបង៖ធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំង លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, សា លាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី, គណៈមេធាវីនៃព្រះរាជាណាក្រកម្ពុជា, ចៅក្រម, ព្រះរាជអាជ្ញារង, ក្រឡាបញ្ជី, អាជ្ញាសាលា, មន្ត្រីរដ្ឋបាលសាលាជម្រះក្តី, មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង, យោធិន និងនគរបាល ជាច្រើនរូប។ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសហការីក្នុងវិស័យយុត្តិធម៌ សំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា សម្ភារនិងគ្រឿងឧបភោគបរិភោគប្រគល់ជូនវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងយោធភូមិភាគទី៥ នៃភូមិសាស្ត្រខេត្តបាត់ដំបង។ នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានរាយការណ៍អំពីស្ថានភាពមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា ស្ថិតនៅយោធភូមិភាគទី៥ ព្រមទាំងបាថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងក្រុមការងារដែលបាននាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគនានាផ្តល់ជូនវីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃស្ថិតក្នុងយោធភូមិភាគទី៥ នៃភូមិសាស្ត្រខេត្តបាត់ដំ បង។ លោក ឧត្តមសេនីយ៍ឯក បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ បានធ្វើការប្តេជ្ញាចិត្តរួចជាស្រេចក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលប្រកបដោយភាពម៉ឺងម៉ាត់ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន។ មានប្រសាសន៍នៅក្នុងពិធីនេះ លោក កើត រិទ្ធ បានកោតសរសើរចំពោះវីរៈកងទ័ពកម្ពុជាទាំងអស់ដែលបានប្តេជ្ញាចិត្តដ៏មោះមុតនិងអង់អាចក្លាហានដោយហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។ ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការគាំទ្រ និងជួយជ្រោមជ្រែងសមរភូមិមុខពីសំណាក់សមរភូមិក្រោយ ក្នុងស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សំដៅការពារឱ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ជាមួយគ្នានេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្មារតីស្នេហាជាតិរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបម្រើការក្នុងវិស័យយុត្តិធម៌ ក៏ដូចជា បងប្អូនសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង តាមរយៈការបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ទាំងផ្នែកថវិកា ទាំងផ្នែកសម្ភារ ទាំងផ្នែកស្មារតី ដើម្បីបង្ហាញនូវការគាំទ្រ និងជ្រោមជ្រែងយ៉ាងពេញទំហឹងដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន កងរាជអាវុធហត្ថ និង កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅជួរមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-07-2025, 08:32 PM, ចំនួនអ្នកអានៈ​ 10ដង
នៅក្នុងឱកាសបើកកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនុក្រឹត្យស្តីពី «អាជ្ញាបណ្ណទឹក» ជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ដែលត្រូវបានរៀបចំឡើងដើម្បីគោលដៅសំខាន់�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:19 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យរូបនេះ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានសង្ខេប ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 16ដង
លែងក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសខួប៥០ឆ្នាំ គិតចាប់តាំងពីការចុះសន្ធិសញ្ញា Helsinki Final Act ស្តីពីការគោរពព្រំប្រទល់និងបូរណភាពទឹកដី លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿថារុស្ស៉ីអាចត្រូវជំរុញឱ្យបញ្ឈប់សង្រ្គាមនេះបាន។ រុស្ស៉ីជាអ្នកចាប់ផ្តើមវា ហេតុនេះក៏អាចត្រូវជំរុញឱ្យបិទបញ្ចប់វាវិ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-07-2025, 06:12 PM, ចំនួនអ្នកអានៈ​ 205ដង
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X បន្ទាប់ពីសន្និសីទមួយស្ដីពីការស្ដារឡើងវិញនូវដំណោះស្រាយរដ្ឋ២ សម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន លោក Jean-Noel Barro បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងទីក្រុងញូវយ៉ក រួមគ្នាជាមួយប្រទេសចំនួន១៤ផ្សេងទៀត បារាំង សូមអំពាវនាវជារួមថាយើងសូមបង្ហាញពីបំណងប្រាថ្នារបស់យើង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-07-2025, 06:04 PM, ចំនួនអ្នកអានៈ​ 182ដង
គ្រាប់បែកបង្កៃតាមផ្លូវមួយគ្រាប់បានផ្ទុះ នៅក្នុងស្រុក Sungai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ដោយបណ្ដោលឱ្យមន្ត្រីប៉ូលិស ៦នាក់ និងជនស៊ីវិលម្នាក់រងរបួស នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើកើតឡើងនៅម៉ោង ៨ព្រឹក​ និងមានគោលដៅលើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2025, 05:49 PM, ចំនួនអ្នកអានៈ​ 483ដង
រាជធានីភ្នំពេញ៖នេះបើតាមការឲ្យដឹងពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ថា ការដឹកនាំអនុព័ន្ធយោធានៅកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2025, 05:40 PM, ចំនួនអ្នកអានៈ​ 503ដង
រាជធានីភ្នំពេញ៖អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៉ី នាយឧត្តមសេនីយ៍ ដាតុ ម៉ូហាម៉េត នីហ្សាម ចាហ្វា បានធ្វើដំណើរមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីជួបប្រជុំជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីពិភាក្សាលើការងារសំដៅសម្របសម្រួលការអនុវត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2025, 05:35 PM, ចំនួនអ្នកអានៈ​ 433ដង
ព្យុះបានប៉ះពាល់ដល់ប្រជាជនជិត ១៥ ០០០គ្រួសារ ខូចខាតផ្ទះជាង ២ ២០០ខ្នង និងបង្ករការបំផ្លិចបំផ្លាញខ្លាំង។ អ្នក​ស្លាប់​ទាំង​នោះ​រួម​មាន​មនុស្ស​ម្នាក់​នៅ​ខេត្ត Xieng Khouang និង​៣​នាក់​នៅ​ខេត្ត Luang Prabang ។ អាជ្ញាធរ​ខេត្ត​ Houaspanhanh កំពុង​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​៤​នាក់ ខណៈ​៦​នាក់​ផ្សេង​ទៀត​រង​របួស។ ព្យុះ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2025, 05:30 PM, ចំនួនអ្នកអានៈ​ 498ដង
រាជធានីភ្នំពេញ៖អ្នករត់ជាតិ និងអន្ដរជាតិ នៅថ្ងៃទី២៩ ខែកក្កដានេះថា «ដោយសារមានការសូមសំណូមពរពីមតិមហាជនជាច្រើន បានសូមឲ្យលើកពេលមួយរយៈសិន ដោយសារស្ថានការណ៍មិនទាន់មានភាពច្បាស់លាស់នៅឡើយ ។ ដូចនេះ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចក្រភពអង្គរ លើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2025, 05:21 PM, ចំនួនអ្នកអានៈ​ 435ដង
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌនេះ។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីថៃ និងកម្ពុជា ឱ្យបន្ធូរបន្ថយភាពតានតឹង ក្នុងនោះរួមមាន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 08:06 PM, ចំនួនអ្នកអានៈ​ 409ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:59 PM, ចំនួនអ្នកអានៈ​ 417ដង
ម៉ាឡេស៊ី៖ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:54 PM, ចំនួនអ្នកអានៈ​ 366ដង
ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមសមរភូមិនៅទូទាំងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានភាពស្ងប់ស្ងាត់ តែមួយសន្ទុះធំលឺសំលេងផ្លោងមួយៗ។ សូមជំរាបថា នាវេលាម៉ោង២រសៀលថ្ងៃនេះ កម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨​ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:40 PM, ចំនួនអ្នកអានៈ​ 353ដង
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា គិតត្រឹមម៉ោង១១៖៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទទួលអំណោយពីសប្បុរសជននានា បានចំនួន៦៥០,៤៣៤,៧៣០រៀល និង១៦២,៨០៦,០០ដុល្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2025, 07:10 PM, ចំនួនអ្នកអានៈ​ 366ដង
មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima �
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 727 នាក់
ម្សិលមិញ : 13018 នាក់
សរុបទាំងអស់ : 9342020 នាក់