ជើងឯកថ្នាក់ជាតិ ប្រធានសហព័ន្ធកីឡារាំ ភ្ញាក់ផ្អើលចំពោះទេពកោសល្យអត្តពលិក គឺមានការកើនឡើងខ្ពស់គ្រប់វ័យ
ចុះថ្ងៃទី: 22-02-2025, 12:15 PM, ចំនួនអ្នកអានៈ 1545ដង
ការប្រកួតប្រចាំឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧១នាក់ មកពី ៥ក្លិប រួមមានក្លិបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ(កងទ័ពជើងទឹក), ខេត្តកំពង់ចាម, ខេត្តកណ្ដាល និងក្លិបវេសឡាញន៍បាត់ដំបង ដែលប្រកួតរាំអន្ដរជាតិ Latin Dance (Ball Room) និង Standard Dance សរុបចំនួន ១៥វិញ្ញាសា ។ បើធៀបកាលពីឆ្នាំមុន ឆ្នាំនេះមានកំណើនកីឡាករ-កីឡាការិនីចូលរួមច្រើន ពិសេសថ្នាលដែលជាសញ្ញាណដ៏ល្អនៃការអភិវឌ្ឍកីឡារាំនៅកម្ពុជា ។ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ១ថ្ងៃពេញ នៅសាលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើននូវសមត្ថភាព និងបច្ចេកទេ រួមជាមួយទេពកោសល្យសរបស់អត្តពលិកគ្រប់វ័យ គឺមានការកើនឡើងខ្ពស់ដែលបានចូលរួមព្រឹត្តិការណ៍នេះ ។ លោកស្រីបន្ដថា «កីឡាករ-កីឡាការិនីរបស់សហព័ន្ធ ដែលបានចូលរួមការប្រកួតនេះ ទាំងសមត្ថភាព បច្ចេកទេស និងទេពកោសល្យ គឺមានការកើនឡើងខ្ពស់ ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីគណៈកម្មការ និងគ្រូបង្វឹក ក្នុងការរៀបចំការប្រកួតនេះ ពិសេសយើងឃើញថា កីឡាករ-កីឡាការិនី ទាំងជម្រើសជាតិ និងថ្នាល មានកើនឡើងនូវចំណេះជំនាញ ប្លែកតែម្ដង ។ រីឯរូបរាង្គក៏ស្រស់ស្អាត ហើយបច្ចេកទេសរាំវិញ បានធ្វើឲ្យអ្នកទស្សនា អត់ស្មានថា កូនក្មួយទាំងអស់ មានសមត្ថភាពដ៏ម្លឹងទេ ព្រោះយើងមើលទៅដូចបរទេសអ៊ីចឹង» ។ បន្ថែមលើនេះ លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា គោលបំណងសំខាន់នៃការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិនានា ក៏ដូចជាជំរុញទឹកចិត្ត និងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងបញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក៏ដូចជាបង្កើននូវជំនាញតិចនិច បច្ចេកទេសរាំកាន់តែល្អប្រសើរ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក និងជើងឯកអាស៊ី ឆ្នាំ២០២៥ នៅប្រទេសវៀតណាម នាខែកក្កដាខាងមុខ ។ គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ១ថ្ងៃពេញ គេឃើញគ្រប់ក្លិបចូលរួមទាំងអស់ សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៨គ្រឿង (មាស៧ ប្រាក់៨ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស៥ ប្រាក់៣ និងសំរឹទ្ធ៥), ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៤គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ១), ខេត្តកណ្ដាល ឈរលេខ៤ ឈ្នះមេដាយសរុប ៥គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៣), និងខេត្តកំពង់ចាម ឈរលេខ៥ ឈ្នះមេដាយសរុប ៥គ្រឿង (ប្រាក់២ និងសំរឹទ្ធ៣) ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-08-2025, 05:48 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ Ramkhamhaeng ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:43 AM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះមកសួរសុខទុក្ខកងទ័ពរងរបួសធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនបន្តមកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមបណ្ដាមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ។ ក្នុងនោះមានមន្ទីរពេទ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:39 AM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:33 AM, ចំនួនអ្នកអានៈ​ 33ដង
យោងតាមប្រភពដដែលនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងប្រកាសពីការទិញអាវុធមួយចំនួន ក៏ត្រូវបានលប់ចោលផងដែរ។ ឥណ្ឌាបានផ្អាកផែនការទិញអាវុធ និងយន្តហោះថ្មីៗពីសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីឥណ្ឌាបីរូបដែលដឹងពីបញ្ហានេះ ហើយវាគឺជាសញ្ញាណជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:30 AM, ចំនួនអ្នកអានៈ​ 37ដង
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តផែនការរបស់នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ ដើម្បីឱ្យយោធា «គ្រប់គ្រង» ទីក្រុងហ្គាហ្សា។ លោក Guo បានបញ្ជាក់ដូច្នេះថា «ហ្គាហ្សាជាទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន និងជាផ្នែកមួយដែលមិនអាចបំបែកបានពីប៉ាឡេស្ទីន»។ អ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-08-2025, 06:16 PM, ចំនួនអ្នកអានៈ​ 150ដង
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Grouspan ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ធនាគារ FTB នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ​ 331ដង
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:39 PM, ចំនួនអ្នកអានៈ​ 314ដង
ម៉ាឡេស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំពិសេស GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការរ៉ាប់រងព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមបញ្ចូលទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:36 PM, ចំនួនអ្នកអានៈ​ 357ដង
លោក Anwar ធ្វើការកត់សម្គាល់បែបនេះអំឡុងសម័យប្រជុំសភាស្ដីពីកញ្ចប់ថវិកាឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលនេះ ពួកគេ (កម្ពុជា និងថៃ) ចង់ឱ្យយើងបន្តជួយសម្របសម្រួល។ ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមលក្ខខណ្ឌក្នុងការធានាថា បទឈប់បាញ់នឹងត្រូវបានអនុវត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:34 PM, ចំនួនអ្នកអានៈ​ 289ដង
ទោះបីជាគ្មានបទពិសោធន៍ក្នុងវិស័យសុខាភិបាលក៏ដោយ ក៏លោកស្រី Yaccarino មានជំនាញយ៉ាងស៊ីជម្រៅក្នុងការបង្កើតភាពជាដៃគូជាមួយម៉ាកយីហោ និងការបង្កើនចំណូលឌីជីថល។ លោកស្រីបានថ្លែងថា៖ «ខ្ញុំបានដឹកនាំក្រុមហ៊ុន X ឱ្យឆ្លងកាត់ការរីកចម្រើនដ៏ធំធេង ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចក្នុងអំឡុងពេលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 292ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា «តបតាមយោបល់របស់ភាគីអាមេរិក ការព្រមព្រៀងគ្នាមួយ ត្រូវសម្រេចបានជាគោលការណ៍ ដើម្បីរៀបចំកិច្ចប្រជុំកំពូល (រវាងលោក ពូទីន និងលោក ត្រាំ) នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ឥឡូវ ពួកយើងកំពុងចាប់ផ្តើមកំណត់សេចក្តីលម្អិតរួមគ្នា ជាមួយខាងភាគីអាមេរិក។ សប្តាហ៍ក្រោយនេះ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ​ 397ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\ លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:24 PM, ចំនួនអ្នកអានៈ​ 424ដង
ក្រសួងទេសចរណ៍បានឲ្យដឹងថា ការសម្រេចចិត្តដាក់ឲ្យប្រើប្រាស់វិធានការនេះ មុនពេលថ្ងៃឈប់សម្រាកបុណ្យរបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ការផ្តល់ការលើកលែងទិដ្ឋាការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែមីនា ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិនកាលពីខែវិច្ឆិកាឆ្នាំមុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:22 PM, ចំនួនអ្នកអានៈ​ 377ដង
រាជធានីភ្នំពេញ៖លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:20 PM, ចំនួនអ្នកអានៈ​ 411ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8111 នាក់
ម្សិលមិញ : 12352 នាក់
សរុបទាំងអស់ : 9437036 នាក់