គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង |
|
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 2938ដង |
|
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។
អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។
គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-06-2025, 04:04 PM, ចំនួនអ្នកអានៈ 0ដង
បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុងជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 12:56 PM, ចំនួនអ្នកអានៈ 0ដង
កីឡាករអន្តរជាតិកាមេរូន វ័យ ២៥ឆ្នាំរូបនេះបានមកចូលរួមជាមួយក្លិបឃ្មុំ Brentford កាលពីឆ្នាំ២០១៩ តាមរយៈផ្លាស់ចេញពីក្លិប Troyes របស់បារាំង និងធ្វើបានល្អខ្លាំងផងដែរក្នុងលីគរដូវកាលមុន ដោយស៊ុតបាន ២០គ្រាប់។ ក្លិបរួម Premier League គឺ Brentford បានទាត់ចោលសំណើទឹកប្រាក់ប្រមាណ ៦២.៥លានផោនរបស់ក្លិបបិសាចក្រហម Manchester United ដើម្បីទិញខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 12:54 PM, ចំនួនអ្នកអានៈ 0ដង
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា លោក ត្រាំ បានឆ្លើយតបថា «យើងគិតថា ក្នុងអំឡុងសប្តាហ៍ក្រោយនេះ យើងនឹងទទួលបានបទឈប់បាញ់មួយ»។ សហរដ្ឋអាមេរិក បានជួយសម្រេចបានបទឈប់បាញ់មួយ សម្រាប់សង្រ្គាមនៅហ្កាហ្សា កាលពីអំឡុងចុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន រួមជាមួយក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2025, 06:21 PM, ចំនួនអ្នកអានៈ 434ដង
រាជធានីភ្នំពេញ៖ ពលករខ្មែរម្នាក់មុនពេលចាកចេញពីប្រទេសថៃ ត្រូវបានអ្នកសារព័ត៌មានថៃសម្ភាស ដើម្បីឲ្យបង្ហាញអំពីចំណាប់អារម្មណ៍ និងសួរសំណួរចាក់ដោតលើបញ្ហាការងារនៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយស្ថានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
ឆ្លើយដោយមិនស្ទាក់ស្ទើរឡើង ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2025, 06:14 PM, ចំនួនអ្នកអានៈ 441ដង
រាជធានីភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកងទ័ពជួរមុខនៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ ប៉ុន្ដែក៏មិនអាចឈរឱបដៃមើលប្រទេសណាមកឈ្លានពានកម្ពុជាបានដាច់ខាត។
ក្នុងឯកសណ្ឋានកងទ័ព សម្ដេចតេជោ នាយឧ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 08:42 PM, ចំនួនអ្នកអានៈ 452ដង
រាជធានីភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 08:35 PM, ចំនួនអ្នកអានៈ 427ដង
បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយល់ព្រមបើកច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែរយើងនៅជាប់គាំងជាង១០០នាក់ អាចវិលចូលស្រុកបាន។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ថា មានបងប្អូនខ្មែរយើងជាង១០០នាក់ ដែលធ្វើដំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 08:32 PM, ចំនួនអ្នកអានៈ 387ដង
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់សាងសង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «ពិតប្រាកដណាស់»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 07:20 PM, ចំនួនអ្នកអានៈ 405ដង
(ណៃពិដោ)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងនៅតំបន់ Hsai Kheung ឬហៅថា Phai Khun ក្នុងស្រុក Si Hseng នៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំប្រទល់ជាមួយប្រទេសថៃ។
កងកម្លាំងនៃរបបយោធាមីយ៉ាន់ម៉ា គាំទ្រដោយក្រុមប្រដាប់អាវុធ Pa-O National Organisation (PNO) បានបើកការវាយលុកលើ កងកម្លាំងក្រុមឧទ្ទាម ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 07:14 PM, ចំនួនអ្នកអានៈ 411ដង
មណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគទី២ របស់ថៃ បានចេញវិធានការអំពីការបើកបិទច្រកជាមួយកម្ពុជា ដោយមានច្រកមួយចំនួន ក្នុងនោះច្រកព្រំដែនអន្តរជាតិឆងចោម ឃុំដាន ស្រុកកានឆឺង ខេត្តសុរិន្ទ (បើក-បិទ) ច្រកព្រំដែនអន្តរជាតិឆងសាង៉ាំ ឃុំប្រៃផាត់ថាណា ស្រុកភូស៊ីង ខេត្តស៊ីសាកេត (បើក-បិទ) ច្រកតំបន់ពាណិជ្ជកម្មសាយតា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 07:00 PM, ចំនួនអ្នកអានៈ 398ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចជួបជាមួយ អគ្គមេបញ្ជាការទ័ពជើងគោកជប៉ុន នាយឧត្តមសេនីយ៍ Yasunori Morishita បានបញ្ជាក់ថា «ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 06:39 PM, ចំនួនអ្នកអានៈ 390ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2025, 11:59 AM, ចំនួនអ្នកអានៈ 658ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2025, 11:22 AM, ចំនួនអ្នកអានៈ 616ដង
រាជធានីភ្នំពេញ៖ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសមាសភាព១៥រូប និងមានអនុប្រធានចំនួន៥រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2025, 11:00 AM, ចំនួនអ្នកអានៈ 587ដង
លោក Ali Akbar Velayati ជាទីប្រក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាមូលដ្ឋានទ័ពដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចនឹង ត្រូវបានវាយប្រហារនៅក្នុងការសងសឹក។ «ប្រទេសណាមួយនៅក្នុងតំបន់ ឬនៅទីណាក៏ដោយដែលត្រូវបានកងកម្លាំងអាមេរិកប្រើដើម្បីទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ នឹងត្រូវបានច
 ព័ត៌មានលម្អិត
|
|
|