|
នគរបាលជាតិកម្ពុជា និងអូស្រ្តាលី បានអន្តរាគមន៍ជួយយុវជនជនជាតិចិនហុងកុងម្នាក់ ដែលត្រូវក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ |
|
ចុះថ្ងៃទី: 25-06-2025, 08:42 PM, ចំនួនអ្នកអានៈ 776ដង |
|
រាជធានីភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោះដោយសារ អំពើបង្ខាំង ធ្វើទារុណកម្ម ឬការចាប់ពង្រត់ណាមួយនោះឡើយ។
ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត និងការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅ ប្រទេសកម្ពុជា បោកបញ្ឆោត និងគម្រាមជនរងគ្រោះថា កំពុងស្ថិតក្រោមការ ស៊ើបអង្កេតរបស់សមត្ថកិច្ចចិន ពាក់ព័ន្ធបទល្មើសឆបោក និងសម្អាតប្រាក់ ដែលតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ធ្វើដំណើរទៅ ប្រទេសជប៉ុនដើម្បីរៀបចំសកម្មភាពសម្តែង និងថតវីដេអូ ផ្ញើទៅឪពុកម្តាយថាខ្លួន ត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិត ដើម្បីយកប្រាក់ទាំងនោះ មកដោះស្រាយបញ្ហាដែលខ្លួន ត្រូវបានសមត្ថកិច្ចកំពុងស៊ើបអង្កេត។
មុនមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះបានថតវីដេអូសម្តែងថា ខ្លួនកំពុងត្រូវបានចាប់ជំរិតរួចទៅហើយ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសជប៉ុន និងបានប្រគល់ទូរស័ព្ទរបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន យកទៅទំនាក់ទំនងជាមួយឪពុកម្តាយរបស់ខ្លួន ដើម្បីជំរិតគម្រាមទារប្រាក់ ចំនួនប្រាំលានដុល្លារហុងកុង ស្មើនឹងប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីបានឃើញវីដេអូចាប់ជំរិត កូនរបស់ខ្លួន ឪពុកម្តាយរបស់ជនរងគ្រោះបានផ្ញើប្រាក់ចំនួន បួនម៉ឺនដុល្លារហុងកុង ស្មើនឹងប្រមាណ ៥,៥០០ដុល្លារអាមេរិក ទៅឱ្យក្រុមឧក្រិដ្ឋជន និងធ្វើការប្តឹងទៅសមត្ថកិច្ច។ ក្រោយមានការសង្ស័យថា សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនបានឱ្យជនរងគ្រោះប្តូរទីតាំង ដោយធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរត់គេចពីការតាមចាប់។
សកម្មភាពឆបោក និងគម្រាម ជំរិតទារប្រាក់នេះ ធ្វើឡើងដោយក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង ដែលមានបណ្តាញធ្វើសកម្មភាពនៅ ប្រទេសជប៉ុន ហើយបានប្រើប្រាស់គណនីធនាគារដែលមានមូលដ្ឋាន នៅប្រទេសចិនសម្រាប់ទទួលផលបទល្មើស។ ជនជាតិចិនហុងកុងខាងលើ នឹងត្រូវបញ្ជូនទៅប្រទេសអូស្ត្រាលីវិញតាមការស្នើសុំរបស់នគរបាលសហព័ន្ធអូស្ត្រាលី ក្រោយពេលសមត្ថកិច្ចកម្ពុជាបញ្ចប់នីតិវិធី។
ចំពោះករណីនេះ នគរបាលជាតិកម្ពុជានឹងបន្តសហការជាមួយនគរបាលសហព័ន្ធអូស្ត្រាលី ដើម្បី កំណត់មុខសញ្ញា និងឈានទៅដល់ការចាប់ខ្លួនក្រុមឧក្រិដ្ឋជនទាំងអស់ យកមកអនុវត្តទោសតាមច្បាប់នៃ ប្រទេសនីមួយៗ។
ឆ្លៀតក្នុងឱកាសនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ សូមមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះរាល់ឧបាយកលផ្សេងៗ របស់ក្រុមឧក្រិដ្ឋជន ដែលព្យាយាមអូសទាញឱ្យចូលអន្ទាក់ តួយ៉ាងដូចជាករណីខាងលើនេះ និងបញ្ជាក់ថាករណីឆបោកនេះ មានសញ្ញាណកើតឡើងនៅជុំវិញពិភពលោក មិនថាប្រទេសមហាអំណាច ឬប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-07-2025, 05:05 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖អរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅកម្ពុជា គឺប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់អំណាចដល់យុវជន។ គំនិតផ្តួចផ្តើមរបស់យើងដូចជា “Girls in ICT” “Youth in Media” និងយុទ្ធនាការអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស គឺមានបំណងធានាថាយុវជនកម្ពុជា មិនគ្រាន់តែជាអ្នកប្រើប្រាស់ប្រព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:57 PM, ចំនួនអ្នកអានៈ 38ដង
លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។
ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាប ការឆបោកតាមប្រព័ន្ធ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:49 PM, ចំនួនអ្នកអានៈ 33ដង
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន SBU បានឱ្យដឹងថា «បុគ្គលិកម្នាក់នៃអង្គភាពជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) ត្រូវបានឃុំខ្លួន»។ ដោយមិនផ្តល់អត្តសញ្ញាណមន្រ្តីរូបនោះ SBU បានបន្ថែមថា «គាត់ធ្វើការនៅផ្នែកស៉ើបការណ៍សម្ងាត់បំផុត D-2 ហើយបានធ្វើចារកម្មឱ្យសេវាកម្មពិសេសរុស្ស៉ី»។
ទីភ្នាក់ងារសន្តិសុខ SBU រ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:46 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:44 PM, ចំនួនអ្នកអានៈ 35ដង
នៅពេលត្រូវបានសួរថាតើថ្ងៃកំណត់ដាក់ពន្ធ អាចពន្យារពេលបន្តទៀតទេ? លោក Bessent បានប្រាប់ទូរទស្សន៍ CNBC ថា «យើងមិនប្រញាប់ចុះកិច្ចព្រមព្រៀងទេ ហើយវាអាស្រ័យលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ លោកបន្ថែមថា «ប្រសិនបើគិតដល់ថ្ងៃទី១ ខែសីហា ពន្ធគយកម្រិតខ្ពស់នឹងដាក់សម្ពាធដល់ប្រទេសនានា ឱ្យនឹកឃើញកិច្ចព្រមព្រៀងដ៏ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-07-2025, 04:39 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖អជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leaspanmotor TO3 ជូនដល់សិស្សានុសិស្ស ដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេ ប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ 179ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ 202ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជានឹងលើកប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស និងបំភ្លៃ។ នេះជាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ 188ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ 196ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-07-2025, 06:27 PM, ចំនួនអ្នកអានៈ 190ដង
តាមក្រសួងការបរទេសចិន ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហេីយជួបលោក ប្រធានាធិបតី ស៉ី ជីនពីង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-EU លើកទី២៥ ជាមួយមេដឹកនាំសហភាពអ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ 302ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 04:38 PM, ចំនួនអ្នកអានៈ 312ដង
បន្ទាយមានជ័យ៖ ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 04:33 PM, ចំនួនអ្នកអានៈ 305ដង
ខេត្តក្រចេះ៖ ថ្លែងនាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំទៅនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ 343ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។
ខាងក្រោមជាខ្ល�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 972 នាក់ |
|
ម្សិលមិញ |
: 12117 នាក់ |
|
សរុបទាំងអស់ |
: 9221536 នាក់ |
|
|