លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាធិបតីភាព បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ 219ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្ដិយសមូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់អង្គកម្មវិធីទាំងមូលផងដែរ។ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។ ពិធីខាងលើនេះមានការអញ្ជើញពីអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងមានការចូលរួមកុះករ ពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និង ភរិយាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, ថ្នាក់ដឹកនាំ និង សមាជិកសមាគមឧកញ៉ាកម្ពុជា, សប្បុរស-ជន ព្រមទាំង តំណាងអាណាព្យាបាលទារក និង កុមារ ដែលធ្លាប់ទទួលបានការពិនិត្យ និង ការព្យាបាលដោយជោគជ័យ នៅមន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនប្រមាណ ១,០០០នាក់។ លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យបង្គោលមួយក្នុងចំណោមមន្ទីរពេទ្យរបស់ជាតិ នៅក្នុងការព្យាបាល និងសង្គ្រោះកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការចំនួន ៣៣ឆ្នាំមកហើយចាប់ផ្តើមដំណើរការឡើងវិញ កាលពីឆ្នាំ ១៩៩២ ក្រោមការដឹកនាំ របស់ លោកវេជ្ជ-បណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់មិនអស់។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរអស់ពីចិត្ដ ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារយ៉ាងវិសេសវិសាល និងបានជោគជ័យ ដោយទទួលបាននូវទំនុកចិត្ដពីប្រជាជនរហូតមកដល់បច្ចុប្បន្ន។ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា «ក្នុងនាមជាម្ដាយមួយរូប នាងខ្ញុំបានដឹងច្បាស់ណាស់ថា សុខភាពរបស់កូនគឺជាទ្រព្យសម្បត្ដិដ៏មហាសាល ហើយមិនអាចកាត់ថ្លៃបានទាំងគ្រប់ក្រុមគ្រួសារ ហើយមានក្ដីបារម្ដណាមួយស្មើនឹងក្ដីពេលដែលកូនៗយើងឈឺ ឬក៏មានជំងឺនោះទេ»។ ពេលកូនឈឺម្ដាយឪពុកគ្រប់រូប ឬអាណាព្យាបាល គឺព្រួយបារម្ដ ព្រមទាំងបានលះបង់គ្រប់បែបយ៉ាងមិនគិតពីសុខភាពខ្លួន មិនថាយប់ឬថ្ងៃឱ្យតែកូនជា មានសុខភាពល្អរឹងមាំឡើងវិញ»។ ដូច្នេះមន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជាយើង។ ជាមួយគ្នានេះ ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លាឱ្យបានជោគជ័យមន្ទីរពេទ្យគន្ធបុប្ផា មានតម្រូវការថវិកាយ៉ាងហោចណាស់ ៤៣លានក្នុងមួយឆ្នាំ។ ដោយយល់ច្បាស់ពីបន្ទុកដ៏ធ្ងន់ធ្ងរនេះ ទើបនៅឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដែលជាមូលនិធិផ្លូវការតែមួយគត់របស់កម្ពុជា ក្នុងគោលបំណងបំផុសបំផុលនូវចលនាសប្បុរសធម៌ក្នុងសង្គមខ្មែររបស់យើង គឺខ្មែរជួយខ្មែរ និងចូលរួមចំណែកថែរក្សាបាននូវកេរ្ដិ៍ដំណែលរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលបន្សល់ទុកឱ្យកម្ពុជាយើង។ ទន្ទឹមនឹងនោះលោកជំទាវបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំថា និងជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាពក្នុងការគាំទ្រ ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ឱ្យបានយូរអង្វែងតរៀងទៅ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការបរិច្ចាគថវិកា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កាលពីឆ្នាំ២០២៤ ដោយបានទទួលថវិកាជាង ៣លានដុល្លារអាមេរិក ពីសប្បុរសជនជាង ២៤ម៉ឺននាក់។ ការចូលរួមនេះ បានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារ ដែលជាកុមារស្នងឬស្សីរបស់ប្រទេសជាតិយើង។ លោកជំទាវបណ្ឌិតក៏បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នរាជរដ្ឋាភិបាល រាជធានី-ខេត្ដ ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ ចំពោះកិច្ចសហការគ្រប់ក្នុងការផ្សព្វផ្សាយបន្ដក្នុងការចូលរួមបរិច្ចាគថវិកា ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីបន្ដបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ដ្រីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា។ សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គិតត្រឹមដល់ពេលនេះគឺជាលើកទី៤ហើយ ក្នុងនោះនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ និងបើក «យុទ្ធនាការ: ១ ម៉ឺនរៀល, ១ ម៉ឺន នាក់» ដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់ បន្ទាប់ពីលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសដ៏ថ្លៃថ្លា ក្នុងការដឹកនាំ និងការ-បើកយុទ្ធនាការនេះ ម្ដងរួចមកហើយ លើទឹកដីអង្គរ នៃខេត្តសៀមរាប កាលពីឆ្នាំ ២០២៤ កន្លងទៅ។ សម្រាប់ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំឡើងចំនួន ៣ លើក រួចមកហើយ, ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់បណ្ដាក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, បុគ្គលមានប្រជាប្រិយភាព, សារព័ត៌មានជាតិ និង អន្តរជាតិ, ព្រមជាមួយនឹងការចូលរួមបរិច្ចាគយ៉ាងផុសផុល ពីសំណាក់សប្បុរសជននានា ក៏ដូចជា ប្រជាពលរដ្ឋក្នុងគ្រប់មជ្ឈដ្ឋាន ។នេះបើតាមការរបស់អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺទារក និងកុមារ ព្រមទាំង សេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព, មូលនិធិគន្ធបុប្ផាកម្ពុជា តែងតែបង្វែរថវិកាជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ជាក់ស្ដែង, កាលពីឆ្នាំ ២០២៤ កន្លងទៅ, មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកា ចំនួនប្រមាណជាង ៨លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា, កើនឡើង ១២៥ % បើធៀបនឹងឆ្នាំ ២០២៣, ដែលមានចំនួនប្រមាណត្រឹមតែ ៣,៥៨លានដុល្លារអាមេរិក, ខណៈដែលក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៦,៦៤លានដុល្លារអាមេរិកផងដែរ។ ការផ្ទេរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់នេះ គឺជាការបន្ថែមលើថវិកា ចំនួន ១០លានដុល្លារអាមេរិក ដែលរាជរដ្ឋាភិបាលតែងតែផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ, ក្នុងនោះ ៤លានដុល្លារអាមេរិក តាមរយៈក្រសួងសុខាភិបាលកម្ពុជា និង ៦លានដុល្លារអាមេរិកទៀត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-06-2025, 06:25 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់,​ សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:20 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ដំណើរអញ្ជើញចូលរួមសន្និសីទនេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:26 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥, លោកជំទាវ ហ៊ុន ម៉ាលី បានដឹកនាំថវិការបស់ក្រុមហ៊ុន និងពីសប្បុរសជន ចំនួន ៨០ ២៥០ ដុល្លារអាម៉េរិក និង ៥ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:13 PM, ចំនួនអ្នកអានៈ​ 18ដង
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin ក្នុងការបង្ហោះមួយលើ Telegram ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានកម្ទេចដ្រូនអ៊ុយក្រែន ៩គ្រឿង ដែលហោះសំដៅឆ្ពោះទៅរករដ្ឋធានីមូស្គូ នៅព្រឹកថ្ងៃអាទិត្យនេះ។ លោកបន្ថែមថាមន្ត្រីសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ជាទីដែលបំណែកដ្រូនបានធ្លាក់។ ប៉ុន្តែលោកមិនប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:12 PM, ចំនួនអ្នកអានៈ​ 20ដង
តាមក្រសួងការបរទេសចិន លោក He Lifeng នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបន្ថែមថាកិច្ចចរចាលើកដំបូងនៃយន្ដការពិគ្រោះយោបល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិក​ជាមួយសហរដ្ឋអាមេរិកនឹងត្រូវប្រព្រឹត្តទៅអំឡុងដំណើរទស្សនកិច្ចរបស់លោក He Lifeng។ ក្រសួងការបរទេសច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:07 AM, ចំនួនអ្នកអានៈ​ 112ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី បានអះអាងថា ល្ងាចនេះ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ដោយសម្តេចបាន ចូលរួមអបអរសាទរចំពោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:05 AM, ចំនួនអ្នកអានៈ​ 87ដង
លោក Merz បានប្រាប់សន្និសីទធុរកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា «ខ្ញុំបានជួបជាមួយសមាជិកព្រឹទ្ធសភាមួយចំនួននៅវិមាន Caspanitol Hill ហើយបានប្រាប់ពួកគេឲ្យពិនិត្យមើលការបំពាក់អាវុធឡើងវិញដែលរុស្ស៊ីកំពុងធ្វើ»។ រុស្ស៊ីបានប្ដូររោងចក្រការពារជាតិរបស់ខ្លួនឲ្យផលិតពេញម៉ោងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:02 AM, ចំនួនអ្នកអានៈ​ 110ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំតទល់គ្នារវាងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:14 PM, ចំនួនអ្នកអានៈ​ 93ដង
លោក Costa បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តុលាការ ICC ពុំមានគោលជំហរប្រឆាំងប្រជាជាតិណាមួយឡើយ ប៉ុន្តែប្រឆាំងនិទណ្ឌភាព ឬភាពរួចផុតពីសំណាញ់ច្បាប់។ ពួកយើងចាំបាច់ត្រូវតែការពារឯករាជ្យ និងសុក្រឹតភាពរបស់តុលាការអន្តរជាតិនេះ។ ច្បាប់ចាំបាច់ត្រូវតែទទួលជ័យជម្នះលើអំណាច»។ ប្រធានក្រុមប្រឹក្សាអឺរ៉ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:12 PM, ចំនួនអ្នកអានៈ​ 93ដង
ឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំអំពាវនាវឱ្យមានការពិចារណាឡើងវិញជាបន្ទាន់ និងការដកចេញវិញនូវវិធានការទាំងនេះ។ ការវាយប្រហារនៅក្នុងកម្រិតជាតិឬអន្តរជាតិ ប្រឆាំងចៅក្រមដែលគ្រាន់តែបំពេញភារកិច្ចច្បាប់របស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:09 PM, ចំនួនអ្នកអានៈ​ 101ដង
កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:04 PM, ចំនួនអ្នកអានៈ​ 108ដង
រាជធានីភ្នំពេញ៖ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ ខ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:01 PM, ចំនួនអ្នកអានៈ​ 79ដង
ជម្លោះពាក្យសម្តីបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោក «ខកចិត្តយ៉ាងខ្លាំង» ចំពោះលោក Musk។ ជាការឆ្លើយតប លោក Musk បានសរសេរលើបណ្ដាញ X ថា «បើគ្មានខ្ញុំទេ លោក ត្រាំ នឹងចាញ់ឆ្នោត»។ បន្ទាប់មក លោក ត្រាំ បានគំរាមថា​ «មធ្យោបាយងាយស្រួលបំផុតដើម្បីសន្សំប្រាក់រាប់ពាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ​ 219ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ​ 209ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10588 នាក់
ម្សិលមិញ : 13622 នាក់
សរុបទាំងអស់ : 8708460 នាក់