គម្រោងបន្ថែម AI ចូលទៅកន្លែងរុករក Safari របស់ក្រុមហ៊ុន Apple ហាក់វាយប្រហារខ្លាំងដល់ Google
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ 123ដង
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Apple។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុន ដោយសារតែអ្នកប្រើប្រាស់ងាកទៅរក AI កាន់តែខ្លាំង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១.១%ផងដែរ ។ ងាកមកក្រុមហ៊ុន Google បានប្រកាសថា ខ្លួនបានបន្តមើលឃើញកំណើននៃចំនួនសំណួរស្វែងរកសរុបរួមទាំង «សំណួរសរុបដែលមកពីឧបករណ៍ និងវេទិការបស់ក្រុមហ៊ុន Apple»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្លុករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានសរសេរថា «មនុស្សកំពុងមើលឃើញថា Google Search មានប្រយោជន៍ជាង នៅពេលពួកគេមានសំណួរនានា ហើយពួកគេកំពុងចូលប្រើវាសម្រាប់អ្វីថ្មី និងតាមរបៀបថ្មី»។ Google បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​នៃ​ការ​ស្វែងរក​ដោយ​សំឡេង និង​រូបភាព​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​កើន​ឡើង​បរិមាណ​ការ​ស្វែងរក​សរុប។ ផែនការរបស់ក្រុមហ៊ុន Apple ក្នុងការបន្ថែមជម្រើសស្វែងរកដែលដំណើរការដោយ AI ទៅក្នុងកម្មវិធីរុករក Safari ត្រូវបានគេមើលឃើញថាប្រៀបបានជាបញ្ហាដ៏ធំមួយចំពោះ Google ដែលអាជីវកម្មផ្សាយពាណិជ្ជកម្មរកកម្រៃបានពឹងផ្អែកយ៉ាងខ្លាំងលើអតិថិជន iPhone តាមរយៈការប្រើ Goolge Search។ ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Goolge បានធ្លាក់ចុះ ៧.៣% ភ្លាមៗ និងខាតបង់ប្រាក់អស់ប្រហែល១៥០ពាន់លានដុល្លារពីតម្លៃទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសភា ឆ្នាំ២០២៥។ ទោះជាយ៉ាងនេះក្តី ការអត្ថាធិប្បាយរបស់នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ខាងលើ បានបង្ហាញថាការផ្លាស់ប្តូរនៅក្នុងកម្មវិធីការស្វែងរករបស់ Apple ទំនងជាកំពុងដំណើរការ ដែលជាការគំរាមកំហែងដល់អាជីវកម្មស្វែងរកដ៏លេចធ្លោរបស់ Google។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា Google គឺជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់ Apple។ ខណៈកន្លងទៅតាមរយៈមុខងារស្វែងរកនេះ Google បង់ប្រាក់ឱ្យក្រុមហ៊ុនផលិត Apple ប្រហែល ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬប្រហែល ៣៦% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មលើកម្មវិធីរុករក Safari ។ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយនៅក្នុងការផ្តល់សក្ខីកម្មមួយកាលពីខែមុនថា Google សង្ឃឹមថានឹងចុះកិច្ចព្រមព្រៀងជាមួយ Apple នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីបញ្ចូលបច្ចេកវិទ្យា Gemini AI របស់ខ្លួននៅលើទូរស័ព្ទថ្មី។ Bloomberg បានរាយការណ៍ថា លោក Cue នាយកជាន់ខ្ពស់របស់ Apple កាលពីថ្ងៃពុធក៏បាននិយាយថា ក្រុមហ៊ុននឹងបន្ថែមមុខងារស្វែងរកដំណើរការដោយ AI រួមទាំង OpenAI និង Perplexity AI ជាជម្រើសស្វែងរកនាពេលអនាគត។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-06-2025, 05:07 AM, ចំនួនអ្នកអានៈ​ 77ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី បានអះអាងថា ល្ងាចនេះ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ដោយសម្តេចបាន ចូលរួមអបអរសាទរចំពោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:05 AM, ចំនួនអ្នកអានៈ​ 55ដង
លោក Merz បានប្រាប់សន្និសីទធុរកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា «ខ្ញុំបានជួបជាមួយសមាជិកព្រឹទ្ធសភាមួយចំនួននៅវិមាន Caspanitol Hill ហើយបានប្រាប់ពួកគេឲ្យពិនិត្យមើលការបំពាក់អាវុធឡើងវិញដែលរុស្ស៊ីកំពុងធ្វើ»។ រុស្ស៊ីបានប្ដូររោងចក្រការពារជាតិរបស់ខ្លួនឲ្យផលិតពេញម៉ោងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:02 AM, ចំនួនអ្នកអានៈ​ 75ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំតទល់គ្នារវាងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:14 PM, ចំនួនអ្នកអានៈ​ 61ដង
លោក Costa បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តុលាការ ICC ពុំមានគោលជំហរប្រឆាំងប្រជាជាតិណាមួយឡើយ ប៉ុន្តែប្រឆាំងនិទណ្ឌភាព ឬភាពរួចផុតពីសំណាញ់ច្បាប់។ ពួកយើងចាំបាច់ត្រូវតែការពារឯករាជ្យ និងសុក្រឹតភាពរបស់តុលាការអន្តរជាតិនេះ។ ច្បាប់ចាំបាច់ត្រូវតែទទួលជ័យជម្នះលើអំណាច»។ ប្រធានក្រុមប្រឹក្សាអឺរ៉ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:12 PM, ចំនួនអ្នកអានៈ​ 58ដង
ឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំអំពាវនាវឱ្យមានការពិចារណាឡើងវិញជាបន្ទាន់ និងការដកចេញវិញនូវវិធានការទាំងនេះ។ ការវាយប្រហារនៅក្នុងកម្រិតជាតិឬអន្តរជាតិ ប្រឆាំងចៅក្រមដែលគ្រាន់តែបំពេញភារកិច្ចច្បាប់របស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:09 PM, ចំនួនអ្នកអានៈ​ 62ដង
កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:04 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ ខ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:01 PM, ចំនួនអ្នកអានៈ​ 44ដង
ជម្លោះពាក្យសម្តីបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោក «ខកចិត្តយ៉ាងខ្លាំង» ចំពោះលោក Musk។ ជាការឆ្លើយតប លោក Musk បានសរសេរលើបណ្ដាញ X ថា «បើគ្មានខ្ញុំទេ លោក ត្រាំ នឹងចាញ់ឆ្នោត»។ បន្ទាប់មក លោក ត្រាំ បានគំរាមថា​ «មធ្យោបាយងាយស្រួលបំផុតដើម្បីសន្សំប្រាក់រាប់ពាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ​ 181ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ​ 169ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ​ 162ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ​ 185ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ​ 161ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ​ 193ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ​ 184ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 833 នាក់
ម្សិលមិញ : 13622 នាក់
សរុបទាំងអស់ : 8698705 នាក់