នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ |
|
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 1100ដង |
|
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។
ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។
អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។
អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។
ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-07-2025, 05:53 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-07-2025, 05:47 PM, ចំនួនអ្នកអានៈ 18ដង
ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស បន្ទាប់ពីក្នុងសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស Quad ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានរិះគន់ការបាញ់មីស៉ីលបាលិស្ទីគ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចំពោះការរំសាយអាវុធនុយក្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-07-2025, 05:41 PM, ចំនួនអ្នកអានៈ 36ដង
ព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបវីរកងទ័ពជួរមុខ ដែលកំពុងឈរជើង យ៉ាងរឹងមាំ អង់អាចក្លាហាននៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 12:02 PM, ចំនួនអ្នកអានៈ 65ដង
កម្មវិធីបង្កើតវីដេអូ ពីរូបភាពទៅវីដេអូ (image-to-video) នេះមានឈ្មោះថា MuseSteamer។ វាអាចបង្កើតវីដេអូបានរហូតដល់ ១០ វិនាទី និងមាន 3 version ផ្សេងគ្នាគឺ Turbo, Pro និង Lite។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AI ល្បីៗដូចជា OspanenAI និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក បានពង្រីកសមត្ថភាពពីកម្មវិធីជជែកកម្សាន្ត (Chatbots) ទៅកាន់កម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:58 AM, ចំនួនអ្នកអានៈ 59ដង
ខេត្តកំពត៖ នាឱកាសនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងមន្ត្រីជំនាញពាក់ព័ន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:52 AM, ចំនួនអ្នកអានៈ 49ដង
ទីក្រុងតេហេរ៉ង់ បានសម្រេចផ្អាកជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA ជាការសម្រេចចិត្តមួយធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នៅក្នុងសង្រ្គាមតាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:50 AM, ចំនួនអ្នកអានៈ 64ដង
ក្រុមមេឃខៀវមួយនេះបានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។ នេះបើយោងតាមការចេញផ្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:49 AM, ចំនួនអ្នកអានៈ 46ដង
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការវាយតម្លៃផ្លូវការបង្ហាញថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានពន្យឺតកម្មវិធី នុយក្លេអ៊ែររបស់អ៉ីរ៉ង់អាចដល់ ២ឆ្នាំ។ ប៉ុន្តែ លោក Parnell មិនបានបង្ហាញភស្តុតាងដើម្បីការពារការវាយតម្លៃរបស់លោកនោះទេ។ «យើងបានពន្យឺតកម្មវិធីនុយក្លេអ៊ែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:39 AM, ចំនួនអ្នកអានៈ 70ដង
ប្រព័ន្ធនេះត្រូវបានសាកល្បងលើករណីពិតប្រាកដចំនួន ៣០៤ពីទស្សនាវដ្តីវេជ្ជសាស្ត្រ New England Journal of Medicine (NEJM) ដែលជាករណីមានភាពស្មុគស្មាញខ្លាំង។ វេជ្ជបណ្ឌិតដែលចូលរួមសាកល្បង មិនអនុញ្ញាតឲ្យប្រើឧបករណ៍ឯកសារ ឬធនធានក្រៅ ដូចជា Google ឬ UspanToDate ឡើយ។ ប្រព័ន្ធនេះ មិនមែនប្រើ AI តែមួយទេ។ វាប្រើ AI ច្រើនម៉ូឌែល ដែលមានការសហការរួមគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:27 AM, ចំនួនអ្នកអានៈ 62ដង
នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelspanhia សហរដ្ឋអាមេរិក។
ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេលវែង ពោលគឺដល់ទៅ ៨ឆ្នាំឯណោះជាមួយChel
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:22 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖អនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:17 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )។
ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-07-2025, 09:03 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចនៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-07-2025, 08:03 PM, ចំនួនអ្នកអានៈ 51ដង
ខេត្តព្រៃវែង៖ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-07-2025, 07:53 PM, ចំនួនអ្នកអានៈ 65ដង
កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិស្នើឱ្យពិចារណាដកតំណែង នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ហើយលោកស្រី ត្រូវបានតុលាការសម្រេចព្យួរតំណែ
 ព័ត៌មានលម្អិត
|
|
|