រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គាំទ្រក្លឹបសិល្បៈអប្សរា២៥ដួង លើគម្រោង MV ដែលរៀបចំផលិត ក្នុងសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ 784ដង
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូនក្លឹបសិល្បៈអប្សរា២៥ដួង ចូលជួបគោរពជម្រាបជូនអំពីគម្រោងថត MV ជាស្នាដៃថ្មីរបាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់លើគម្រោង MV ដែលរៀបចំផលិត ក្នុងគោលបំណងអបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ និងជាការបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាដល់ពិភពលោក។ លោករដ្ឋមន្រ្តី បានមានមតិផ្តែផ្តាំដល់សមាជិកក្លឹប ត្រូវប្រឹងប្រែងផលិត MV នេះ ឲ្យមានគុណភាពខ្ពស់ និងត្រូវសម្រិតសម្រាំងទាំងខ្លឹមសារ រូបភាព និងសំលេង ដោយសារទេសចរណ៏កម្ពុជា ជាទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការទស្សនាប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស ក៏ដូចជាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកមួយផងដែរ។ តាមរយៈ MV ដែលនឹងថតនៅតំបន់បេតិកភណ្ឌរបស់កម្ពុជា នឹងជាសារដ៏សំខាន់ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏សំបូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅដ៏ប្រណិត ម្ហូបអាហារប្រពៃណីដ៏មានឱជារស ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស ដែលកម្ពុជាមានដល់ពិភពលោកទាំងមូល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-07-2025, 05:53 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-07-2025, 05:47 PM, ចំនួនអ្នកអានៈ​ 18ដង
ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស បន្ទាប់ពីក្នុងសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស Quad ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានរិះគន់ការបាញ់មីស៉ីលបាលិស្ទីគ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចំពោះការរំសាយអាវុធនុយក្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-07-2025, 05:41 PM, ចំនួនអ្នកអានៈ​ 36ដង
ព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបវីរកងទ័ពជួរមុខ ដែលកំពុងឈរជើង យ៉ាងរឹងមាំ អង់អាចក្លាហាននៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 12:02 PM, ចំនួនអ្នកអានៈ​ 65ដង
កម្មវិធីបង្កើតវីដេអូ ពីរូបភាពទៅវីដេអូ (image-to-video) នេះមានឈ្មោះថា MuseSteamer។ វាអាចបង្កើតវីដេអូបានរហូតដល់ ១០ វិនាទី និងមាន 3 version ផ្សេងគ្នាគឺ Turbo, Pro និង Lite។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AI ល្បីៗដូចជា OspanenAI និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក បានពង្រីកសមត្ថភាពពីកម្មវិធីជជែកកម្សាន្ត (Chatbots) ទៅកាន់កម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:58 AM, ចំនួនអ្នកអានៈ​ 59ដង
ខេត្តកំពត៖ នាឱកាសនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងមន្ត្រីជំនាញពាក់ព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:52 AM, ចំនួនអ្នកអានៈ​ 49ដង
ទីក្រុងតេហេរ៉ង់ បានសម្រេចផ្អាកជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA ជាការសម្រេចចិត្តមួយធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នៅក្នុងសង្រ្គាមតាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:50 AM, ចំនួនអ្នកអានៈ​ 64ដង
ក្រុមមេឃខៀវមួយនេះបានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។ នេះបើយោងតាមការចេញផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:49 AM, ចំនួនអ្នកអានៈ​ 46ដង
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការវាយតម្លៃផ្លូវការបង្ហាញថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានពន្យឺតកម្មវិធី នុយក្លេអ៊ែររបស់អ៉ីរ៉ង់អាចដល់ ២ឆ្នាំ។ ប៉ុន្តែ លោក Parnell មិនបានបង្ហាញភស្តុតាងដើម្បីការពារការវាយតម្លៃរបស់លោកនោះទេ។ «យើងបានពន្យឺតកម្មវិធីនុយក្លេអ៊ែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:39 AM, ចំនួនអ្នកអានៈ​ 70ដង
ប្រព័ន្ធនេះត្រូវបានសាកល្បងលើករណីពិតប្រាកដចំនួន ៣០៤ពីទស្សនាវដ្តីវេជ្ជសាស្ត្រ New England Journal of Medicine (NEJM) ដែលជាករណីមានភាពស្មុគស្មាញខ្លាំង។ វេជ្ជបណ្ឌិតដែលចូលរួមសាកល្បង មិនអនុញ្ញាតឲ្យប្រើឧបករណ៍ឯកសារ ឬធនធានក្រៅ ដូចជា Google ឬ UspanToDate ឡើយ។ ប្រព័ន្ធនេះ មិនមែនប្រើ AI តែមួយទេ។ វាប្រើ AI ច្រើនម៉ូឌែល ដែលមានការសហការរួមគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:27 AM, ចំនួនអ្នកអានៈ​ 62ដង
នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelspanhia សហរដ្ឋអាមេរិក។ ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេលវែង ពោលគឺដល់ទៅ ៨ឆ្នាំឯណោះជាមួយChel
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:22 AM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖អនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:17 AM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-07-2025, 09:03 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចនៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-07-2025, 08:03 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តព្រៃវែង៖ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-07-2025, 07:53 PM, ចំនួនអ្នកអានៈ​ 65ដង
កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិស្នើឱ្យពិចារណាដកតំណែង នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ហើយលោកស្រី ត្រូវបានតុលាការសម្រេចព្យួរតំណែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1888 នាក់
ម្សិលមិញ : 9368 នាក់
សរុបទាំងអស់ : 9029069 នាក់