ឆ្លើយតបនឹងភាគីថៃ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា បើថៃបើកច្រកព្រំដែនឱ្យដូចដើមវិញ និងធានាច្បាស់លាស់ថានឹងមិនបិទ-បើកជាឯកតោភាគីទៀតនោះ កម្ពុជានឹងបើកឱ្យប្រក្រតីវិញដែរ, កូនសោនៅខាងថៃ
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ 394ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសជាថ្មីថា បើសិនជាភាគីថៃ បើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតោភាគីទៀតនោះ ភាគីកម្ពុជា ក៏នឹងបើកឱ្យប្រក្រតីឡើងវិញ យ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា៖ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. ដូចដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកច្រកព្រំដែនឱ្យដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតោភាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ និយាយឱ្យខ្លី គឺកូនសោរស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ។ ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ពឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតោភាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-07-2025, 05:53 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-07-2025, 05:47 PM, ចំនួនអ្នកអានៈ​ 17ដង
ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស បន្ទាប់ពីក្នុងសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស Quad ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានរិះគន់ការបាញ់មីស៉ីលបាលិស្ទីគ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចំពោះការរំសាយអាវុធនុយក្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-07-2025, 05:41 PM, ចំនួនអ្នកអានៈ​ 35ដង
ព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបវីរកងទ័ពជួរមុខ ដែលកំពុងឈរជើង យ៉ាងរឹងមាំ អង់អាចក្លាហាននៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 12:02 PM, ចំនួនអ្នកអានៈ​ 65ដង
កម្មវិធីបង្កើតវីដេអូ ពីរូបភាពទៅវីដេអូ (image-to-video) នេះមានឈ្មោះថា MuseSteamer។ វាអាចបង្កើតវីដេអូបានរហូតដល់ ១០ វិនាទី និងមាន 3 version ផ្សេងគ្នាគឺ Turbo, Pro និង Lite។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AI ល្បីៗដូចជា OspanenAI និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក បានពង្រីកសមត្ថភាពពីកម្មវិធីជជែកកម្សាន្ត (Chatbots) ទៅកាន់កម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:58 AM, ចំនួនអ្នកអានៈ​ 59ដង
ខេត្តកំពត៖ នាឱកាសនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងមន្ត្រីជំនាញពាក់ព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:52 AM, ចំនួនអ្នកអានៈ​ 49ដង
ទីក្រុងតេហេរ៉ង់ បានសម្រេចផ្អាកជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA ជាការសម្រេចចិត្តមួយធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នៅក្នុងសង្រ្គាមតាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:50 AM, ចំនួនអ្នកអានៈ​ 64ដង
ក្រុមមេឃខៀវមួយនេះបានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។ នេះបើយោងតាមការចេញផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:49 AM, ចំនួនអ្នកអានៈ​ 46ដង
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការវាយតម្លៃផ្លូវការបង្ហាញថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានពន្យឺតកម្មវិធី នុយក្លេអ៊ែររបស់អ៉ីរ៉ង់អាចដល់ ២ឆ្នាំ។ ប៉ុន្តែ លោក Parnell មិនបានបង្ហាញភស្តុតាងដើម្បីការពារការវាយតម្លៃរបស់លោកនោះទេ។ «យើងបានពន្យឺតកម្មវិធីនុយក្លេអ៊ែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:39 AM, ចំនួនអ្នកអានៈ​ 70ដង
ប្រព័ន្ធនេះត្រូវបានសាកល្បងលើករណីពិតប្រាកដចំនួន ៣០៤ពីទស្សនាវដ្តីវេជ្ជសាស្ត្រ New England Journal of Medicine (NEJM) ដែលជាករណីមានភាពស្មុគស្មាញខ្លាំង។ វេជ្ជបណ្ឌិតដែលចូលរួមសាកល្បង មិនអនុញ្ញាតឲ្យប្រើឧបករណ៍ឯកសារ ឬធនធានក្រៅ ដូចជា Google ឬ UspanToDate ឡើយ។ ប្រព័ន្ធនេះ មិនមែនប្រើ AI តែមួយទេ។ វាប្រើ AI ច្រើនម៉ូឌែល ដែលមានការសហការរួមគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:27 AM, ចំនួនអ្នកអានៈ​ 62ដង
នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelspanhia សហរដ្ឋអាមេរិក។ ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេលវែង ពោលគឺដល់ទៅ ៨ឆ្នាំឯណោះជាមួយChel
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:22 AM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖អនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-07-2025, 11:17 AM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-07-2025, 09:03 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចនៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-07-2025, 08:03 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តព្រៃវែង៖ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-07-2025, 07:53 PM, ចំនួនអ្នកអានៈ​ 65ដង
កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិស្នើឱ្យពិចារណាដកតំណែង នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ហើយលោកស្រី ត្រូវបានតុលាការសម្រេចព្យួរតំណែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1833 នាក់
ម្សិលមិញ : 9368 នាក់
សរុបទាំងអស់ : 9029014 នាក់