កូនសិស្សកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ១ លើការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស ក្នុងចំណោមសិស្សមកពី ២០ប្រទេស ដែលចូលរួមប្រកួត នៅចក្រភពអង់គ្លេស |
|
ចុះថ្ងៃទី: 01-07-2025, 07:44 PM, ចំនួនអ្នកអានៈ 61ដង |
|
រាជធានីភ្នំពេញ៖ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា ១០នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមចំណាត់ថ្នាក់លេខ១ រួមទាំងបានមេដាយរហូតដល់ ១៧គ្រឿងបន្ថែមទៀត។
តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ, ស្របជាមួយគ្នានោះវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាពនៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញប្រកបដោយមោទនភាពផងដែរ។
លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងវិញ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេងនេះ ដែលរូបគេបានរំពឹងទុក ខណៈមុនឈានទៅប្រកួត និងដណ្តើមបានជោគជ័យយ៉ាងដូចនេះ រូបគេបានខិតខំមើលមេរៀនជារៀងរាល់ថ្ងៃ ហើយអ្វីដែលមិនភ្លេចនោះគឺការមើលវីដេអូដែលនិយាយជាភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពស្តាប់ និងការចង់ចាំឱ្យបានច្រើន។
កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានបន្ថែមថា ឆ្លងកាត់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ សបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរយើងពិតជាមានសមត្ថភាព ក្នុងការចូលរួមប្រកួតជាមួយសិស្សបរទេសដូចគ្នា នៅពេលដែលយើងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ឱ្យបានខ្លាំងពូកែ និងបញ្ចេញសមត្ថភាពឱ្យបានល្អ នោះនឹងទទួលបានជោគជ័យ។
ជាមួយគ្នានោះសិស្សផ្សេងទៀតដែលបានទៅប្រកួតឈ្មោះ ណុប វិសាល និង ប៊ូរវ៉ាន់ ផារី បានបញ្ជាក់ដូចគ្នាដែរថា មុនពេលទៅចូលរួមប្រកួត ពួកគេបានខិតខំពង្រឹងសមត្ថភាព តាមរយៈការត្រៀមពង្រឹង សមត្ថភាពលើការនិយាយជាសាធាណៈ និងមុខវិជ្ជាផ្សេងៗជាភាសាអង់គ្លេស ហើយនៅពេលដែលទៅចូលរួមប្រកួត តាមរយៈវិញ្ញាសារជាក់ស្តែង គឺយើងអាចធ្វើបានមិនចាញ់សិស្សបរទេស ដែលមានភាសាអង់គ្លេសជាភាសាដើមរបស់ពួកគេនោះទេ។
សិស្ស ណុប វិសាល និង ប៊ូរវ៉ាន់ ផារី ក៏បានលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងមានភាពក្លាហ៊ានក្នុងការចូលរួមប្រកួតប្រជែង ដែលមានលក្ខណៈលំដាប់ថ្នាក់ពិភពលោក ដើម្បីបានបង្ហាញសមត្ថភាពឱ្យបរទេសបានឃើញ ពីសមត្ថភាពរបស់កូនខ្មែរ ដោយសារកូនខ្មែរក៏មានសមត្ថភាពខ្លាំងពូកែ មិនចាញ់បរទេសនោះឡើយ ជាក់ស្តែងកូនខ្មែររាល់ពេលចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស តែងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ។
បើតាមលោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd បានឱ្យដឹងដែរថា កម្មវិធី Teeneagle Competition គឺជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស ដែលបានធ្វើការប្រកួតលើវិញ្ញាសារ Speaking Debate, spelling bee, writing and knowledge quiz ដែលមានកូនសិស្សចូលរួមប្រកួតចំនួន ៣៣៥នាក់ មកពី ២០ប្រទេសចូលរួម ហើយសម្រាប់កូនសិស្សខ្មែរមានចំនួន ១០នាក់។
លោក គង់ សាលីមីន បានបន្ថែមថា សម្រាប់កូនសិស្សទាំង ១០នាក់ របស់កម្ពុជា ដែលបានទៅចូលរួមប្រកួតនោះ មានកូនសិស្សម្នាក់ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកូនសិស្សទាំង ៣៣៥នាក់ មកពី ២០ប្រទេស ចូលរួមប្រកួត ក្នុងនោះសិស្សកម្ពុជាក៏ដណ្តើមបានមេដាយមាស ៦គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧គ្រឿង ដែលនេះសបញ្ជាក់ឱ្យឃើញថាសមត្ថភាពកូនខ្មែរខ្លាំងមិនចាញ់បរទេសនោះឡើយ។
លោក គង់ សាលីមីន បានបញ្ជាក់ដែរថា ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុន Bright បានបញ្ជូនកូនសិស្សខ្មែរទៅប្រឡងប្រជែង នៅក្រៅប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាមោទកភាពរបស់កម្ពុជា ពោលគឺប្រទេសតូច តែបេះដូងធំ និងចំណេះដឹងកាន់តែធំទូលាយ បើធៀបនឹងបណ្តាប្រទេសនានាលើពិភពលោក៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-07-2025, 05:53 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-07-2025, 05:47 PM, ចំនួនអ្នកអានៈ 17ដង
ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស បន្ទាប់ពីក្នុងសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស Quad ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានរិះគន់ការបាញ់មីស៉ីលបាលិស្ទីគ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចំពោះការរំសាយអាវុធនុយក្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-07-2025, 05:41 PM, ចំនួនអ្នកអានៈ 34ដង
ព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបវីរកងទ័ពជួរមុខ ដែលកំពុងឈរជើង យ៉ាងរឹងមាំ អង់អាចក្លាហាននៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 12:02 PM, ចំនួនអ្នកអានៈ 64ដង
កម្មវិធីបង្កើតវីដេអូ ពីរូបភាពទៅវីដេអូ (image-to-video) នេះមានឈ្មោះថា MuseSteamer។ វាអាចបង្កើតវីដេអូបានរហូតដល់ ១០ វិនាទី និងមាន 3 version ផ្សេងគ្នាគឺ Turbo, Pro និង Lite។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AI ល្បីៗដូចជា OspanenAI និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក បានពង្រីកសមត្ថភាពពីកម្មវិធីជជែកកម្សាន្ត (Chatbots) ទៅកាន់កម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:58 AM, ចំនួនអ្នកអានៈ 58ដង
ខេត្តកំពត៖ នាឱកាសនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងមន្ត្រីជំនាញពាក់ព័ន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:52 AM, ចំនួនអ្នកអានៈ 49ដង
ទីក្រុងតេហេរ៉ង់ បានសម្រេចផ្អាកជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA ជាការសម្រេចចិត្តមួយធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នៅក្នុងសង្រ្គាមតាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:50 AM, ចំនួនអ្នកអានៈ 64ដង
ក្រុមមេឃខៀវមួយនេះបានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។ នេះបើយោងតាមការចេញផ្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:49 AM, ចំនួនអ្នកអានៈ 46ដង
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការវាយតម្លៃផ្លូវការបង្ហាញថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានពន្យឺតកម្មវិធី នុយក្លេអ៊ែររបស់អ៉ីរ៉ង់អាចដល់ ២ឆ្នាំ។ ប៉ុន្តែ លោក Parnell មិនបានបង្ហាញភស្តុតាងដើម្បីការពារការវាយតម្លៃរបស់លោកនោះទេ។ «យើងបានពន្យឺតកម្មវិធីនុយក្លេអ៊ែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:39 AM, ចំនួនអ្នកអានៈ 70ដង
ប្រព័ន្ធនេះត្រូវបានសាកល្បងលើករណីពិតប្រាកដចំនួន ៣០៤ពីទស្សនាវដ្តីវេជ្ជសាស្ត្រ New England Journal of Medicine (NEJM) ដែលជាករណីមានភាពស្មុគស្មាញខ្លាំង។ វេជ្ជបណ្ឌិតដែលចូលរួមសាកល្បង មិនអនុញ្ញាតឲ្យប្រើឧបករណ៍ឯកសារ ឬធនធានក្រៅ ដូចជា Google ឬ UspanToDate ឡើយ។ ប្រព័ន្ធនេះ មិនមែនប្រើ AI តែមួយទេ។ វាប្រើ AI ច្រើនម៉ូឌែល ដែលមានការសហការរួមគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:27 AM, ចំនួនអ្នកអានៈ 61ដង
នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelspanhia សហរដ្ឋអាមេរិក។
ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេលវែង ពោលគឺដល់ទៅ ៨ឆ្នាំឯណោះជាមួយChel
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:22 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖អនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-07-2025, 11:17 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )។
ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-07-2025, 09:03 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចនៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-07-2025, 08:03 PM, ចំនួនអ្នកអានៈ 51ដង
ខេត្តព្រៃវែង៖ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-07-2025, 07:53 PM, ចំនួនអ្នកអានៈ 65ដង
កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិស្នើឱ្យពិចារណាដកតំណែង នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ហើយលោកស្រី ត្រូវបានតុលាការសម្រេចព្យួរតំណែ
 ព័ត៌មានលម្អិត
|
|
|