នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 1189ដង
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។ អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។ ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 144ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។ ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ​ 154ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ​ 137ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។ សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ​ 140ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:32 PM, ចំនួនអ្នកអានៈ​ 142ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាអាចនឹងមានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ហ្កាហ្សានៅសប្ដាហ៍ក្រោយ ប៉ុន្តែថាលោកមិនទាន់ទទួលបាន ការសង្ខេបព័ត៌មានអំពី ស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចានោះទេ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:14 PM, ចំនួនអ្នកអានៈ​ 115ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងសង្រ្គាមអូសបន្លាយពេលជា២១ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនដូច្នេះថា «ចលនាហាម៉ាសបានបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:40 AM, ចំនួនអ្នកអានៈ​ 141ដង
រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:38 AM, ចំនួនអ្នកអានៈ​ 151ដង
រាជធានីភ្នំពេញ៖មន្ត្រីនគរបាលចរាចរណ៍៣រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ព្រោះតែល្មើសនឹងវិន័យរបស់កងកម្លាំង។ មន្ត្រីនគរបាលទាំង៣រូបនេះរួមមាន៖ ១. អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ ២. អនុសេនីយ៍ឯក ម៉ន សារ៉ន និង ៣. អនុសេនីយ៍ឯក ឈន តុលា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលទាំង៣រូប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:35 AM, ចំនួនអ្នកអានៈ​ 174ដង
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani និងសមភាគីអាមេរិក លោក Marco Rubio ភាគីទាំងពីរបានបង្ហាញពីបំណងចង់បើកស្ថានទូតរបស់ខ្លួនឡើងវិញ។ លោក Rubio បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងអនុវត្តសេចក្ដីណែនាំដើម្បីលើកលែងទណ្ឌកម្មលើស៊ីរី រួមទាំងច្បាប់ Caesar Act ផងដែរ។ អាមេរិកក៏គ្រោងនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:33 AM, ចំនួនអ្នកអានៈ​ 138ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុនស្តីពី «ការទូទាត់ឆ្លងដែនតាមយ្យអរកូត (Unified QR Code-Based Payment)» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:29 AM, ចំនួនអ្នកអានៈ​ 163ដង
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនអត្តឃាតចំនួន ៥៣៩គ្រឿង និងមីស៊ីលមួយចំនួនទៀតពេញមួយយប់។ ប្រធានាធិបតី​អ៊ុយក្រែន​​ លោក​ Volodymyr Zelenskyy បានហៅការវាយប្រហារនេះថា "ឃោរឃៅ" ដោយលោកបានកត់សម្គាល់ថា វាបានកើតឡើងស្ទើរតែដំណាលគ្នាជាមួយនឹងសេចក្ដីរាយការណ៍អំពីជំនួប ត្រាំ-ពូទីន។ លោកបានបន្ថែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:27 AM, ចំនួនអ្នកអានៈ​ 141ដង
រាជធានីភ្នំពេញ៖ដោយបានទទួលការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តបតាមសំណើរបស់ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ លោកឧត្តមសេន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:17 AM, ចំនួនអ្នកអានៈ​ 178ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីដាក់ផែនការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-07-2025, 05:53 PM, ចំនួនអ្នកអានៈ​ 194ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 339 នាក់
ម្សិលមិញ : 13400 នាក់
សរុបទាំងអស់ : 9044952 នាក់