ADB: ការធ្វើឌីជីថលនីយកម្ម អាចកាត់បន្ថយវិសមភាព ដែលមានជាយូរមក ក្នុងអាស៊ី និងប៉ាស៊ីហ្វិក
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ 2256ដង
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។ ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលមានជាយូរមកនៅអាស៊ី និងប៉ាស៊ីហ្វិក ប៉ុន្តែដើម្បីទាញយកសក្តានុពល របស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាតឌីជីថល» រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពប្រើប្រាស់ និងជំនាញ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀត ក្នុងការអភិវឌ្ឍឌីជីថលក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបាន ចែករំលែកស្មើៗគ្នា នោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាង អ្នករស់នៅ តាមទីជនបទ១៣% នេះបើយោងតាម របាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥៖ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំចំនួនប្រជាជន (population-weighted average Gini coefficient) — ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេស ក្នុងឆ្នាំ២០២២ មានចំនួន៦% ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន១៨.៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង៣.៦៥ដុល្លារក្នុងមួយថ្ងៃ។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាព អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាពនិងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ»។ ឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាព ដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋានដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និងធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និង ការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។ របាយការណ៍នេះ ផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និង គោលដៅប្រកបដោយនិរន្តរភាព ហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋាន ដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ។ ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-07-2025, 05:05 PM, ចំនួនអ្នកអានៈ​ 84ដង
រាជធានីភ្នំពេញ៖អរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅកម្ពុជា គឺប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់អំណាចដល់យុវជន។ គំនិតផ្តួចផ្តើមរបស់យើងដូចជា “Girls in ICT” “Youth in Media” និងយុទ្ធនាការអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស គឺមានបំណងធានាថាយុវជនកម្ពុជា មិនគ្រាន់តែជាអ្នកប្រើប្រាស់ប្រព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:57 PM, ចំនួនអ្នកអានៈ​ 78ដង
លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។ ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាប ការឆបោកតាមប្រព័ន្ធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:49 PM, ចំនួនអ្នកអានៈ​ 80ដង
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន SBU បានឱ្យដឹងថា «បុគ្គលិកម្នាក់នៃអង្គភាពជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) ត្រូវបានឃុំខ្លួន»។ ដោយមិនផ្តល់អត្តសញ្ញាណមន្រ្តីរូបនោះ SBU បានបន្ថែមថា «គាត់ធ្វើការនៅផ្នែកស៉ើបការណ៍សម្ងាត់បំផុត D-2 ហើយបានធ្វើចារកម្មឱ្យសេវាកម្មពិសេសរុស្ស៉ី»។ ទីភ្នាក់ងារសន្តិសុខ SBU រ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:46 PM, ចំនួនអ្នកអានៈ​ 80ដង
រាជធានីភ្នំពេញ៖អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 75ដង
នៅពេលត្រូវបានសួរថាតើថ្ងៃកំណត់ដាក់ពន្ធ អាចពន្យារពេលបន្តទៀតទេ? លោក Bessent បានប្រាប់ទូរទស្សន៍ CNBC ថា «យើងមិនប្រញាប់ចុះកិច្ចព្រមព្រៀងទេ ហើយវាអាស្រ័យលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ លោកបន្ថែមថា «ប្រសិនបើគិតដល់ថ្ងៃទី១ ខែសីហា ពន្ធគយកម្រិតខ្ពស់នឹងដាក់សម្ពាធដល់ប្រទេសនានា ឱ្យនឹកឃើញកិច្ចព្រមព្រៀងដ៏ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:39 PM, ចំនួនអ្នកអានៈ​ 89ដង
រាជធានីភ្នំពេញ៖អជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leaspanmotor TO3 ជូនដល់សិស្សានុសិស្ស ដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេ ប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ​ 193ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ​ 211ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ។ នេះ​ជាលើកទី២ ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ កិច្ចប្រជុំ​កំពូ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ​ 197ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ​ 211ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:27 PM, ចំនួនអ្នកអានៈ​ 212ដង
តាមក្រសួងការបរទេសចិន ប្រធានគណៈកម្មការអឺរ៉ុប លោក​ ស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហេីយជួបលោក ប្រធានាធិបតី ស៉ី ជីនពីង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-EU លើកទី២៥ ជាមួយមេដឹកនាំសហភាពអ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 311ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:38 PM, ចំនួនអ្នកអានៈ​ 318ដង
បន្ទាយមានជ័យ៖ ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:33 PM, ចំនួនអ្នកអានៈ​ 312ដង
ខេត្តក្រចេះ៖ ថ្លែងនាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំទៅនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ​ 348ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។ ខាងក្រោមជាខ្ល�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3306 នាក់
ម្សិលមិញ : 12117 នាក់
សរុបទាំងអស់ : 9223870 នាក់