វេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែមសិង្ហបុរី ចែករំលែកសារអប់រំសុខភាពពីការបង្ការ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែម
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ 2227ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើងទៅរកគ្រូពេទ្យ នោះអ្វីៗនឹងហួសពេល ខណៈដែលជំងឺទឹកនោមផ្អែម ជាជំងឺដ៏រុំារៃមួយប្រភេទ មិនបង្ហាញរោគសញ្ញាណាមួយឱ្យយើងកក់សម្គាល់បានទេ នៅដំណាក់កាលដំបូង»។ ជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយប្រភេទដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងាត់បំផុត និងជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា និងនៅលើសកលលោក។ដូចនេះលោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ ឯកទេសតម្រងនោម បម្រើការងារនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី និងមានការិយាល័យតំណាងនៅកម្ពុជា បានព្រមានពីគ្រោះថ្នាក់ជំងឺនេះ និងបានផ្ដល់សារក្រើនរម្លឹកពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយជំងឺនេះ។ លោកវេជ្ជបណ្ឌិតបានណែនាំថា​ «ជំងឺទឹកនោម យើងអាចបង្ការបានតាមរយៈរបៀបរស់នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ មានន័យថា របបអាហារឱ្យបានត្រឹមត្រូវ កុំពិសាប្រៃពេក ផ្អែមពេក និងខ្លាញ់ ច្រើនពេក ពិសេសកុំពិសាអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ កុំជក់បារី និងត្រូវធ្វើលំហាត់ប្រាណ»។ ការផ្ដល់សារក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិត ត្រូវបានអញ្ជើញជាវាគ្មិនកិត្ដិយសនៅក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៣ ស្ដីពី «នវានុវត្ដន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ។ សន្និសីទនេះក៏មានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម គឺមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។ លោកវេជ្ជបណ្ឌិតក៏បានគូសរម្លឹកទៀតថា ក្នុងរយៈពេលល២ឆ្នាំចុងក្រោយមកនេះ នៅប្រទេសសិង្ហបុរី បានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយប្រើថ្នាំប្រភេទ «non-steroidal» អាចព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលខូចតម្រងនោម ទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងមានសុវត្ថិភាពជាង បើប្រៀបនឹងថ្នាំ steroidal។ លោកវេជ្ជបណ្ឌិតបានបន្ដថា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទនេះ គឺដើម្បីទប់ទល់កុំឱ្យប៉ះពាល់ទៅកាន់តម្រងនោម។ ប៉ុន្ដែប្រើប្រាស់ថ្នាំនេះ ដាច់ខាតអ្នកជំងឺត្រូវតែពិនិត្យសុខភាព និងទទួលការណែនាំជាមួយគ្រូពេទ្យជំនាញជាមុនសិន។ ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបានណែនាំលើកទឹកចិត្ដដល់ប្រជាជនអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូង ការរកឃើញបានលឿន នោះប្រសិទ្ធភាពក្នុងការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព សូមកុំចាំពេលដល់ដំណាក់ចុងក្រោយ ត្រូវលាងឈាម ឬវះកាត់ប្តូរតម្រងនោមថ្មី (ក្រលៀន )។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ លើសពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ​ 28ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ។ នេះ​ជាលើកទី២ ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ កិច្ចប្រជុំ​កំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ​ 36ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:27 PM, ចំនួនអ្នកអានៈ​ 37ដង
តាមក្រសួងការបរទេសចិន ប្រធានគណៈកម្មការអឺរ៉ុប លោក​ ស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហេីយជួបលោក ប្រធានាធិបតី ស៉ី ជីនពីង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-EU លើកទី២៥ ជាមួយមេដឹកនាំសហភាពអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 211ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:38 PM, ចំនួនអ្នកអានៈ​ 225ដង
បន្ទាយមានជ័យ៖ ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:33 PM, ចំនួនអ្នកអានៈ​ 215ដង
ខេត្តក្រចេះ៖ ថ្លែងនាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំទៅនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ​ 259ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។ ខាងក្រោមជាខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:27 PM, ចំនួនអ្នកអានៈ​ 202ដង
បន្ទាយមានជ័យ៖ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:20 PM, ចំនួនអ្នកអានៈ​ 249ដង
កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក WBC Welterweight ពីជើងខ្លាំងអាមេរិក Mario Barrios បានឡើយ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ក្រោយឆ្លងកាត់ជំនួបដ៏ស្វិតស្វាញក្នុង ១២ទឹកពេញរួចមក៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:19 PM, ចំនួនអ្នកអានៈ​ 198ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:16 PM, ចំនួនអ្នកអានៈ​ 180ដង
អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gaspanyeong ក្នុង​ខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:09 PM, ចំនួនអ្នកអានៈ​ 194ដង
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក គង់ អៀង ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ​ 246ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1685 នាក់
ម្សិលមិញ : 12933 នាក់
សរុបទាំងអស់ : 9210948 នាក់