| Google យល់ព្រមបង់ប្រាក់ជិត ៤០០លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងលួចទីតាំងអ្នកប្រើប្រាស់ |
|
| ចុះថ្ងៃទី: 15-11-2022, 01:19 PM, ចំនួនអ្នកអានៈ 189ដង |
|
យោងតាមសេចក្តីថ្លែងការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយអគ្គមេធាវីរដ្ឋ Oregon លោកស្រី Ellen Rosenblum ដែលបានដឹកនាំការចរចារជាមួយសមភាគីដើមបណ្តឹងលោក Duong Peterson តំណាងរដ្ឋ Nebraska បានឱ្យដឹងថា ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងសម្រេចយល់ព្រមតាមផ្លូវច្បាប់ ដោយធ្វើការ«Update មុខងារតាមដានទីតាំងអ្នកប្រើប្រាស់នៅក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បីផ្តល់នូវការគ្រប់គ្រង និងតម្លាភាពកាន់តែច្រើនលើទិន្នន័យទីតាំង»។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រឈមមុខនឹងបណ្តឹងចោទប្រកាន់មួយនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ ទាក់ទិននឹងការស៊ើបអង្កេតទៅលើការអនុវត្តការតាមដានទីតាំងអ្នកប្រើប្រាស់ដោយខុសច្បាប់។ ខណៈព័ត៌មានថ្មីនេះបង្ហាញថា Google សម្រេចបញ្ចប់បណ្តឹងនោះហើយ ពោលគឺ Google បានយល់ព្រមបង់ប្រាក់សរុបចំនួន ៣៩១.៥លានដុល្លារ ដើម្បីដោះស្រាយទៅលើការស៊ើបអង្កេតការលួចយកទីតាំងអ្នកប្រើប្រាស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ជុំវិញការផ្លាស់ប្តូរនេះអ្នកនាំពាក្យ Google បាននិយាយថា ចាប់ផ្តើមពីដើមឆ្នាំក្រោយតទៅ Google នឹងដាក់ចេញមុខងារលុបទិន្នន័យទីតាំង (delete location data) សម្រាប់អតិថិជនចាស់របស់ខ្លួន ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ថ្មីនឹងទទួលបានមុខងារកំណត់ពេលវេលា ខណៈដែលពេលវេលាកំណត់នៅលើទីតាំងនោះបានផុតកំណត់វានឹងត្រូវបានលុបដោយស្វ័យប្រវត្តិ។
យ៉ាងណាមិញលោកស្រី Ellen Rosenblum បានបន្ថែមទៀតថា ទាក់ទិននឹងបញ្ហានេះ «Google ត្រូវបានរកឃើញថាបានបំភាន់អ្នកប្រើប្រាស់ទៅលើការតាមដានទិន្នន័យទីតាំងចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ ដែលគិតមកទល់ពេលនេះមានវាមានរយៈពេលជាង ១០ឆ្នាំដែល Google បានកំណត់ប្រាក់ចំណេញជាអាទិភាពលើភាពឯកជនអ្នកប្រើប្រាស់របស់ពួកគេ»។ ដោយកន្លងមក «អ្នកប្រើប្រាស់សេវាកម្ម Google គិតថាពួកគេបានបិទមុខងារតាមដានទីតាំងនៅលើ Google ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្ត Record រាល់សកម្មភាពរបស់ពួកគេដោយសម្ងាត់ និងប្រើប្រាស់ព័ត៌មាននោះសម្រាប់អ្នកលក់ទៅឱ្យអ្នកផ្សាយពាណិជ្ជកម្ម»។
គួរបញ្ជាក់ដែរថា បណ្តឹងនេះធ្លាប់បានដាក់ពាក្យប្តឹងជាលើកដំបូងកាលពីឆ្នាំ២០១៨ ម្តងរួចទៅហើយ ប៉ុន្តែ Google ហាក់មិនខ្វល់នឹងការចោទប្រកាន់នោះឡើយ ទើបរហូតមកដល់ខែមករាដើមឆ្នាំ២០២២នេះ Google ត្រូវបានដាក់ពាក្យប្តឹងជាថ្មីម្តងទៀត ដោយលើកនេះមានរដ្ឋចំនួន ៤០នៅក្នុងសហរដ្ឋអាមេរិកបានចូលរួមប្រឆាំង៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:52 AM, ចំនួនអ្នកអានៈ 56ដង
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូបប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាពពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូបភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:50 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:48 AM, ចំនួនអ្នកអានៈ 61ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ដូណាល់ ត្រាំ បានលើកឡើងថា «យើងនឹងប្ដឹងពួកគេ (BBC) ទារសំណងចន្លោះពី១ពាន់លាន ដល់៥ពាន់លានដុល្លារ ហើយអាចនឹងប្ដឹងនៅសប្ដាហ៍ក្រោយ។ ខ្ញុំគិតថាខ្ញុំត្រូវតែធ្វើរឿងនេះ។ ពួកគេបានទទួលស្គាល់ថាពួកគេបានក្លែងបន្លំ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:45 AM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួប លោកប្រធានសមាគម បានសន្យាដឹកនាំប្រតិភូជាអ្នកវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:39 AM, ចំនួនអ្នកអានៈ 43ដង
ពីគេហទំព័រ The Score បានចេញផ្សាយថា ខ្សែប្រយុទ្ធមកពីក្លឹប Real Madrid វ័យ ២៦ឆ្នាំរូបនេះ ក៏រកបាន ២គ្រាប់ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលបានបំបាក់អ៊ុយក្រែន ៤-០ ធានាកៅអីទៅ World Cuspan ឆ្នាំក្រោយនៅតំបន់អាមេរិកខាងជើងទៀតផង។
ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbaspanspane នឹងអវត្តមាននៅថ្ងៃប្រកួតបិទវគ្គជម្រុះ World Cuspan 2026 ទល់នឹង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:37 AM, ចំនួនអ្នកអានៈ 61ដង
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានឱ្យដឹងនៅក្នុងការបង្ហោះលើ Facebook ថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ស្ដីពីស្ថានការណ៍វិវត្តន៍នៅឯតំបន់ព្រំដែនកម្ពុជា-ថៃ។
លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:35 AM, ចំនួនអ្នកអានៈ 65ដង
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការកោសល្យវិច័យ បានធ្វើកោសល្យវិច័យសព ពលរដ្ឋខ្មែរមួយរូប ដែលស្លាប់ដោយសារកម្លាំងប្រដាប់អាវុធថៃ បើកការបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការធ្វើកោសល្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:33 AM, ចំនួនអ្នកអានៈ 43ដង
ប្រព័ន្ធវិស្វកម្ម និងបរិស្ថានវិទ្យាទាំងពីរនេះ ឈរជាគំរូសកល សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយនិងនិរន្តរភាពឆ្នេរសមុទ្រ។ ជញ្ជាំងទាំងនេះខ្លះខ្ពស់ដល់ប្រហែល ១៥ម៉ែត្រ ហើយរចនាឡើងដើម្បីទប់ទល់នឹងការកម្ទេចរបស់រលកធំៗ។ គោលបំណងមិនមែនបង្រ្កាបស៊ូណាមិទាំងស្រុងទេ ប៉ុន្តែបន្ថែមពេលវេលាឱ្យមនុស្សគេចខ្លួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:29 AM, ចំនួនអ្នកអានៈ 49ដង
ក្រុមកីឡាហែកទឹកពាក់ជើងទាកម្ពុជា ដែលទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចូលរួមព្រឹត្តិការណ៍ខាងលើ រួមមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, លឹម នរវិទូ រួមទាំងកីឡាការិនី កាំង មុយនីន និង ឃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:26 AM, ចំនួនអ្នកអានៈ 62ដង
ការប្រកាសនេះ គូសបញ្ជាក់ពីការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា OspanenAI, Microsoft, Meta Platforms និង Amazon ដែលសុទ្ធតែកំពុងចំណាយរាប់ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យផ្តោតលើ AI។ ឆ្លើយតបនឹងការវិនិយោគនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Alspanhabet លោក Sundar Pichai បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងបង្កើតការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:24 AM, ចំនួនអ្នកអានៈ 43ដង
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ដែលស្ថិតនៅ ចម្ងាយតែជាង ១០០គីឡូម៉ែត្រពីទឹកដីជប៉ុនអាចនឹងតម្រូវឱ្យមានការធ្វើអន្តរាគមន៍យោធាពីទីក្រុងតូក្យូ។ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ចិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:22 AM, ចំនួនអ្នកអានៈ 61ដង
សូមជម្រាបផងថា ឃើញថាក្រុមក្រូអាត ជាក្រុមទី៣ ផ្លូវការចេញពីតំបន់អឺរ៉ុប UEFA បន្ទាប់ពីអង់គ្លេស និងម្ចាស់ពាន២០១៨ បារាំង ដែលក្រុមក្រឡាអុករកបាន ១៩ពិន្ទុពីវគ្គជម្រុះពូល L ជាមួយការលេង ៧ប្រកួតឈ្នះ ៦ នឹងស្មើ១ ហើយស្ថិតក្នុងពូលនេះក្រុមសាធារណៈរដ្ឋឆេក ត្រូវលេងវគ្គ Play-off ដែលបញ្ចប់ឈរនៅលេខ២ មាន ១៣ពិន្ទុ ។
ពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:19 AM, ចំនួនអ្នកអានៈ 43ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នា»។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាលោកគិតថាកម្ពុជា និងថៃនឹងមានភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:26 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Hantang Shispanspaning (SHS) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង
 ព័ត៌មានលម្អិត
|
|
|