ក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងរយៈពេល៦ខែ និងជំរុញឱ្យបង្កើនការអប់រំឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទីភ្នាក់ងារសារព័ត៌មាន, ក្រុមការងារ APP ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥រាជធានី ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត បើទោះបីជាក្នុងរយៈពេល៦ខែកន្លងមកនេះ យើងសម្រេចបានលទ្ធផលល្អ យ៉ាងណាក៏ដោយ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច រៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៃក្រសួងព័ត៌មាន បានបន្តជំរុញបណ្ដាញ ព័ត៌មានជាតិទាំងអស់ ឱ្យបង្កើតនូវខ្លឹមសារអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីចូលរួមការពារសង្គម និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ។ ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីជំនាញនៃប្រព័ន្ធ ផ្សព្វផ្សាយជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យពង្រឹង និងពង្រីកការផលិត ផ្សាយមាតិកាបែបអប់រំ ដោយរៀបចំជាសាច់រឿងខ្លីៗអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ របៀបកំណត់ប្រភេទព័ត៌មានក្លែងក្លាយ ទាំងបង្កើតដោយមនុស្សនិងបច្ចេកវិទ្យា Ai វិធីបង្ការ និងសារអំពាវនាវដល់ សាធារណៈជនឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយមុន នឹងជឿលើព័ត៌មានណាមួយ ចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយ ប្រភពព័ត៌មានផ្លូវការ និងការផ្សាយ ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាមុនសិន។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំបន្ថែមឱ្យរៀបចំកម្មវិធីជជែក ឬវេទិកាសន្ទនា (talkshow) សម្រាប់ផ្សាយចេញតាមបណ្តាញផ្សព្វផ្សាយ ប្រពៃណី និងលើបណ្តាញសង្គម ដោយមានការចូលរួមពីអ្នកជំនាញក្នុងវិស័យ ព័ត៌មាន អ្នកជំនាញប្រើប្រាស់និងផ្សាយព័ត៌មានបែបឌីជីថល អ្នកប្រើប្រាស់ បណ្តាញសង្គម យុវជន ជាដើម ដើម្បីបង្កើនការជជែកអំពីហានិភ័យ និងការ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ លោកបានជំរុញបន្ថែមឱ្យ មន្ទីរព័ត៌មាន នាំយកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ឱ្យទៅដល់ ប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំនានា ក្នុងស្រុក ពិសេសដល់គ្រួសារសហគមន៍ សាលារៀនដែលនៅឆ្ងាយពីទីរួមខេត្ត និងសហគមន៍ជនជាតិដើមភាគតិច។ ស្របពេលជាមួយគ្នានេះ ក្រុមការងារអនុវត្តយុទ្ធនាការត្រូវផ្តល់អាទិភាព ដល់ការផលិតនិងផ្សាយមាតិកាឱ្យសមស្របនឹងប្រភេទបណ្តាញសង្គមនីមួយៗ ដើម្បីធានាប្រសិទ្ធភាព និងជំរុញការចែករំលែក(share) មាតិកាអប់រំ ទាំងនោះបន្ត ឱ្យដល់មនុស្សកាន់តែច្រើន រួមចំណែកកាត់បន្ថយចំនួន ព័ត៌មានក្លែងក្លាយ។ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានណែនាំផងដែរឱ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន បណ្តាញសមាគមយុវជន វិស័យឯកជន និងអ្នកបង្កើតមាតិកា(MMO), KoL ក្នុងមូលដ្ឋានរាជធានី ខេត្ត ដើម្បីពង្រីកសំឡេងយុទ្ធនាការ និងបង្កើតភាពជាដៃគូក្នុងការអនុវត្តសកម្មភាពយុទ្ធនាការឱ្យកាន់តែប្រសើរ។ ក្នុងឱកាសនោះដែរ លោកបានកោតសរសើរចំពោះការខិតខំរបស់ មន្ទីរព័ត៌មានរាជធានីខេត្តទាំងអស់ ដែលបានអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ក្នុងរយៈពេល៦ខែនេះ ដោយទទួលបានទទួលបាន ការគាំទ្រច្រើនឡើងៗពីប្រជាពលរដ្ឋតាមសហគមន៍នៅទូទាំងប្រទេស។ ការគាំទ្ររបស់សាធារណជនកំពុងមានសន្ទុះជាមួយអ្នកចូលរួមប្រមាណជាង៥លាននាក់ និងបន្តកើនឡើងទៀត ទាំងក្នុងយុទ្ធនាការលើបណ្តាញសង្គម និងតាមរយៈការចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការចូលរួមក្នុង ព្រឹត្តិការណ៍នានាតាមសហគមន៍។ យុទ្ធនាការបានផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តចំនួនជាង ២៣លាន នាក់/គណនី នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏មានការផ្សព្វផ្សាយតាមទីសាធារណៈ តាមរយៈផ្ទាំងប៉ាណូធំៗសរុប ៤៥ផ្ទាំង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត កែប មណ្ឌលគិរី កំពង់ឆ្នាំង និងបាត់ដំបង ដែលបាន រួមចំណែកធានាការទទួលព័ត៌មានស្តីពីយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ។ សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រសួងព័ត៌មាន ហើយត្រូវបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក និងកំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត ក្នុងក្របខណ្ឌនៃការអនុវត្តនៅទូទាំងប្រទេស ក្រោមការរៀបចំ និងចូលរួមដោយថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជនក្នុងរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:52 AM, ចំនួនអ្នកអានៈ​ 48ដង
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូប​ប្រជា​ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃ​នាថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាព​ពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូប​ភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:50 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:48 AM, ចំនួនអ្នកអានៈ​ 54ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ដូណាល់ ត្រាំ បានលើកឡើងថា «យើងនឹងប្ដឹងពួកគេ (BBC) ទារសំណងចន្លោះពី១ពាន់លាន ដល់៥ពាន់លានដុល្លារ ហើយអាចនឹងប្ដឹងនៅសប្ដាហ៍ក្រោយ។ ខ្ញុំគិតថាខ្ញុំត្រូវតែធ្វើរឿងនេះ។ ពួកគេបានទទួលស្គាល់ថាពួកគេបានក្លែងបន្លំ»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:45 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួប លោកប្រធានសមាគម បានសន្យាដឹកនាំប្រតិភូជាអ្នកវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:39 AM, ចំនួនអ្នកអានៈ​ 35ដង
ពីគេហទំព័រ The Score បានចេញផ្សាយថា ខ្សែប្រយុទ្ធមកពីក្លឹប Real Madrid វ័យ ២៦ឆ្នាំរូបនេះ ក៏រកបាន ២គ្រាប់ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលបានបំបាក់អ៊ុយក្រែន ៤-០ ធានាកៅអីទៅ World Cuspan ឆ្នាំក្រោយនៅតំបន់អាមេរិកខាងជើងទៀតផង។ ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbaspanspane នឹងអវត្តមាននៅថ្ងៃប្រកួតបិទវគ្គជម្រុះ World Cuspan 2026 ទល់នឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:37 AM, ចំនួនអ្នកអានៈ​ 51ដង
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានឱ្យដឹងនៅក្នុងការបង្ហោះលើ Facebook​ ថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ស្ដីពីស្ថានការណ៍វិវត្តន៍នៅឯតំបន់ព្រំដែនកម្ពុជា-​ថៃ។ លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:35 AM, ចំនួនអ្នកអានៈ​ 57ដង
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការកោសល្យវិច័យ បានធ្វើកោសល្យវិច័យសព ពលរដ្ឋខ្មែរមួយរូប ដែលស្លាប់ដោយសារកម្លាំងប្រដាប់អាវុធថៃ បើកការបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការធ្វើកោសល្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:33 AM, ចំនួនអ្នកអានៈ​ 35ដង
ប្រព័ន្ធវិស្វកម្ម និងបរិស្ថានវិទ្យាទាំងពីរនេះ ឈរជាគំរូសកល សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយនិងនិរន្តរភាពឆ្នេរសមុទ្រ។ ជញ្ជាំងទាំងនេះខ្លះខ្ពស់ដល់ប្រហែល ១៥ម៉ែត្រ ហើយរចនាឡើងដើម្បីទប់ទល់នឹងការកម្ទេចរបស់រលកធំៗ។ គោលបំណងមិនមែនបង្រ្កាបស៊ូណាមិទាំងស្រុងទេ ប៉ុន្តែបន្ថែមពេលវេលាឱ្យមនុស្សគេចខ្លួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:29 AM, ចំនួនអ្នកអានៈ​ 40ដង
ក្រុមកីឡាហែកទឹកពាក់ជើងទាកម្ពុជា ដែលទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចូលរួមព្រឹត្តិការណ៍ខាងលើ រួមមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, លឹម នរវិទូ រួមទាំងកីឡាការិនី កាំង មុយនីន និង ឃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:26 AM, ចំនួនអ្នកអានៈ​ 53ដង
ការប្រកាសនេះ គូសបញ្ជាក់ពីការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា OspanenAI, Microsoft, Meta Platforms និង Amazon ដែលសុទ្ធតែកំពុងចំណាយរាប់ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យផ្តោតលើ AI។ ឆ្លើយតបនឹងការវិនិយោគនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Alspanhabet លោក Sundar Pichai បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងបង្កើតការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:24 AM, ចំនួនអ្នកអានៈ​ 30ដង
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ដែលស្ថិតនៅ ចម្ងាយតែជាង ១០០គីឡូម៉ែត្រពីទឹកដីជប៉ុនអាចនឹងតម្រូវឱ្យមានការធ្វើអន្តរាគមន៍យោធាពីទីក្រុងតូក្យូ។ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ចិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:22 AM, ចំនួនអ្នកអានៈ​ 53ដង
សូមជម្រាបផងថា ឃើញថាក្រុមក្រូអាត ជាក្រុមទី៣ ផ្លូវការចេញពីតំបន់អឺរ៉ុប UEFA បន្ទាប់ពីអង់គ្លេស និងម្ចាស់ពាន២០១៨ បារាំង ដែលក្រុមក្រឡាអុករកបាន ១៩ពិន្ទុពីវគ្គជម្រុះពូល L ជាមួយការលេង ៧ប្រកួតឈ្នះ ៦ នឹងស្មើ១ ហើយស្ថិតក្នុងពូលនេះក្រុមសាធារណៈរដ្ឋឆេក ត្រូវលេងវគ្គ Play-off ដែលបញ្ចប់ឈរនៅលេខ២ មាន ១៣ពិន្ទុ ។ ពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:19 AM, ចំនួនអ្នកអានៈ​ 29ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នា»។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាលោកគិតថាកម្ពុជា និងថៃនឹងមានភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 12:26 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Hantang Shispanspaning (SHS) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។ ជំនួបនេះមានគោលបំណង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4874 នាក់
ម្សិលមិញ : 7649 នាក់
សរុបទាំងអស់ : 10343869 នាក់