ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​គោរព​ច្បាប់ និង​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​អោយ​បានល្អ​ដើម្បី​ចូលរួម​ទប់ស្កាត់​ភាព​អសកម្ម​នានា​នៅក្នុង​អាជីវកម្ម​របស់ខ្លួន​
ចុះថ្ងៃទី: 22-03-2024, 07:31 PM, ចំនួនអ្នកអានៈ 249ដង
​រាជធានី​ភ្នំពេញ​៖ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ដើម្បី​ផ្សព្វផ្សាយ “​ច្បាប់​ស្ដីពី​ទេសចរណ៍​” និង “​យន្តការ​ផ្ដល់​អាជ្ញា​បណ្ណ​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​និង​តាម​ប្រព័ន្ធ​អន​ឡាញ​” និង “​ការពង្រឹង​ការទប់ស្កាត់​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​” ។ ពិធី​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជ​ធា​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២៤​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ អាជ្ញាធរ និង​អាជីវករ​សេវាកម្ម​ទេសចរណ៍​យ៉ាងច្រើន​កុះក នៅ​សាលាខណ្ឌ​សែន​សុខ ។​ លោក ម៉ម វាសនា មានប្រសាសន៍ថា វិស័យ​ទេសចរណ៍ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​នានា ដើម្បី​ជម្រុញ​កំណើន​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ការងារ ការវិនិយោគ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ចូលរួម​ការពារ និង​អភិរក្ស​ស​ម្ប​តិ្ត​វប្បធម៌ និង​ធនធានធម្មជាតិ​របស់​ប្រទេស​។ ​ថ្លែង​ក្នុង​ពិធី​នេះ លោក ម៉ម វាសនា បានស្នើ​ដល់​ម្ចាស់​អាជីវកម្ម សេវាកម្ម​កម្សាន្ត​ទេសចរណ៍​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ទេសចរណ៍​និង​លិខិតបទដ្ឋាន​នានា​ដែលមាន​ជា​ធរមាន ។ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការជួយ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន និង​ទប់ស្កាត់​សកម្មភាព​ល្មើស​និង​ច្បាប់​នានា​នៅក្នុង​អាជីវកម្ម​របស់ខ្លួន​អោយបាន​ខ្ជាប់ខ្ជួន​។ ​ទោះបីយ៉ាងណា​ក្នុង​ឆ្នាំ​២០២៣ វិស័យ​ទេសចរណ៍​បាន​ចូលរួម ៧.៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្ដល់​ការងារ​ជាង ៤៥​ម៉ឺន​នាក់​។ វិស័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ គឺមាន​លក្ខណៈ​សម្បូរបែប ដែលមាន​បញ្ចូល​គ្នា​ទាំង​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ ទេសចរណ៍​កម្សាន្ត ទេសចរណ៍ធម្មជាតិ និង​ទេសចរណ៍​កែច្នៃ​បែប​ទំនើប ដែលមាន​ដូចជា ព្រះបរមរាជវាំង​, សារមន្ទីរ​ជាតិ​, វិមានឯករាជ្យ​, រមណីយដ្ឋាន​វត្តភ្នំ​, មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​, សារមន្ទីរ​ទួលស្លែង​, ទន្លេចតុមុខ​, ឆ្នេរ​ខ្សាច់​កោះដាច់​, សហគមន៍​តម្បាញ​កោះ​ឧកញ៉ា​តី​, ផ្សារ​ធំថ្មី​, ផ្សារ​ទួល​ទំពូង​, ផ្សារ​ទំនើប​, និង​តំបន់​សក្ដានុពល​ជាច្រើន​ផ្សេងទៀត​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​ម៉ម វាសនា​។​ ​លោក​ប្រធាន​មន្ទីរ​មានប្រសាសន៍ថា​ដោយសារ​ភាពងាយស្រួល​នៃ​ការតភ្ជាប់​គ្នា​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវអាកាស ផ្លូវគោក​និង​ផ្លូវទឹក និង​លក្ខខណ្ឌ​គាំទ្រ​នានា​ដែល​អំណោយផល​ដល់​ការវិនិយោគ រាជធានី​ភ្នំពេញ សម្រាប​នៅក្នុង​ឆ្នាំ​២០២៣ ទទួល​ទេសចរ​សរុប​ចំនួន ៧,៧៩៩,០២៧ នាក់ កើនឡើង ១២៤% ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ក្នុងនោះ​ទេសចរ​ជាតិ ៦,៥៨៧,៣៥១​នាក់ និង ទេសចរ​អន្តរជាតិ ១,២១១,៦៧៦​នាក់​។ សម្រាប់​២​ខែ​ក្នុង​ឆ្នាំ​២០២៤​នេះ រាជធានី​ភ្នំពេញ​មាន​ភ្ញៀវទេសចរ​សរុប ១,០១៣,៥៤១​នាក់ កើនឡើង ៧៥.១៧% ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ក្នុងនោះ​ទេសចរ​ជាតិ ៣០០,២៧៧​នាក់ និង​អន្តរជាតិ ៧១៣,២៦៤​នាក់ ហើយ​សម្រាប់​ទេស​ចរអ​ន្ត​រ​ជាតិ​សំខាន់​ទាំង​១០​ប្រទេស​មានដូចជា ប្រទេស​ចិន កូរ៉េខាងត្បូង អាមេរិកកាំង ថៃ បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ជប៉ុន និង​អង់គ្លេស​។ លោក​ប្រធាន​មន្ទីរ​បន្តថា សម្រាប់​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ដើម្បី​កសាង​/​ចូលរួមចំណែក​លើកកម្ពស់​កិ​ត្យា​នុព​ល និង​ភាព​ធន់ នៃ​កម្ពុជា តាមរយៈ​ការ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សកល​ឈានមុខ​មួយ​ប្រកបដោយ​ភាពសម្បូរ​បែប​, ពោរពេញ​ដោយ​កាលានុវត្តភាព និង​ភាពកក់ក្តៅ ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ ឯកឧត្តម រដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​យុ​ទ្ទ​សាស្ត្រ “​បង្កើន​៥-BUILD” និង “​អភិវឌ្ឍ​៣-3Ds”​។ “​បង្កើន​៥-BUILD” មានដូចជា​៖ ១.​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​កិត្តិនាម​កម្ពុជា​។​២.​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ភាព​ទាក់ទាញ​នៃ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​សំខាន់ៗ​។​៣.​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​សម្របសម្រួល​កិច្ចការ​ផ្ទៃក្នុង​ពាក់ព័ន្ធ​និង​ការធ្វើដំណើរ​របស់​ទេស​ចរ​។​៤.​បង្កើន​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​។ ៥.​បង្កើន​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​ធនធាន​និង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​។ រីឯ “​អភិវឌ្ឍ​៣-3Ds” គឺ​ផ្តោតលើ​ការងារ​គាំទ្រ​អាទិភាព​ចំនួន​០៣​ដូចជា​៖ ១.​អភិវឌ្ឍ​រចនាសម្ព័ន្ធ និង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ទេសចរណ៍ ២.​អភិវឌ្ឍ​ប​វិ​វត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ៣.​អភិវឌ្ឍ​ធនធានមនុស្ស​។ ​ដូចនេះ​អាជីវកម្ម​ទេសចរណ៍​អាច​ចូលរួម​ដោយ​គោរព​ច្បាប់​ទេសចរណ៍ គោរព​ច្បាប់​និង​លិខិតបទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន ក៏ដូចជា​ត្រូវ​ប្រកប​អាជីវកម្ម​ដោយមាន​អាជ្ញា​បណ្ណ​ទេសចរណ៍​អោយបាន​ត្រឹមត្រូវ​។ នៅ​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​បាន​ផ្ដោតលើ​ការអភិវឌ្ឍន៍​វិស័យ​ប​ច្ឆេ​ក​វិទ្យា ដែលជា​ហេតុដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ទំនើបកម្ម និង​ដាក់ចេញ​នូវ​ថ្នាល​ស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផ្ដល់​ជា​ភាពងាយស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក្នុង​ការដាក់​ស្នើសុំ​ប្រកប​អាជីវកម្ម​ស្របតាម​ច្បាប់​ទេសចរណ៍ ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-12-2025, 10:23 PM, ចំនួនអ្នកអានៈ​ 52ដង
ខេត្តពោធិ៍សាត់៖អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន រួមមាន៖ អង្ករ៥តោន, ទឹកបរិសុទ្ធដបធំ៥០កេស, មី១០០កេស, អំបុក២០០កញ្ចប់, កន្សែងពោះគោ១០០, បន្លែគ្រប់មុខ៤៥០គីឡូក្រាម, នំបារាំង១០០ដុំ, នំសាំងវ៉ិចគៀប៥កេសធំ និងនំដំឡូងបង្គាស្រស់៥កេសធំ។ បន្ថែមពីនោះ ក៏មានអំណោយរបស់ក្រុមអតីតសិស្សសាលាកម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:24 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:15 PM, ចំនួនអ្នកអានៈ​ 57ដង
លោក ហ្សេលេនស្គី បានបញ្ជាក់ថា ដោយសារដៃគូមួយចំនួនពីអាមេរិក និងអឺរ៉ុបមិនគាំទ្រសមាជិកភាពរបស់អ៊ុយក្រែន ដូច្នេះការធានាសន្តិសុខទ្វេភាគីពីអាមេរិក អឺរ៉ុប កាណាដា និងជប៉ុន ដែលមានលក្ខណៈស្រដៀងនឹង «មាត្រា ៥» របស់ណាតូ គឺជាជម្រើសដ៏ល្អបំផុតដើម្បីការពារការឈ្លានពានរបស់រុស្ស៊ីនៅពេលអនាគត។ លោកបានសង្កត់ធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:14 PM, ចំនួនអ្នកអានៈ​ 55ដង
លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រម បញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:12 PM, ចំនួនអ្នកអានៈ​ 57ដង
អនុប្រធានគណបក្សប្រជាជន (Peospanle’s Party) ដែលជាបក្សប្រឆាំងធំជាងគេនៅថៃ លោក រ៉ាងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) បានព្រមាននៅថ្ងៃអាទិត្យនេះ ចំពោះក្រុមមនុស្សដែលលើកឡើងថា ជម្លោះព្រំដែនថៃ-កម្ពុជាដែលអូសបន្លាយ អាចនឹងធ្វើឱ្យមានការពន្យារពេលការបោះឆ្នោត។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ​ Khaosod។ លោកបានសង្កត់ធ្ងន់យ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:09 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ថ្ងៃមកនេះ យោធាថៃ បានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី។ លោក នេត្រ ភក្ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:55 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអង្ករ ទឹកសុទ្ធ និងសាប៊ូ ជូនពុកម៉ែបងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:49 PM, ចំនួនអ្នកអានៈ​ 59ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមពិធីបូជាសពវីរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:32 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន៦ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។ ក្នុងអត្ថន័យប្រហាក់ប្រហែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 06:48 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា នៅវេលាម៉ោង១៦:០៤នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥​នេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 06:45 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ដល់រថយន្ដ Ford សរុបចំនួន៥គ្រឿង ដល់គណៈបញ្ជាការនគរបាលជាតិទិសភូមិភាគ៤ ប្រាសាទព្រះវិហារ ដើម្បីបម្រើការជូនជាតិប្រឆាំងការឈ្លានពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 01:34 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 12:08 PM, ចំនួនអ្នកអានៈ​ 66ដង
ខេត្តសៀមរាប៖លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅក្នុងឱកាសនោះក្រុមការងារបានតេស្តគុណភាពខ្យល់ ដោយបានយកឧបករណ៍មកវិភាគនៅទីតាំងជនភៀសសឹកស្រែណូយ ដោយទទួលបានលទ្ធផល ល្អណាស់ PM2.5=12 µg/m³។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 11:52 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការសម្របសម្រួលបានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិត គិតត្រឹមបច្ចុប្បន្ន សរុបចំនួន ១ .០៥៨ អង្គ/នាក់។ សកម្មភាព នៃពិធីសំណេះសំណាលជាមួយនិស្សិតត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 11:50 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃអាទិត្យនេះថា «ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងជួបប្រទះ នឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ ព្រះម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1040 នាក់
ម្សិលមិញ : 10443 នាក់
សរុបទាំងអស់ : 10627205 នាក់