ការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិនៅអូស្ត្រាលី សិស្សឆ្នើមកម្ពុជាដណ្តើមបានលេខ ១ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ១២គ្រឿង
ចុះថ្ងៃទី: 22-04-2024, 05:28 PM, ចំនួនអ្នកអានៈ 160ដង
រាជធានី​ភ្នំពេញ ៖កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC ផ្តោតសំខាន់លើការប្រឡងគណិតវិទ្យា មាន២ជុំ វគ្គជម្រុះក្នុងស្រុក និងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអូស្ត្រាលី ហើយការទៅធ្វើការប្រកួតប្រជែងនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយសម្រាប់វគ្គជម្រុះក្នុងស្រុក មានការចូលរួមពីសិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនផងដែរ។ ការពង្រឹង និងពង្រីកបន្ថែមលើវិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឱ្យគុណភាព របស់សិស្សល្អប្រសើរឡើង និងទទួលបានការសាទរ និងគាំទ្រជាខ្លាំងពីសំណាក់អាណាព្យាបាលរបស់សិស្ស ដែលបានជួយឱ្យកូនរបស់ពួកគាត់ កាន់តែមានសមត្ថភាពខ្លាំងជាងមុន ជាក់ស្តែងកូនខ្មែរចំនួន ១២នាក់ បានទៅធ្វើការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ (IMEC) នៅអូស្ត្រាលី មានសិក្សមកពី១០ប្រទេសចូលរួម ក្នុងនោះសិស្សឆ្នើមរបស់កម្ពុជា បានដណ្តើមយកបានលេខ១ សម្រាប់កម្រិតប្រឡងថ្នាក់ទី១០ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ សរុប ១២គ្រឿង។ លើកឡើងនាឱកាសនាំយកមកនូវភាពជោគជ័យ ទទួលបានលេខ១ និងមេដាយមាសនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សិស្សឆ្នើម ម៉េង ឡាយស៊ុន បានឱ្យដឹងថា ដើម្បីឱ្យគេអាចទទួលបានមេដាយ នៅក្រៅប្រទេសនេះ មុនដំបូងយើងត្រូវតែវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ក្នុងការធ្វើលំហាត់គណិតវិទ្យាឱ្យបានច្រើន ត្រូវពង្រឹងសមត្ថភាពក្នុងការដោះស្រាយលំហាត់ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ធ្វើស្វ័យសិក្សា និងឆ្លៀតរៀនគួរបន្ថែម និងទុកពេលតិចតួចដើម្បីឆ្លៀតលេងកម្សាន្តផងដែរ។ សិស្សឆ្នើម ម៉េង ឡាយស៊ុន ក៏បានបញ្ជាក់ដែរថា រូបគេពិតមានមោទនភាពណាស់ ដែលអាចទទួលបានជោគជ័យ លើការប្រកួតប្រជែងមួយនេះ ដែលនេះក៏ជាការបង្ហាញសមត្ថភាពរបស់កូនខ្មែរ នៅលើឆាតអន្តរជាតិផងដែរ។ សិស្សឆ្នើមរូបនេះក៏បានលើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រឱ្យច្រើន និងកុំបោះបង់ការខិតខំសិក្សានៅពេល ដែលជួបឧបសគ្គបន្តិចបបន្តួច ត្រូវខិតខំបន្ថែមដើម្បីឱ្យមានចំណេះដឹងកាន់តែប្រសើរឡើង។ លោកស្រី ផុន សិរីវឌ្ឍនី ជាគ្រូបង្រៀន និងជាអាណាព្យាបាលមួយរូប បានឱ្យដឹងដែរថា រាល់ការប្រកួតប្រជែង ដើម្បីឱ្យសិស្សបានបញ្ចេញសមត្ថភាព ពិតជាមានសារៈសំខាន់ជាខ្លាំងសម្រាប់សិស្ស ហើយតាមរយៈលទ្ធផលដ៏ល្អប្រសើរ របស់សិស្សនាពេលនេះពិតជាបានសបញ្ជាក់ថា កូនខ្មែរពិតជាមានសមត្ថភាពខ្លាំងមិនចាញ់នរទេសនោះឡើយ ដូចនេះហើយសូមអាណាព្យាបាល របស់សិស្សគ្រប់រូបគប្បីជំរុញកូនខ្លួន ឱ្យមានការខិតខំសិក្សាឱ្យបានកាន់តែច្រើនថែមទៀត។ លោកស្រី ផុន សិរីវឌ្ឍនី បានបញ្ជាក់ទៀតថា ក្រោយឃើញកូនខ្មែរជាច្រើននាក់ បានចេញទៅធ្វើការប្រកួតនៅក្រៅប្រទេសជាលក្ខណៈអន្តរជាតិ ឃើញថា កូនខ្មែរ ទាំងផ្នែកបញ្ញា ស្មារតី ភាពក្លាហាននេះ គឺមិនចាញ់បរទេសនោះទេ កូនខ្មែរពិតជាអាចចូលរួមបានគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកបញ្ញា និងវប្បធម៍​ មានភាពស្មើមុខ ស្មើមាត់បរទេសបានដូចគ្នា។ សម្រាប់គុណភាពនៃការសិក្សារបស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនចាញ់កូនបរទេសនោះឡើយ ដែលទាំងនេះក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការដឹកនាំប្រទេសឱ្យមានសុខសន្តិភាពរបស់សម្តេចទាំងទ្វេរផងដែរ។ បើតាមលោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Bright សម្រាប់ការនាំសិស្សចេញ ទៅប្រកួតនៅក្រៅប្រទេស បានឱ្យដឹងដែរថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC បើកចូលរួមសម្រាប់សិស្សចាប់ពីថ្នាក់ទី៣ ដល់ទី១២ ហើយមានបេក្ខជនចូលរួម វគ្គជម្រុះក្នុងស្រុកមានចំនួន ៣៧៨នាក់ បេក្ខជនដែលបានទៅចូលរួមការប្រឡង នៅក្នុងប្រទេសមាន ១២នាក់។ លោក គង់ សាលីមីន បានបន្ថែមថា សម្រាប់បេក្ខជនចូលរួមវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសអូស្ត្រាលី មានសិស្សចូលរួមប្រកួតចំនួន ១០ប្រទេស ដែលមានបេក្ខជនចូលរួមជាង ១៥០នាក់ ហើយសម្រាប់បេក្ខជនពីកម្ពុជាទាំង ១២នាក់ បានទទួលជ័យលាភីទាំង ១២នាក់ ដោយបានទទួលមេដាយមាស៣ ជាមួយជ័យលាភីលេខ ១ មេដាយប្រាក់ ៥ និងមេដាយសំរិទ្ធ ៤។ លោក គង់ សាលីមីន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីឃើញសិស្សានុសិស្ស កម្ពុជាទទួលបានជោគជ័យយ៉ាងដូចនេះ និងបានអះអាងថា សិស្សានុសិស្សកម្ពុជា ពិតជាមានសមត្ថភាពពេញលេញ ព្រមទាំងទទួលបានឱកាសប្រកួតប្រជែង សមត្ថភាពលំដាប់ពិភពលោក។ សម្រាប់ការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC នេះ បានបង្ហាញថា សិស្សឆ្នើមរបស់កម្ពុជា ពិតជាពូកែ ខណៈកម្ពុជាទទួលបានលេខ១ និងមានមេដាយ មាស ប្រាក់ សំរឹទ្ធចំនួន ១២ ច្រើនជាងប្រទេសជិតខាងយើងថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-12-2025, 07:02 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា «ការកើនឡើងបរិមាណនេះ មិនដែលធ្លាប់មាននោះទេ ក្នុងរយៈពេល១៣-១៤ឆ្នាំ ដែលកម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេស ខណៈភាគច្រើន ជាមធ្យមនាំចេញ ៦០ទៅ៦៥ម៉ឺនតោន ក្នុងមួយឆ្នាំ»។ ជាប្រវិត្ដសាស្ដ្រថ្មីមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 06:44 PM, ចំនួនអ្នកអានៈ​ 69ដង
សាធារណរដ្ឋកូរ៉េ៖ បងប្អូនពលករខ្មែរ និងនិស្សិតខ្មែរនៅកូរ៉េនឹងប្រកួតបាល់ទាត់ពានរង្វាន់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋាន ជីនឆុន ស្ព័តថោន ក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 06:40 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកឡើងបែបនេះ ធ្វើឡើងឱកាសអញ្ជើញបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជាដែលបានរៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ។ លោក ស៊ុន ចាន់ថុល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 03:11 PM, ចំនួនអ្នកអានៈ​ 73ដង
ទីភ្នាក់ងារឧតុនិយឥណ្ឌូណេស៉ី បានព្រមានថា ខេត្តចំនួន ៣ដែលគ្រោះខ្លាំងជាងគេ នៅកោះ Sumatra អាចនឹងមានភ្លៀងធ្លាក់ខ្លាំងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីយប់មិញ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឈានដល់កម្រិតខ្លាំងក្លាមុននៅឡើយទេ។ នៅឥណ្ឌូណេស៉ី មនុស្សជាង ៥៦០នាក់ នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 03:06 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៉ី-ប៉ាស៉ីហ្វិក និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 02:59 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលើកទី៥ នាពេលនេះគឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើ របៀបវារៈសំខាន់ៗចំនួនបីគឺ៖ ទី១៖ របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រីវិស័យ បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ទី២៖ សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៦-២០២៨)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 02:47 PM, ចំនួនអ្នកអានៈ​ 74ដង
វេទិកានេះ នឹងរៀបចំឡើងដោយរួមបញ្ចូលគ្នា នូវព្រឹត្តិការណ៍សំខាន់ៗ ចំនួន៣ រួមមាន ១៖ វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្ម ឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗជាពិសេសបញ្ញាសិប្បនិម្មិត ២៖ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញអំពីសមិទ្ធផល ផ្ទាល និងកម្មវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 02:45 PM, ចំនួនអ្នកអានៈ​ 65ដង
លោក ស៉ី បានធ្វើសេចក្តីប្រកាសដូចខាងលើ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីមេដឹកនាំទាំងពីរ បានបើកកិច្ចពិភាក្សានៅទីក្រុងប៉េកាំង។ សង្រ្គាមនៅហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ បានសម្លាប់មនុស្សសរុបច្រើនជាង៧០១០០នាក់។ កាលពីថ្ងៃទី១០ ខែតុលាកន្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 11:53 AM, ចំនួនអ្នកអានៈ​ 65ដង
លោក Alan Dye ដែលបានចាប់ផ្តើមអាជីពនៅ Aspanspanle តាំងពីឆ្នាំ ២០០៦ និងជាអ្នកទទួលខុសត្រូវរចនារូបរាងសំខាន់ៗនៃផលិតផលល្បីៗដូចជា Vision Pro, iPhone X និង Aspanspanle Watch នឹងចូលរួមកាន់តំណែងជា ប្រធានផ្នែករចនា (Chief Design Officer) របស់ Meta នៅថ្ងៃទី ៣១ ខែធ្នូ។ ការជួលនេះបានសបញ្ជាក់ពីមហិច្ឆតារបស់ Meta ក្នុងការបង្កើនការផលិត ឧបករណ៍ប្រើប្រាស់បំពាក់ដោយ AI រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 11:50 AM, ចំនួនអ្នកអានៈ​ 71ដង
លោក Guterres គូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាដូចជាខុសឆ្គង ដោយភាពធ្វេសប្រហែសនាំឱ្យជនស៉ីវិលស្លាប់ និងបំផ្លិចបំផ្លាញតំបន់ទាំងស្រុង។ គោលបំណងគឺកម្ចាត់ហាម៉ាស តែហ្កាហ្សា​ត្រូវ​​បំផ្លាញហើយ នៅមិនទាន់បំបាត់ក្រុមនេះបាន​​។ ដូច្នេះ​មាន​អ្វី​មួយ​ខុស​ជាមូលដ្ឋាន​ នៅក្នុងរបៀបធ្វើប្រតិបត្តិការ»។ ពេលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 11:46 AM, ចំនួនអ្នកអានៈ​ 67ដង
ការធ្វើបច្ចុប្បន្នភាពចុងក្រោយសម្រាប់តម្លៃខ្លួនកីឡាករនានាទូទាំងសកលលោករបស់ស្ថាប័ន Transfer market បានបង្ហាញថា ភាគច្រើនកីឡាករនៅលីគ La Liga របស់អេស្ប៉ាញ មានតម្លៃខ្លួនឈានមុខគេតែម្តង។ ដោយផ្អែកតាម Channel Telegram របស់ JF ដោយលើកយកតែកីឡាករ ១០នាក់ប៉ុណ្ណោះ ដែលកំពុងមានតម្លៃផ្ទេរខ្ពស់ជាងគេនាពេលបច្ចុប្បន្នខាងក្រោម (គិតជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 11:42 AM, ចំនួនអ្នកអានៈ​ 72ដង
បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner បានជួបលោក ពូទីន នៅឯវិមានក្រឹមឡាំងជាច្រើនម៉ោងកាលពីថ្ងៃពុធ តែកិច្ចចរចាបានបិទបញ្ចប់ទៅដោយមិនអាចសម្រេចបានលទ្ធផលផ្លែផ្កាអ្វីទេ។ ក្រោយកិច្ចពិភាក្សា ខាងវិមានក្រឹមឡាំងបាននិយាយថាខ្លួនមើលឃើញថាផ្នែកខ្លះនៃផែនការបញ្ចប់សង្រ្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 11:40 AM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ៖នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរសាទរ ខួបលើកទី១ ដែលក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផងដែរ។ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី១ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 11:37 AM, ចំនួនអ្នកអានៈ​ 62ដង
ថ្លែងក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានជជែកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ខ្ញុំអាចនិយាយបានថាកិច្ចសន្ទនា ប្រព្រឹត្តទៅប្រកបដោយការគោរពគ្នា ហើយខ្ញុំអាចនិយាយបានវាមានភាពស្និទ្ធស្នាល»។ លោកបន្ថែមថាប្រសិនបើកិច្ចសន្ទនានេះគឺជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-12-2025, 11:26 AM, ចំនួនអ្នកអានៈ​ 41ដង
លោក ម៉ាក្រុងដែលបានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃពុធម្សិលមិញ ក៏នឹងត្រូវជួបលោក ស៊ី ជីនពីងជាថ្មីផងដែរនៅពេលរូបលោកធ្វើដំណើរទៅកាន់ទីក្រុង Chengdu ខេត្ត Sichuan នៅថ្ងៃសុក្រស្អែកនេះ។ លោក ម៉ាក្រុង និងភរិយាគឺលោកស្រី Brigitte ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ស៊ី ជីនពីង ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6752 នាក់
ម្សិលមិញ : 13724 នាក់
សរុបទាំងអស់ : 10538433 នាក់