| លោក ត្រាំ ថាលោក ពូទីន ចង់បញ្ចប់សង្រ្គាម ខណៈសហរដ្ឋអាមេរិកនឹងបើកកិច្ចពិភាក្សាថ្មីជាមួយអ៊ុយក្រែន |
|
| ចុះថ្ងៃទី: 04-12-2025, 11:42 AM, ចំនួនអ្នកអានៈ 63ដង |
|
បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner បានជួបលោក ពូទីន នៅឯវិមានក្រឹមឡាំងជាច្រើនម៉ោងកាលពីថ្ងៃពុធ តែកិច្ចចរចាបានបិទបញ្ចប់ទៅដោយមិនអាចសម្រេចបានលទ្ធផលផ្លែផ្កាអ្វីទេ។ ក្រោយកិច្ចពិភាក្សា ខាងវិមានក្រឹមឡាំងបាននិយាយថាខ្លួនមើលឃើញថាផ្នែកខ្លះនៃផែនការបញ្ចប់សង្រ្គាមរបស់ សហរដ្ឋអាមេរិកមិនអាចទទួលបានឡើយ ក្នុងនោះរួមមានទាំងផ្នែកពាក់ព័ន្ធនឹងការតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីឱ្យរុស្ស៉ីផងដែរ។ នៅពេលត្រូវបានសាកសួរដោយអ្នកកាសែត AFP អំពីកិច្ចពិភាក្សា នៅមូស្គូ លោក ត្រាំ បានកត់សម្គាល់ថា «ខ្ញុំអាចប្រាប់អ្នកបានថាពួកគេមានជំនួបដ៏ល្អប្រសើរមួយជាមួយប្រធានាធិបតី ពូទីន»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែធ្នូថារូបលោកផ្ទាល់ជឿថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើទោះជាកិច្ចចរចានៅមូស្គូមិនអាចសម្រេចបានលទ្ធផលជាដុំកំភួនក៏ដោយ ខណៈក្រុមមន្ត្រីអាមេរិកត្រៀមជួបពិភាក្សាជាមួយក្រុមមន្ត្រីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើលោកគិតថា លោក ពូទីន ពិតជាចង់បញ្ចប់សង្រ្គាមមែនឬ? លោក ត្រាំ បានឆ្លើយថាពិតណាស់ លោក ពូទីនចង់បញ្ចប់សង្រ្គាម។ ប៉ុន្តែលោក ត្រាំថាវាហាក់ដូចជាលឿនពេកដែលត្រូវប្រាប់ថាតើនឹងមានរឿងអ្វីកើតឡើង ពីព្រោះនេះជាបញ្ហាដែលគូជម្លោះ២ត្រូវស្វែងរកការឯកភាពគ្នាដើម្បីរកដំណោះស្រាយ។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក លោក Witkoff និងលោក Kushner នឹងត្រូវជួបក្រុមអ្នកចរចារបស់អ៊ុយក្រែន ដឹកនាំដោយលោក Rustem Umerov នៅរដ្ឋ Florida នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជជែកគ្នាពីអ្វីដែលបានកើតឡើងនៅក្នុងកិច្ចពិភាក្សានៅមូស្គូ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-12-2025, 03:11 PM, ចំនួនអ្នកអានៈ 13ដង
ទីភ្នាក់ងារឧតុនិយឥណ្ឌូណេស៉ី បានព្រមានថា ខេត្តចំនួន ៣ដែលគ្រោះខ្លាំងជាងគេ នៅកោះ Sumatra អាចនឹងមានភ្លៀងធ្លាក់ខ្លាំងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីយប់មិញ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឈានដល់កម្រិតខ្លាំងក្លាមុននៅឡើយទេ។ នៅឥណ្ឌូណេស៉ី មនុស្សជាង ៥៦០នាក់ នៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 03:06 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៉ី-ប៉ាស៉ីហ្វិក និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 02:59 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលើកទី៥ នាពេលនេះគឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើ របៀបវារៈសំខាន់ៗចំនួនបីគឺ៖ ទី១៖ របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រីវិស័យ បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ទី២៖ សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៦-២០២៨)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 02:47 PM, ចំនួនអ្នកអានៈ 9ដង
វេទិកានេះ នឹងរៀបចំឡើងដោយរួមបញ្ចូលគ្នា នូវព្រឹត្តិការណ៍សំខាន់ៗ ចំនួន៣ រួមមាន ១៖ វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្ម ឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗជាពិសេសបញ្ញាសិប្បនិម្មិត ២៖ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញអំពីសមិទ្ធផល ផ្ទាល និងកម្មវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 02:45 PM, ចំនួនអ្នកអានៈ 24ដង
លោក ស៉ី បានធ្វើសេចក្តីប្រកាសដូចខាងលើ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីមេដឹកនាំទាំងពីរ បានបើកកិច្ចពិភាក្សានៅទីក្រុងប៉េកាំង។ សង្រ្គាមនៅហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ បានសម្លាប់មនុស្សសរុបច្រើនជាង៧០១០០នាក់។ កាលពីថ្ងៃទី១០ ខែតុលាកន្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 11:53 AM, ចំនួនអ្នកអានៈ 49ដង
លោក Alan Dye ដែលបានចាប់ផ្តើមអាជីពនៅ Aspanspanle តាំងពីឆ្នាំ ២០០៦ និងជាអ្នកទទួលខុសត្រូវរចនារូបរាងសំខាន់ៗនៃផលិតផលល្បីៗដូចជា Vision Pro, iPhone X និង Aspanspanle Watch នឹងចូលរួមកាន់តំណែងជា ប្រធានផ្នែករចនា (Chief Design Officer) របស់ Meta នៅថ្ងៃទី ៣១ ខែធ្នូ។ ការជួលនេះបានសបញ្ជាក់ពីមហិច្ឆតារបស់ Meta ក្នុងការបង្កើនការផលិត ឧបករណ៍ប្រើប្រាស់បំពាក់ដោយ AI រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 11:50 AM, ចំនួនអ្នកអានៈ 57ដង
លោក Guterres គូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាដូចជាខុសឆ្គង ដោយភាពធ្វេសប្រហែសនាំឱ្យជនស៉ីវិលស្លាប់ និងបំផ្លិចបំផ្លាញតំបន់ទាំងស្រុង។ គោលបំណងគឺកម្ចាត់ហាម៉ាស តែហ្កាហ្សាត្រូវបំផ្លាញហើយ នៅមិនទាន់បំបាត់ក្រុមនេះបាន។ ដូច្នេះមានអ្វីមួយខុសជាមូលដ្ឋាន នៅក្នុងរបៀបធ្វើប្រតិបត្តិការ»។ ពេលដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 11:46 AM, ចំនួនអ្នកអានៈ 56ដង
ការធ្វើបច្ចុប្បន្នភាពចុងក្រោយសម្រាប់តម្លៃខ្លួនកីឡាករនានាទូទាំងសកលលោករបស់ស្ថាប័ន Transfer market បានបង្ហាញថា ភាគច្រើនកីឡាករនៅលីគ La Liga របស់អេស្ប៉ាញ មានតម្លៃខ្លួនឈានមុខគេតែម្តង។
ដោយផ្អែកតាម Channel Telegram របស់ JF ដោយលើកយកតែកីឡាករ ១០នាក់ប៉ុណ្ណោះ ដែលកំពុងមានតម្លៃផ្ទេរខ្ពស់ជាងគេនាពេលបច្ចុប្បន្នខាងក្រោម (គិតជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 11:42 AM, ចំនួនអ្នកអានៈ 63ដង
បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner បានជួបលោក ពូទីន នៅឯវិមានក្រឹមឡាំងជាច្រើនម៉ោងកាលពីថ្ងៃពុធ តែកិច្ចចរចាបានបិទបញ្ចប់ទៅដោយមិនអាចសម្រេចបានលទ្ធផលផ្លែផ្កាអ្វីទេ។ ក្រោយកិច្ចពិភាក្សា ខាងវិមានក្រឹមឡាំងបាននិយាយថាខ្លួនមើលឃើញថាផ្នែកខ្លះនៃផែនការបញ្ចប់សង្រ្គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 11:40 AM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរសាទរ ខួបលើកទី១ ដែលក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផងដែរ។ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី១ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 11:37 AM, ចំនួនអ្នកអានៈ 57ដង
ថ្លែងក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានជជែកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ខ្ញុំអាចនិយាយបានថាកិច្ចសន្ទនា ប្រព្រឹត្តទៅប្រកបដោយការគោរពគ្នា ហើយខ្ញុំអាចនិយាយបានវាមានភាពស្និទ្ធស្នាល»។ លោកបន្ថែមថាប្រសិនបើកិច្ចសន្ទនានេះគឺជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 11:26 AM, ចំនួនអ្នកអានៈ 26ដង
លោក ម៉ាក្រុងដែលបានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃពុធម្សិលមិញ ក៏នឹងត្រូវជួបលោក ស៊ី ជីនពីងជាថ្មីផងដែរនៅពេលរូបលោកធ្វើដំណើរទៅកាន់ទីក្រុង Chengdu ខេត្ត Sichuan នៅថ្ងៃសុក្រស្អែកនេះ។ លោក ម៉ាក្រុង និងភរិយាគឺលោកស្រី Brigitte ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ស៊ី ជីនពីង ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 06:41 AM, ចំនួនអ្នកអានៈ 48ដង
ខេត្តតាកែវ៖ ពិធីនេះមានការអញ្ជើញចូលរួមពី ប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង១០ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល សិស្ស សរុបប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 06:28 AM, ចំនួនអ្នកអានៈ 59ដង
ខេត្តសៀមរាប៖ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផលសម្រាប់រថយន្តមួយគ្រឿងឲ្យដឹក៣តោន តែរកឃើញដឹក២០តោន ហើយរថយន្តមួយគ្រឿង មិនមានលិខិតអនុញ្ញាតនោះទេ គឺលួចដឹកជាង១០តោន។
កម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះបង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2025, 06:22 AM, ចំនួនអ្នកអានៈ 48ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាដ៏វែងអន្លាយរវាងលោក ពូទីន និងបេសកជនពិសេសលោក ត្រាំ គឺលោក Steve Witkoff និងលោក Jared Kushner ដែលបានអូសបន្លាយរហូតដល់ព្រឹកព្រលឹមថ្ងៃពុធ។ លោក Peskov បានបញ្ជាក់ថា «អ្វីខ្លះត្រូវបានទទួលយក អ្វីខ្លះត្រូវបានចាត់ទុកថាមិនអាចទទួលយកបាន នេះគឺជាដំណើរការធម្ម
 ព័ត៌មានលម្អិត
|
|
|