| រកឃើញអ្នកទទួលបានជ័យលាភីចំនួន ៣រូបហើយ!មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» |
|
| ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 3973ដង |
|
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។
លោក ហាប់ ទូច បានគូសរំលេចថា លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។
លោក ហាប់ ទូច ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។
ក្រៅពីនេះ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។
លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 08-12-2025, 07:38 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ឆ្លើយតបចំពោះការវាយប្រហារដោយយោធាថៃ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
តាមបណ្តាញសង្គម សម្តេចបញ្ជាក់ដូចតទៅ៖ «ភារកិច្ចចំបងនិងចំពោះម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 07:33 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ ដើម្បីធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា អំពីជម្លោះប្រដាប់អាវុធ ដែលបានកើតឡើង។
យោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា រយៈពេល២ថ្ងៃ ជាប់គ្នា ដោយម្សិលមិញកង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 07:31 PM, ចំនួនអ្នកអានៈ 36ដង
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថាការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងថៃគឺជារឿងចាំបាច់មិនអាចខ្វះបានសម្រាប់ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍វិវត្តន៍រវាងប្រទេសទាំង២ ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 03:41 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនទាំង ៤ខេត្ត បានបិទទ្វារសរុប ៣៧៧សាលា គ្រូបង្រៀន ៣ ១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨ ៥៨៥នាក់ ដោយសារការវាយប្រហារពីយោធាថៃ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 03:40 PM, ចំនួនអ្នកអានៈ 35ដង
គោលបំណងសំខាន់នៃការទិញយកក្នងតម្លៃខ្ពស់នេះ គឺដើម្បីពង្រឹងកម្លាំងរបស់ IBM នៅក្នុងសេវាកម្ម Cloud (កន្លែងផ្ទុកទិន្នន័យលើអ៊ីនធឺណិត) ដែលកំពុងមានតម្រូវការខ្លាំង។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីអាជីវកម្ម Cloud ស្នូលរបស់ IBM បានបង្ហាញកំណើនយឺតជាងការរំពឹងទុកកាលពីខែតុលា។ ដូចដែលអ្នកវិភាគបានលើកឡើងថា IBM ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 03:38 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖តាមរយៈវិដេអូរយៈ១៦វិនាទី សម្តេចតេជោ ហ៊ុន សែន ទម្លាយវិដេអូលោក អនុធីន មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយភ្ជាប់ជាមួយសំណេរដូចខាងក្រោម៖
«មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅនៃសន្លឹកឆ្នោត នាពេលខាងមុខគឺហ៊ានប្រើជីវិតកងទ័ព និងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 12:22 PM, ចំនួនអ្នកអានៈ 80ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបេនះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខណៈដែលសកលលោក និងតំបន់ ក៏ដូចជាកម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 12:18 PM, ចំនួនអ្នកអានៈ 72ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបាននិយាយទៅកាន់លោកប្រធានាធិបតី ពូទីន ហើយយើងក៏បាននិយាយទៅកាន់មេដឹកនាំអ៊ុយក្រែន ក្នុងនោះរួមមានលោក ហ្សេលេនស្គី...ខ្ញុំសូមនិយាយថាខ្ញុំមានការខកចិត្តបន្តិចបន្តួចដែលលោកប្រធានាធិបតី ហ្សេលេនស្គីមិនទាន់បានអានសំណើ (នៃផែនការសន្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 12:15 PM, ចំនួនអ្នកអានៈ 72ដង
រាជធានីភ្នំពេញ៖តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិលយប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 12:10 PM, ចំនួនអ្នកអានៈ 75ដង
ការធ្វើសមយុទ្ធជើងទឹករបស់ចិនកើតមានឡើងចំពេលភាពតានតឹងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងកំពុងកើនឡើង ដោយទីក្រុងតូក្យូបានចោទប្រកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ពីការធ្វើសកម្មភាពដ៏គ្រោះថ្នាក់។ ជប៉ុនបាននិយាយថាយន្ដហោះចម្បាំងមួយគ្រឿងហោះចេញពីនាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បានបើករ៉ាដាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 11:58 AM, ចំនួនអ្នកអានៈ 64ដង
ខេត្តព្រៃវែង៖ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។
នៅព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 11:36 AM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 11:34 AM, ចំនួនអ្នកអានៈ 61ដង
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះដែរ បានឱ្យដឹងថាចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 11:32 AM, ចំនួនអ្នកអានៈ 69ដង
នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានម្នាក់ ថាតើរូបលោកមានគម្រោងចូលនិវត្តន៍ពីនយោបាយដែរឬទេ ប្រសិនបើលោកទទួលបានការលើកលែងទោស លោក Netanyahu បានឆ្លើយថាលោកនឹងមិនចូលនិវត្តន៍នោះទេ បើទទួលបានការលើកលែងពីប្រធានាធិបតីអ៉ីស្រាអែល។ លោក Netanyahu កាលពីខែវិច្ឆិកា បានស្នើឱ្យ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog លើកលែងទោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-12-2025, 11:25 AM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖បន្ទាប់ពីភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជា នៅតំបន់ព្រំដែន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះសារអំពាវនាវឱ្យប្រជាជនខ្មែរ រួមគ្នាបញ្ចេញសំឡេង ឱ្យបានឮទូទាំងពិភពលោក ហើយថា ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត និងភាពជឿជាក់របស់ប
 ព័ត៌មានលម្អិត
|
|
|