| ឥណ្ឌូនេស៊ី សន្យាបន្តពង្រឹងការគាំទ្រលើវិស័យអប់រំនៅកម្ពុជា និងពង្រឹងទំនាក់ទំនងជាមួយសហគមន៍ឥស្លាមកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត |
|
| ចុះថ្ងៃទី: 02-12-2025, 06:21 PM, ចំនួនអ្នកអានៈ 63ដង |
|
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើមនៃជំនួប លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានរំលេចពីវឌ្ឍន៍ភាពសហគមន៍ឥស្លាមកម្ពុជា និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជូនដល់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីផងដែរ។
នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Anis Matta អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការឲ្យកាន់តែរឹងមាំ និងស៉ីជម្រៅ លើវិស័យអប់រំ ការងារមនុស្សធម៌ ទេសចរណ៍ វិនិយោគ និងវិស័យផ្សេងៗទៀត។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នើសុំការសហការគាំទ្រពីអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក៏ដូចជារាជរដ្ឋាភិបាលឥណ្ឌូនេស៉ី បន្តជួយគាំទ្រសហគមន៍ឥស្លាមកម្ពុជាលើវិស័យអប់រំ ជាពិសេសការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត និងជួយពង្រឹងទំនាក់ទំនងរវាងឥណ្ឌូនេស៊ី ជាមួយសហគមន៍ឥស្លាមឲ្យកាន់តែរឹងមាំ ព្រមទាំងស្នើឲ្យជួយកៀរគរ អ្នកវិនិយោគឥណ្ឌូនេស៊ី មកធ្វើការវិនិយោគនៅកម្ពុជា។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលកន្លងមកតែងតែងគាំទ្រ និងយកចិត្តដាក់លើសហគមន៍ឥស្លាមកម្ពុជា និងអរគុណផងដែរ ដែលឥណ្ឌូនេស៊ី តែងតែគាំទ្រកម្ពុជា ជាសមាជិកសង្កេតការណ៍ នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC)។
ជាការឆ្លើយតប លោក Anis Matta អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានសម្តែងសេចក្តីសោមមនស្សរីករាយជាខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ហើយបានជម្រាបថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា និងបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ជាពិសេសបានឃើញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលដ៏ធំរបស់កម្ពុជា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះសហគមន៍ឥស្លាមកម្ពុជា និងផ្តល់ភាពងាយស្រួលជាច្រើន។
លោកបានបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នាពេលនេះ គឺមិនត្រឹមតែ បន្តពង្រឹងធ្វើកិច្ចសហការប្រតិបត្តិផ្នែកនយោបាយ និងសេដ្ឋកិច្ចនោះទេ គឺដើម្បីសិក្សាស្វែងយល់ពីសហគមន៍ឥស្លាមនៅកម្ពុជាបន្ថែមទៀត ក្នុងន័យពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ឥណ្ឌូណេស៉ីជាមួយសហគមន៍ឥស្លាមកម្ពុជាឲ្យកាន់តែរឹងមាំ និងស៉ីជម្រៅ ហើយក៏គ្រោងមានគម្រោងមួយចំនួន ក្នុងការធ្វើកិច្ចសហប្រតិការជាមួយសហគមន៍ឥស្លាមផងដែរ។
ក្នុងនាមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ីទទួលបន្ទុកកិច្ចការឥស្លាម លោក Anis Matta បានសន្យាថា នឹងចូលរួមជួយជំរុញឲ្យកម្ពុជា ក្លាយជាអ្នកសង្កេតការណ៍នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC)៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-12-2025, 08:42 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញមានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះ ប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 08:30 PM, ចំនួនអ្នកអានៈ 66ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចានៅហ្សឺណែវ បានបង្កើត «ក្របខណ្ឌសន្តិភាពដែលបានកែសម្រួល» ដែលលោក ពូទីន ធ្លាប់បានលើកឡើងថា អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង។
បេសកជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 06:21 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើមនៃជំនួប លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានរំលេចពីវឌ្ឍន៍ភាពសហគមន៍ឥស្លាមកម្ពុជា និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជូនដល់អនុរដ្ឋមន្ត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 06:15 PM, ចំនួនអ្នកអានៈ 69ដង
នៅក្រោមកិច្ចព្រមព្រៀង ចក្រភពអង់គ្លេស នឹងត្រូវចំណាយបន្ថែម ២៥ភាគរយ ទៅក្នុងការផលិតថ្នាំពេទ្យថ្មីៗឱ្យសហរដ្ឋអាមេរិក។ ជាថ្នូរមកវិញ ឱសថដែលផលិតដោយអង់គ្លេស គ្រឿងផ្សំឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ នឹងត្រូវបានលើកលែងពីពន្ធពាណិជ្ជកម្ម និងពន្ធគយនាពេលអនាគត។ តាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 06:03 PM, ចំនួនអ្នកអានៈ 59ដង
ក្រសួងការបរទេសអាមេរិក បានប្រកាសអំពីការកាន់តំណែងជាផ្លូវការ ដែលមានខ្លឹមសារដូច្នេះថា «យើងនឹងផ្តល់អាទិភាពលើប្រធានបទស្នូលចំនួន ៣ នោះគឺការបញ្ចេញភាពរុងរឿងផ្នែកសេដ្ឋកិច្ច តាមរយៈការកំណត់បន្ទុកបទប្បញ្ញត្តិ ដោះសោខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងសុវត្ថិភាព រួមទាំងការត្រួសត្រាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 05:57 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជា សុទ្ធតែមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់ មានការអនុញ្ញាតនាំចេញពីអាជ្ញាធរគ្រប់គ្រងសាយតេស (CITES) កម្ពុជា និងតម្រូវឱ្យគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ។
ពាក់ព័ន្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 05:52 PM, ចំនួនអ្នកអានៈ 58ដង
មនុស្សយ៉ាងហោចចំនួន១៧៦នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន ក្នុងរយៈពេលប្រហែលកន្លះសតវត្សរ៍ ដែលបានវាយប្រហារខេត្តជិត១០ នៅភាគខាងត្បូងថៃ កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយក្នុងចំណោមនោះ អ្នកស្លាប់ភាគច្រើន ស្ថិតនៅតំបន់ទីក្រុង Hat Yai នៃខេត្ត Songkhla។
នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul កំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 05:41 PM, ចំនួនអ្នកអានៈ 62ដង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោក កោ វណ្ឌ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 01:00 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 12:55 PM, ចំនួនអ្នកអានៈ 56ដង
ឧត្តមនាវីឯក Giusespanspane Cavo Dragone បានប្រាប់កាសែត Financial Times ថា ណាតូកំពុងសម្លឹងមើលការបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះសង្គ្រាមកូនកាត់ពីទីក្រុងមូស្គូ ហើយបាននិយាយថា «ការវាយប្រហារទុកជាមុន» អាចត្រូវបានចាត់ទុកថាជា «សកម្មភាពការពារ»។
ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់មន្ត្រីយោធាកំពូលអង្គការណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 12:52 PM, ចំនួនអ្នកអានៈ 59ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ឆ្មាំសមុទ្រចិនបានអះអាងថាទូកនេសាទជប៉ុនខាងលើបានចូលក្នុងដែនទឹកនៃទីប្រជុំកោះ Senkaku ដោយខុសច្បាប់។ ចិន និងជប៉ុនតែងតែប្រឈមមុខ ដាក់គ្នាជារឿយៗនៅទីប្រជុំកោះ Senkaku ឬចិនហៅថា Diaoyu ជាទីដែលប្រទេសទាំង២ទាមទារដែនអធិបតេយ្យគ្រប់គ្រងលើទីប្រជុំកោះនេះរៀងៗខ្លួន។
ឆ្មាំសមុទ្រចិន នៅថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 12:46 PM, ចំនួនអ្នកអានៈ 63ដង
ក្រុមអ្នកវិភាគបាននិយាយថាលោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 12:37 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ។ វគ្គនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 12:18 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូត Ted Osius អនុប្រធាន និងនាយកគ្រប់គ្រងប្រចាំតំបន់នៃ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2025, 12:12 PM, ចំនួនអ្នកអានៈ 74ដង
កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយ
 ព័ត៌មានលម្អិត
|
|
|