រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប
ចុះថ្ងៃទី: 13-07-2025, 03:54 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕ ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច មានភារកិច្ចដូចតទៅ៖ * រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះ បណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំ តម្រង់ទិសដល់ រដ្ឋបាលខេត្ត ទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងបឹងទន្លេសាប * រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែត ទឹក និងការធ្វើបែចិញ្ចឹមត្រី * ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក * សិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹង ទន្លេសាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំង ទីលំនៅលើទឹក * រៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោក វិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៥ * រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅ លើដីគោក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងទីតាំងដីសម្បទានសង្គមកិច្ច * រៀបចំផែនការគាំទ្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើគោក តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ និងមធ្យោបាយក្នុងរយៈពេលសមស្រប ព្រមទាំងការបង្កើត ការងារ និងមុខរបរក្រៅពីការនេសាទ និងការចិញ្ចឹមត្រី * ចាត់វិធានការចំពោះជនអន្តោប្រវេសន្តខុសច្បាប់ដែលកំពុងរស់នៅលើទឹក ស្របតាមច្បាប់ជាធរមាន * ធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅផ្ទះ បណ្តែតទឹក និងបែចិញ្ចឹមត្រី កុំឱ្យមានការពង្រីក ឬបង្កើតថ្មីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋបម្លាស់ទីមករស់នៅលើដីគោក * ទប់ស្កាត់ និងបង្ក្រាបការនេសាទខុសច្បាប់ ដើរទន្ទឹមនឹងវិធានការផ្សព្វផ្សាយអប់រំ និងណែនាំ * ធ្វើការពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានឡើងវិញ ដើម្បីចៀសវាងនូវការខូចខាតធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ការធ្លាក់ចុះគុណភាពទឹក ការបំពុលបរិស្ថាន ការប៉ះពាល់ ដល់ផ្លូវនាវាចរ និងចាត់វិធានការដោះស្រាយឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង * គាំទ្រដល់ការផ្តល់សេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងទប់ស្កាត់ការបើក សាលារៀនខុសច្បាប់ * ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពលទ្ធផលការងារជូននាយករដ្ឋមន្ត្រី៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា៖
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-07-2025, 06:11 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាខណ្ឌច្បារអំពៅ បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអាននូវសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 06:06 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ,មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 06:03 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់បានខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែ(ម១)ជាបណ្ដោះអាសន្ន ពីបទ"មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន"ចេញសែកស្អុយគ្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 05:59 PM, ចំនួនអ្នកអានៈ​ 43ដង
ឧត្តរមានជ័យ៖ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 03:54 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕ ក្នុងសេចក្ដីសម្រេច បានបញ្ជាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 03:43 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) អមដោយឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៧ព្រឹទ្ធភា ព្រមទាំងឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 11:56 AM, ចំនួនអ្នកអានៈ​ 42ដង
ឧត្តរមានជ័យ៖ ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 11:50 AM, ចំនួនអ្នកអានៈ​ 45ដង
លោក Sergei Lavrov កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ព និងអាវុធទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ហើយបានសន្យាថានឹងផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែម ខណៈទីក្រុងមូស្គូកំពុងព្យាយាមជំរុញភាពរីកចម្រើនទៅមុខក្នុងសង្រ្គាមនេះ។ លោក គីម បានជួបលោកប្រមុខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 11:45 AM, ចំនួនអ្នកអានៈ​ 40ដង
កាសែត Nikkei បានឱ្យដឹងទៀតថា Panasonic នឹងមិនសម្រេចបានគោលដៅផលិតកម្មពេញលេញនៅរោងចក្ររដ្ឋ Kansas ដែលមានតម្លៃ ៤ ពាន់លានដុល្លារនោះទេ ត្រឹមខែមីនា ឆ្នាំ២០២៧ ដូចការគ្រោងទុកដំបូងឡើយ។ក្រុមហ៊ុន Panasonic Holdings គ្រោងនឹងពន្យារពេលផែនការរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពផលិតអាគុយរថយន្តអគ្គិសនី (EV) នៅរោងចក្រថ្មីក្នុងសហរដ្ឋអាមេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 11:31 AM, ចំនួនអ្នកអានៈ​ 37ដង
ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីជួបជុំមួយនាយប់មិញនេះនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតកីឡាករនិម្មិតបាល់ទាត់ល្បីៗមានដូចជា Ronaldo Nazario, Roberto Baggio និង Kaka ជាដើមនៅវិមាន Trumspan Tower។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចាត់ទុកថា «Club World Cuspan គឺទទួលបានជោគជ័យយ៉ាងត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 07:39 AM, ចំនួនអ្នកអានៈ​ 52ដង
ការគំរាមដាក់ពន្ធរបស់លោក ត្រាំ ត្រូវបានប្រកាសនៅក្នុងលិខិតដាច់ដោយឡែកពីគ្នា ផ្ញេីទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum នាថ្ងៃសៅរ៍នេះ។ មន្ត្រីសហភាពអឺរ៉ុប ៣នាក់បានប្រាប់ Reuters ថាការគំរាមរបស់លោក ត្រាំ គឺជាយុទ្ធសាស្ត្រចរចា។ ប្រធានាធិបតីអាមេរិក លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 07:37 AM, ចំនួនអ្នកអានៈ​ 37ដង
ក្នុងបទអន្តរាគមន៍ក្រោមប្រធានបទ៖ «ហ្រ្វង់កូហ្វូនី ជាយុថ្កានៅក្នុងពិភពលោកមួយដែលកំពុងមានវិបត្តិ» ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង បានលើកឡើងថា បន្ទាប់ពីសកម្មភាពឈ្លានពានបង្កឡើងដោយកងទ័ពថៃ លើទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយលិខិតុបករណ៍អន្តរជាតិ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 07:32 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា អគារសម្តេចពិជ័យសេនា ត្រូវបានចាត់ទុកថា ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ក្នុងចំណោមសមិទ្ធផលសំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរក្សាបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 07:27 AM, ចំនួនអ្នកអានៈ​ 38ដង
Financial Times បានឱ្យដឹងថា លោក Elbridge Colby អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក​ បានជំរុញបញ្ហានេះអំឡុងកិច្ចពិភាក្សានាពេលថ្មីៗ​ ជាមួយមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ មានការស្នេីទៅកាន់ទីក្រុងតូក្យូ និងទីក្រុងកង់បេរ៉ាអំពីការយាមកាម ដោយសារសហរដ្ឋអាមេរិកខ្លួនឯង មិនផ្តល់ការធានាលើការត្រួតពិនិត្យដោយទទេៗ ដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-07-2025, 07:25 AM, ចំនួនអ្នកអានៈ​ 42ដង
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ​ លោក John Thune បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រឹទ្ធសភាអាចបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នៅក្នុងខែនេះ។ ចំណែកលោក Mike Johnson សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ ក៏បានសម្តែងសុទិដ្ឋិនិយមស្រដៀងគ្នានេះដែរ ខណៈសមាជិកព្រឹទ្ធសភាផ្សេងទៀតនៃបក្សស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 851 នាក់
ម្សិលមិញ : 11898 នាក់
សរុបទាំងអស់ : 9130090 នាក់