សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨នាក់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ |
|
ចុះថ្ងៃទី: 26-09-2025, 07:37 PM, ចំនួនអ្នកអានៈ 52ដង |
|
រាជធានីភ្នំពេញ៖គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃទី៥៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
រាជរដ្ឋាភិបាល បន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចធិបតី បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ»។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង ១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-09-2025, 12:30 PM, ចំនួនអ្នកអានៈ 54ដង
ប្រភពជាច្រើនដែលជិតស្និទ្ធនឹងការចរចាពីរឿង TikTok បានប្រាប់ Reuters ថា ByteDance នឹងនៅតែរក្សាភាគហ៊ុនដ៏សំខាន់ក្នុងអាជីវកម្មថ្មីដែលត្រូវបង្កើតឡើងសម្រាប់ TikTok នៅសហរដ្ឋអាមេរិក។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងថា គោលបំណងគ្រឹះនៃកិច្ចព្រមព្រៀងទិញលក់អាជីវកម្ម TikTok នេះ គឺដើម្បីរក្សាប្រតិបត្តិការរបស់ TikTok ខណៈព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 12:28 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះ មានការចូលរួមជាថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ និងនិយ័តករទេសចរណ៍ពី ៧ប្រទេស តំណាងអង្គការទេសចរណ៍ពិភពលោក (UN Tourism), World Travel & Tourism Council (WTTC), Pacific Asia Travel Association (PATA), Eurospanean Travel Commission (ETC), Adventure Travel Trade Association (ATTA) និង Economic Research Institute of ASEAN and East Asia (ERIA) និងថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ជប៉ុន និងអន្តរជាតិជាច្រើន។
លោក ហួត ហាក់ រដ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 12:21 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ជាមួយនឹងការស្វាគមន៍ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា, អគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាបាននូវចលនការកំណើន ក្នុងរយៈកាលជាង ៣ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 12:12 PM, ចំនួនអ្នកអានៈ 57ដង
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Vigar បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលរងរបួសក្បាលជាទម្ងន់ នៅពេលលេងឱ្យក្រុម Chichester City ទល់នឹងគូប្រជែង Finchley FC នៅឯកីឡដ្ឋាន Wingate កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
សហព័ន្ធបាល់ទាត់អង់គ្លេស FA បានចេញវិធានការសុវត្ថិភាពបន្ទាន់នៅតាមកីឡដ្ឋាននានា ក្រោយមរណភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 12:11 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ ដែលមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 12:08 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមហិច្ឆិតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ ជាអតិបរិមាក្នុងស្ថាប័នរដ្ឋ ដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថល ចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 11:58 AM, ចំនួនអ្នកអានៈ 52ដង
លោក Peters បានលើកឡើងយ៉ាងដូច្នេះថា «ខណៈសង្រ្គាមកំពុងបន្តយ៉ាងក្តៅគគុក, ក្រុមហាម៉ាសនៅតែជារដ្ឋាភិបាលគ្រប់គ្រងតំបន់ហ្កាហ្សា ហើយមិនមានភាពច្បាស់លាស់ជុំវិញជំហានបន្តបន្ទាប់ គឺនៅមានសំណួរច្រើនណាស់ស្តីអំពីអនាគតនៃរដ្ឋប៉ាឡេស្ទីន សម្រាប់ឱ្យនូវែលសេឡង់ អាចប្រកាសការទទួលស្គាល់របស់ខ្លួន នៅពេលនេះ»។ លោក Peters
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 11:56 AM, ចំនួនអ្នកអានៈ 59ដង
តាមរយៈជ័យជម្នះនេះ ក្រុម Al-Nassr បន្តលេងមិនស្គាល់ចាញ់នោះទេ នៅការចាប់ផ្តើមបាន ៤ប្រកួតក្នុងលីគ ជាមួយការនាំមុខគូប្រជែង ១២ពិន្ទុ គ្រាដែលក្រុម Al-Ittihad នៅមានត្រឹម ៩ពិន្ទុជាបណ្តោះអាសន្ន ។បុរសវ័យ ៤០ឆ្នាំ Cristiano Ronaldo ពេលនេះបន្តរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបន្ថែមទៀតហើយ ដែលរកបាននៅក្នុងប្រកួតជួយក្រុម Al-Nassr យកឈ្នះក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 11:54 AM, ចំនួនអ្នកអានៈ 57ដង
Axios បាននិយាយថា សំណើខាងលើត្រូវបានធ្វើឡើង អំឡុងជំនួបទ្វេភាគីរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ នៅក្រៅព្រឹត្តិការណ៍មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលប្រព្រឹត្តទៅនៅទីក្រុង New York នៃរបស់សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍នោះ ផ្អែកលើការអះអាងរបស់មន្រ្តីអ៊ុយក្រែនមួយរូប ព្រមទាំងប្រភពមួយទៀត ដែលដឹងខ្លឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 11:51 AM, ចំនួនអ្នកអានៈ 48ដង
លោក គីម បានបង្គាប់ដូចខាងលើ អំឡុងពេលចុះជួបមន្រ្តីនិងអ្នកវិទ្យាសាស្រ្តសំខាន់ៗ នៅឯវិទ្យាស្ថានស្រាវជ្រាវអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយលោកបានសង្កត់ធ្ងន់ថា វាគឺជាអាទិភាពចម្បងបំផុតរបស់ប្រទេស ក្នុងការបន្តប្រឹងប្រែងអភិវឌ្ឍថែមទៀត នូវសមត្ថភាពឆ្លើយតបនុយក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-09-2025, 11:48 AM, ចំនួនអ្នកអានៈ 36ដង
របាយការណ៍បានឱ្យដឹងថា ក្រុមវិស្វករនៅ Athos Silicon ដែលជាអតីតបុគ្គលិករបស់ Mercedes-Benz អស់រយៈពេល ៥ ឆ្នាំ មានគោលដៅស្នូលគឺបង្កើតឈីបដែលមាន សុវត្ថិភាពខ្ពស់បំផុត សម្រាប់ប្រើប្រាស់ក្នុងវិស័យយានយន្ត ខណៈពេលដែល ប្រើប្រាស់ថាមពលតិចជាងឈីបបច្ចុប្បន្ន។ ដើម្បីសម្រេចគោលដៅនេះ ពួកគេបានបង្កើតវិធីសាស្ត្រថ្មីដោយប្រើ «chispanlets
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-09-2025, 07:45 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-09-2025, 07:37 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃទី៥៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-09-2025, 07:33 PM, ចំនួនអ្នកអានៈ 52ដង
ម៉ូលេគុលនៅក្នុងសាច់ក្រណាត់នេះ នឹងផ្លាស់ប្តូរពីសភាពទន់ធម្មតា ទៅជារឹងភ្លាមៗដូចជា គ្រឿងសម្ភារៈការពារ ដែលអាចផ្តល់នូវការការពារខ្លួនអ្នកពាក់ពីការបាញ់ប្រហារ ដែលកន្លងទៅគ្រឿងការពារប្រភេទនេះ គេអាចរកបានតែតាមអាវការពារ Kevlar ធ្ងន់ៗប៉ុណ្ណោះ។ ការធ្វើតេស្តបង្ហាញថា វាអាចទប់ទល់នឹងឥទ្ធិពលល្បឿនលឿនបាន ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-09-2025, 07:30 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានជូនដំណឹងថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ស្ថិតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា
 ព័ត៌មានលម្អិត
|
|
|