ទេសចរ បង្ហាញក្តីរំភើប ពេលឃើញរមណីយដ្ឋានអង្គរមានភ្ញៀវទេសចរមកទស្សនាច្រើនកុះករ នាថ្ងៃបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំនេះ
ចុះថ្ងៃទី: 05-11-2025, 03:05 PM, ចំនួនអ្នកអានៈ 107ដង
រាជធានីភ្នំពេញ៖យុវជនម្នាក់ មកពីខេត្តកំពង់ស្ពឺ ដែលទើបតែមកទស្សនាអង្គរលើកដំបូងក្នុងថ្ងៃឈប់សម្រាកពីការងារនៃថ្ងៃបុណ្យជាតិ បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ និងទេសភាពវាលស្មៅ ព្រមទាំងរុក្ខជាតិពណ៌បៃតងដ៏ស្រស់បំព្រងយ៉ាងស្រស់ស្អាត។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺមានទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនារមណីយដ្ឋានអង្គររាប់ម៉ឺននាក់។ ចំណោមអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ ដែលហាក់ដូចជាមានការណាត់ជួបជុំមហាគ្រួសារខ្មែរនៅលើទឹកដីពិសិដ្ឋនេះ គឺមានខ្លះទើបតែបានមកទស្សនាលើកដំបូងនៅក្នុងឆាកជីវិតរបស់ពួកគេ។ លោក ឃី សុខ ដែលមកទស្សនាតំបន់អង្គរ ម្នាក់ទៀត ក៏មានអារម្មណ៍រំភើបនៅពេលឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ មកលេងអង្គរនៅថ្ងៃ ឈប់សម្រាករយៈពេល៣ថ្ងៃនេះដែរ។ ដោយសារតែរយៈនៃថ្ងៃបុណ្យប្រពៃជាតិ នេះមានមនុស្សជាច្រើន បើកបរយានយន្តគ្រប់ប្រភេទ ចូលទៅទស្សនាតំបន់អង្គរ គឺលោក ឃី សុខ ក៏សូមឱ្យអ្នកដែលមកទស្សនាអង្គរទាំងអស់ ត្រូវចេះយោគយល់និងអធ្យាស្រ័យដល់គ្នា ព្រមទាំងថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន ឬដើរប្រជ្រៀតគ្នានៅតាមចំណុចឬទីតាំងណាដែលមានមនុស្សកកកុញខ្លាំង។ ចំណែកលោកយាយ ផុន រ៉េត អាយុ៧៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តកណ្តាល ប្រសាសន៍ថាគាត់ ធ្លាប់បានមកទស្សនាអង្គរចំនួនបួនលើកមកហើយ។ លោកយាយបន្ថែមថា ពេលមកទស្សនាអង្គរលើកនេះ ឃើញថាទេសភាពវាលស្មៅ ព្រៃឈើ ព្រមទាំងផ្លូវដើរថ្មើជើងកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ ស្រួលធ្វើដំណើរទស្សនាជាងមុន ដោយអាជ្ញាធរជាតិអប្សរាមានការរៀបចំកែលំអបានយ៉ាងល្អ។ លោកយាយ បញ្ជាក់ទៀតថា នេះជាលើកទី១ការដែលមកទស្សនាអង្គរចំពេលថ្ងៃបុណ្យមានមនុស្សច្រើនកុះករ ធ្វើឱ្យគាត់មានអារម្មណ៍សប្បាយរីករាយប្លែកខុសពីពេលមុនៗ។ លោកយាយ ក៏បានស្នើសុំឱ្យពលរដ្ឋខ្មែរទាំងអស់ដែលមកទស្សនាអង្គរក្នុងពិធីបុណ្យឆ្នាំនេះ ជួយថែរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ព្រោះប្រាង្គប្រាសាទជាទីសក្ការៈ។ គ្រូបង្រៀនម្នាក់ទៀត ដែលមកពីសាលាប៊ែលធី នៃរាជធានីភ្នំពេញ បានប្រាប់ថាគាត់ទើបតែបានមកឃើញអង្គរវត្តជាលើកដំបូងនៃជីវិត។ លោកបានបង្ហាញអារម្មណ៍រីករាយ និងត្រេកអរព្រមទាំងស្ញប់ស្ញែងជាងខ្លាំង នៅពេលឃើញប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យ ព្រមទាំងនៅតំបន់អង្គរមានបរិស្ថានស្រស់ស្អាត ដែលស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទេសចររូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទេសចរគ្រប់រូប ជួយចូលរួមថែរក្សាបរិស្ថាន រក្សាសណ្តាប់ធ្នាប់ ដោយចោលសំរាមឱ្យបានត្រឹមត្រូវក្នុងបំណងរួមគ្នាជួយលើកតម្លៃរមណីយដ្ឋានអង្គរនៃយើង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-12-2025, 08:42 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញមានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះ ប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 08:30 PM, ចំនួនអ្នកអានៈ​ 67ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចានៅហ្សឺណែវ បានបង្កើត «ក្របខណ្ឌសន្តិភាពដែលបានកែសម្រួល» ដែលលោក ពូទីន ធ្លាប់បានលើកឡើងថា អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង។ បេសកជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:21 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើមនៃជំនួប លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានរំលេចពីវឌ្ឍន៍ភាពសហគមន៍ឥស្លាមកម្ពុជា និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជូនដល់អនុរដ្ឋមន្ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:15 PM, ចំនួនអ្នកអានៈ​ 70ដង
នៅក្រោមកិច្ចព្រមព្រៀង ចក្រភពអង់គ្លេស នឹងត្រូវចំណាយបន្ថែម ២៥ភាគរយ ទៅក្នុងការផលិតថ្នាំពេទ្យថ្មីៗឱ្យសហរដ្ឋអាមេរិក។ ជាថ្នូរមកវិញ ឱសថដែលផលិតដោយអង់គ្លេស គ្រឿងផ្សំឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ នឹងត្រូវបានលើកលែងពីពន្ធពាណិជ្ជកម្ម និងពន្ធគយនាពេលអនាគត។ តាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:03 PM, ចំនួនអ្នកអានៈ​ 60ដង
ក្រសួងការបរទេសអាមេរិក បានប្រកាសអំពីការកាន់តំណែងជាផ្លូវការ ដែលមានខ្លឹមសារដូច្នេះថា «យើងនឹងផ្តល់អាទិភាពលើប្រធានបទស្នូលចំនួន ៣ នោះគឺការបញ្ចេញភាពរុងរឿងផ្នែកសេដ្ឋកិច្ច តាមរយៈការកំណត់បន្ទុកបទប្បញ្ញត្តិ ដោះសោខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងសុវត្ថិភាព រួមទាំងការត្រួសត្រាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:57 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖លោក​ ឃឹម ហ្វីណង់ បានបញ្ជាក់ថា រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជា សុទ្ធតែមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់ មានការអនុញ្ញាតនាំចេញពីអាជ្ញាធរគ្រប់គ្រងសាយតេស (CITES) កម្ពុជា និងតម្រូវឱ្យគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ។ ពាក់ព័ន្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:52 PM, ចំនួនអ្នកអានៈ​ 60ដង
មនុស្សយ៉ាងហោចចំនួន១៧៦នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន ក្នុងរយៈពេលប្រហែលកន្លះសតវត្សរ៍ ដែលបានវាយប្រហារខេត្តជិត១០ នៅភាគខាងត្បូងថៃ កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយក្នុងចំណោមនោះ អ្នកស្លាប់ភាគច្រើន ស្ថិតនៅតំបន់ទីក្រុង Hat Yai នៃខេត្ត Songkhla។ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul កំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:41 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោក កោ វណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 01:00 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:55 PM, ចំនួនអ្នកអានៈ​ 58ដង
ឧត្តមនាវីឯក Giusespanspane Cavo Dragone បានប្រាប់កាសែត Financial Times ថា ណាតូកំពុងសម្លឹងមើលការបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះសង្គ្រាមកូនកាត់ពីទីក្រុងមូស្គូ ហើយបាននិយាយថា «ការវាយប្រហារទុកជាមុន» អាចត្រូវបានចាត់ទុកថាជា «សកម្មភាពការពារ»។ ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់មន្ត្រីយោធាកំពូលអង្គការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:52 PM, ចំនួនអ្នកអានៈ​ 60ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ឆ្មាំសមុទ្រចិនបានអះអាងថាទូកនេសាទជប៉ុនខាងលើបានចូលក្នុងដែនទឹកនៃទីប្រជុំកោះ Senkaku ដោយខុសច្បាប់។ ចិន និងជប៉ុនតែងតែប្រឈមមុខ ដាក់គ្នាជារឿយៗនៅទីប្រជុំកោះ Senkaku ឬចិនហៅថា Diaoyu ជាទីដែលប្រទេសទាំង២ទាមទារដែនអធិបតេយ្យគ្រប់គ្រងលើទីប្រជុំកោះនេះរៀងៗខ្លួន។ ឆ្មាំសមុទ្រចិន នៅថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:46 PM, ចំនួនអ្នកអានៈ​ 64ដង
ក្រុមអ្នកវិភាគបាននិយាយថាលោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:37 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ។ វគ្គនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:18 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូត Ted Osius អនុប្រធាន និងនាយកគ្រប់គ្រងប្រចាំតំបន់នៃ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:12 PM, ចំនួនអ្នកអានៈ​ 75ដង
កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3890 នាក់
ម្សិលមិញ : 9535 នាក់
សរុបទាំងអស់ : 10506910 នាក់