Nvidia បដិសេធ​ភ្លាមៗ​នូវ​ការ​វិនិយោគ ១ ពាន់​លាន​ដុល្លារ​ក្នុង​មជ្ឈមណ្ឌល AI នៅ​ម៉ិកស៊ិក ក្រោយ​អភិបាល​រដ្ឋ​ប្រកាស​យ៉ាង​គគ្រឹកគគ្រេង
ចុះថ្ងៃទី: 13-11-2025, 12:17 PM, ចំនួនអ្នកអានៈ 63ដង
ការ​បដិសេធ​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អភិបាលរដ្ឋ លោក Samuel Garcia បាន​បង្ហោះ​វីដេអូ​ប្រកាស​យ៉ាង​គគ្រឹកគគ្រេង​ថា Nvidia នឹង​មក​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) បញ្ញា​សិប្បនិមិត្ត (AI) ប្រភេទ​បៃតង​ដ៏ធំ​មួយ​ក្នុង​រដ្ឋ​របស់​លោក។ អ្វី​ដែល​កាន់តែ​គួរឱ្យ​ឆ្ងល់​នោះ គឺ​ក្នុង​វីដេអូ​នោះ ក៏​មាន​វត្តមាន​តំណាង​ក្រុមហ៊ុន Nvidia អង្គុយ​ក្បែរ​លោក​អភិបាល​ផង​ដែរ តែ​ពួកគេ​មិនបាន​ចេញមុខ​បញ្ជាក់ ឬ​បដិសេធ​អ្វី​ឡើយ។ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានឥទ្ធិពលបំផុតលើពិភពលោក Nvidia បាន​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​ពេលថ្មីៗនេះ ដោយ​បាន​ចេញមុខ​បដិសេធ​ទាំងស្រុង​នូវ​ការ​វិនិយោគ​ដ៏​ធំ​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ១ ពាន់​លាន​ដុល្លារ នៅក្នុង​រដ្ឋ Nuevo Leon ភាគខាងជើង​ប្រទេស​ម៉ិកស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តី​ប្រកាស​នេះ ក្រុមហ៊ុន Nvidia បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «Nvidia មិន​មាន​ផែនការ​វិនិយោគ​ហិរញ្ញវត្ថុ​នៅ​ក្នុង​រដ្ឋ Nuevo Leon ទេ»។ ក្រុមហ៊ុន​បាន​ពន្យល់​បន្ថែម​ថា ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​នៅ​អាមេរិក​ឡាទីន គឺ​ផ្តោត​តែ​លើ​ «កិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ទេពកោសល្យ​តែ​ប៉ុណ្ណោះ» ដោយ​មិន​មាន​ការ​បោះទុន​ផ្ទាល់​នោះ​ទេ។ ក្រោយពី​មាន​ការ​បដិសេធ​របស់ Nvidia លោក អភិបាលរដ្ឋ Garcia ក៏​បាន​កែតម្រូវ​ព័ត៌មាន​របស់​លោក​វិញ​ភ្លាមៗ ដោយ​បញ្ជាក់​ថា ការវិនិយោគ​មជ្ឈមណ្ឌល​ទិន្នន័យ​បៃតង​ដែល​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​នោះ គឺ​ជា​របស់​ក្រុមហ៊ុន CIPRE Holding របស់​ម៉ិកស៊ិក​ទៅវិញ​ទេ ហើយ​ក្រុមហ៊ុន​ក្នុងស្រុក​នេះ​នឹង​ប្រើប្រាស់​តែ​បច្ចេកវិទ្យា​របស់ Nvidia ក្នុង​គម្រោង​របស់​ខ្លួន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-11-2025, 12:26 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Hantang Shispanspaning (SHS) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។ ជំនួបនេះមានគោលបំណង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 12:20 PM, ចំនួនអ្នកអានៈ​ 66ដង
សូមជម្រាបផងថា ក្រុមជម្រើសជាតិបារាំង សម្រាប់វគ្គជម្រុះតំបន់អឺរ៉ុប គឺឈ្នះទាំង ៤ប្រកួតក្នុងពូល D ជាមួយការលេងស្នើទល់ក្រុមអីស្លង់ ២-២ ដែលជាកំណត់ត្រាមួយគិតចាប់តាំងពីឆ្នាំ២០១៩ ជាមួយការលេងមិនចាញ់ពីវគ្គជម្រុះក្នុងពាន Euro នឹង World Cuspan ។ ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ពាន FIFA World Cuspan 2018 ពេលនេះយកបានកៅអីផ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 12:18 PM, ចំនួនអ្នកអានៈ​ 61ដង
សូមរំលឹកផងថា ទីក្រុង Caspane Town របស់អាហ្រ្វិកខាងត្បូង ពីមុនក៏ធ្លាប់ដាក់សំណើរបានដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ ផងដែរ តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការបោះឆ្នោតបន្ទាប់ពីទីក្រុងរ៉ូម។រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា មានគម្រោងចូលរួមដេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 12:16 PM, ចំនួនអ្នកអានៈ​ 62ដង
អ្នកនាំពាក្យនៃបេសកកម្មអាមេរិកប្រចាំ UN បានលើកឡើងថា «ការប៉ុនប៉ងសាបព្រួសភាពមិនចុះសម្រុងគ្នា នៅពេលដែលកិច្ចព្រមព្រៀងលើដំណោះស្រាយស្ថិតក្រោមការចរចាយ៉ាងសកម្ម ក៏មានផលវិបាកធ្ងន់ធ្ងរជាក់ស្តែង ចៀសមិនរួចសម្រាប់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា»។ ដោយចាត់ទុកវាជាពេលវេលាប្រវត្តិសាស្ត្រ ក្នុងការត្រួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 12:14 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានចេញសេចក្តីជីនដំណឹង ដោយក្រើនរម្លឹកសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ជាយថាហេតុ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 12:04 PM, ចំនួនអ្នកអានៈ​ 39ដង
មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងជួយឱ្យតម្លៃកាហ្វេ ផ្លែចេក និងគ្រឿងឧបភោគបរិភោគដទៃទៀត ចុះថោក ដោយរដ្ឋបាលសង្ឃឹមថា អ្នកលក់រាយនៅក្នុងសហរដ្ឋអាមេរិក អាចបញ្រ្ជាបផលវិជ្ជមានដល់អ្នកប្រើប្រាស់អាមេរិក។ តាមមន្ត្រីដដែល កិច្ចព្រមព្រៀងក្រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 10:34 AM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ពិធីចែកអំណោយខាងលើនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន៩១០គ្រួសារ (ក្នុងនោះស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែកប្រជាជនងាយរងគ្រោះបំផុតនៅខេត្តស្ទឹងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 10:31 AM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែតុលា លោក ត្រាំ បានជួបជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសម៉ាឡេស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបញ្ចុះពន្ធគយបដិការលើកម្ពុជាមកនៅត្រឹម១៩ភាគរយ ដែលជាការបញ្ចុះពន្ធគយច្រើនបំផុត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 10:27 AM, ចំនួនអ្នកអានៈ​ 59ដង
ត្តិការណ៍ខាងលើ ក្រៅពីការប្រកួតប្រជែងដណ្ដើមជ័យលាភីប្រចាំឆ្នាំ ក៏ជាវេទិការប្រជែងកៅអីចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅជប៉ុនផងដែរ។ ក្នុងការប្រកួតវិញ្ញាសា ៥នាក់ ទល់ ៥នាក់នេះ គឺមាន ៩ប្រទេសចូលរួម និងបែងចែកជា ២កម្រិត ក្នុងនោះកម្រិត Division A មានក្រុមអូស្ដ្រាលី ចិន និងជប៉ុន និង Division A គឺមានកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 10:24 AM, ចំនួនអ្នកអានៈ​ 61ដង
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់រដ្ឋសភាជប៉ុនថាការវាយប្រហារដោយប្រដាប់អាវុធណាមួយលើតៃវ៉ាន់ អាចនឹងតម្រូវឱ្យជប៉ុនធ្វើអន្តរាគមន៍យោធា។ ក្រោយមកលោកស្រី បាននិយាយការលើកឡើងរបស់លោកស្រីគ្រាន់តែជាការព្យាករតែប៉ុណ្ណោះ ហើយថាលោកស្រីនឹងចៀសវាងធ្វើការអត្ថាធិប្បាយបែបនេះនៅក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 10:21 AM, ចំនួនអ្នកអានៈ​ 60ដង
ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Minoru Kihara បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «គោលជំហររបស់រដ្ឋាភិបាលជប៉ុនលើតៃវ៉ាន់នៅតែមិនមានការប្រែប្រួលឡើយ និងស្របទៅតាម សេចក្ដីថ្លែងការណ៍រួមជប៉ុន-ចិនឆ្នាំ១៩៧២»។ លោក Kihara ក៏បានជំរុញឱ្យមានការថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-11-2025, 10:18 AM, ចំនួនអ្នកអានៈ​ 63ដង
ក្រុមអ៊ីតាលី ជាក្រុមឈ្នះពាន Davis Cuspan ២លើកចុងក្រោយជាប់គ្នា ក៏ត្រូវអវត្តមានកីឡាករឆ្នើម Jannik Sinner បន្ទាប់ពីកីឡាករលំដាប់ទី២ របស់ពិភពលោករូបនេះ បានសម្រេចចិត្តមិនចូលរួមក្រុមដោយសាហេតុផល គឺចង់រក្សាទម្រង់លេងនឹងសុខភាពត្រៀមការការពារតំណែងជើងឯក Australian Ospanen របស់គាត់នៅឆ្នាំ២០២៦ ដែលលេងនៅចន្លោះខែមករា នឹងខែកុម្ភៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2025, 05:10 PM, ចំនួនអ្នកអានៈ​ 65ដង
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Ahmad Al-Khateeb និយាយថា អារ៉ាប៊ីសាអូឌីតកំពុងសម្របខ្លួន ដើម្បីបំពេញចំណង់ចំណូលចិត្តអ្នកដំណើរអាស៉ី ដោយពិព័ណ៌នាអាស៉ីថា ជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់មហិច្ឆតាផ្នែកទេសចរណ៍របស់អារ៉ាប៊ីសាអូឌីត។ លោកគូសបញ្ជាក់ថា «យើង​បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ទេសចរណ៍ ​ដើម្បី​ស្វែងយល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2025, 05:08 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងវេទិកាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន លោកស្រី ជូ ប៊ុនអេង បានបន្តថាអ្នកព័ត៌មានត្រូវមានការយល់ដឹងឱ្យបានច្បាស់មុនការផ្សព្វផ្សាយអំពើជួញដូរម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2025, 04:57 PM, ចំនួនអ្នកអានៈ​ 62ដង
វៀតណាម៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់លើកទី៩ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន–អ៉ីតាលី ដែលប្រទេសវៀតណាម ជាម្ចាស់ផ្ទះ ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ប្រធានគណៈកម្មាធិការផ្តល់យោបល់លើ គោលនយោបាយពាណិជ្ជកម្ម បានលាតត្រដាងជូនគណៈប្រតិភូ នៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៩ ស្តី
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2125 នាក់
ម្សិលមិញ : 7649 នាក់
សរុបទាំងអស់ : 10341120 នាក់