ទេសរដ្ឋមន្រ្តី អៀង មូលី បើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ចុះថ្ងៃទី: 19-11-2025, 01:15 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ មានប្រសាសន៍បើកកិច្ចប្រជុំ ទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ​ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលិខិតលេខ ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំ D ទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ រយៈពេល៦ខែចុងឆ្នាំ២០២៥ និងធ្វើការប្រមូល ពិភាក្សាលើធាតុចូល រួមជាមួយនឹងអនុសាសន៍ពី សមាជិក សមាជិកដែលអញ្ជើញចូលរួមដែលមាន លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ​​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិ​ការ​ដ្ឋាន​​​ប្រយុទ្ធនឹ​​ង​​​​​ជំងឺ​អេដស៍​រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន​​១៨០នាក់។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ដែលប្រកាសឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ សកម្មភាពរបស់យើងបានផ្តោតលើចីរភាពរចនាសម្ព័ន្ធ និងវិមជ្ឈការ ក្នុងនោះ៖ យើងកំពុងបញ្ចប់ផែនទីបង្ហាញផ្លូវចីរភាព និងការសិក្សាចំណាយសម្រាប់ការឆ្លើយតបដែលដឹកនាំដោយសហគមន៍ ដើម្បីធានាបាននូវហិរញ្ញវត្ថុប្រកបដោយចីរភាព។ ក្រសួងសុខាភិបាលកំពុងបង្កើតនិយាមប្រតិបត្តិ (SOP) សម្រាប់ការចុះកិច្ចសន្យាសង្គម និងផែនការអន្តរកាលនិងចីរភាពឆ្លើយតបនឹងជំងឺអេដស៍ ជំងឺរបេងរួមគ្នា។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំនូវ និយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់) ដោយពន្លឿនការផ្តល់ការឆ្លើយតបនឹងមេរោគអេដស៍នៅមូលដ្ឋាន។ ឃុំ សង្កាត់ចំនួន៣២៤ បានដាក់បញ្ចូលការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការឃុំ សង្កាត់របស់ខ្លួន ដោយបានប្រមូលថវិកាប្រមាណ៥៨៧ ០០០ដុល្លារអាម៉េរិក។ សម្រាប់រយៈពេល៦ខែខាងមុខ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា នៅថ្នាក់ជាតិ យើងនឹងបញ្ចប់ និងអនុវត្តយន្តការជាយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ បញ្ចប់ការពិនិត្យឡើងវិញនូវផែនទីបង្ហាញផ្លូវប្រកបដោយចីរភាព ដើម្បីកំណត់អត្តសញ្ញាណច្បាស់លាស់ និងដោះស្រាយគម្លាត។ បញ្ចប់ការសិក្សាការចំណាយដែលគាំទ្រដោយអង្គការ UNAIDS ស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយសុវត្ថិភាពក្នុងការឆ្លើយតបរបស់សហគមន៍ ដើម្បីបញ្ចូលសេវាកម្មទាំងនេះទៅក្នុងកញ្ចប់មេរោគអេដស៍ស្នូល។ បង្កើតយន្តការសេវាកម្មបន្តដោយបញ្ចប់ការរៀបចំនិយាមប្រតិបត្តិសម្រាប់កិច្ចសន្យាសង្គមនិង ផែនការអន្តរកាលជំងឺអេដស៍ ជំងឺរបេងរួមគ្នា។ ដាក់បញ្ចូលមេរោគអេដស៍ទៅក្នុងយុទ្ធសាស្ត្រសុខាភិបាល ដោយធានាឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤(HSP4) ឆ្នាំ២០២៥-២០៣៤ ដែលទើបអនុម័តថ្មី។ ចំណែកឯនៅថ្នាក់ក្រោមជាតិ អាទិភាពស្នូលផ្តោតលើប្រតិបត្តិការយុទ្ធសាស្ត្រវិមជ្ឈការថ្មីរួមមាន៖ ដាក់ចេញនូវនិយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់)។ ពង្រឹងគណនេយ្យភាពសង្គមដោយបន្តដាក់បញ្ចូលក្របខ័ណ្ឌគណនេយ្យភាពសង្គម ទៅក្នុងអភិបាលកិច្ចមូលដ្ឋាន។ បង្កើនសមាហរណកម្មថវិកាមូលដ្ឋានដោយផ្តោតលើការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យនូវការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ផែនការវិនិយោគឃុំ សង្កាត់ នៅក្នុងតំបន់ដែលនៅសេសសល់។ មុននឹងប្រកាសបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជារួមកម្ពុជារក្សាបាននូវមោទនភាព និងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្តត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួល សហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។ ទន្ទឹមនឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-11-2025, 01:18 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញ នាទសវត្ស៩០ បានទទួលមណរភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ឆ្នាំ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក ខៀវ កាថា មានដូចជាបទចម្រៀង លក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទអនិច្ចាអ្នកស្រែ។ល។ លោក ខៀវ វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 01:15 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ មានប្រសាសន៍បើកកិច្ចប្រជុំ ទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ​ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 01:10 PM, ចំនួនអ្នកអានៈ​ 26ដង
នៅក្នុងកញ្ចប់ជំនួយយោធានេះ ថវិកា ៣៤៧លានដុល្លារអាមេរិក គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិទ្វេភាគី រយៈពេល ១០ឆ្នាំ ដែលអ៊ុយក្រែន និងអេស្ប៉ាញចុះហត្ថលេខាក្នុងខែឧសភា ឆ្នាំ ២០២៤។ តាមនាយករដ្ឋមន្រ្តី លោក Pedro Sanchez នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០២៤ អេស្ប៉ាញ នឹងទិញសម្ភារៈយោធាអាមេរិកតម្លៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 12:51 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 12:50 PM, ចំនួនអ្នកអានៈ​ 8ដង
សូមជម្រាបផងថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ដឹកនាំដោយលោក ថោង បញ្ញាធន ប្រធានសហព័ន្ធ និងលោក Jasspaner Martijn Paas អនុប្រធានទី១ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយលោក Fahad Al Shamsi អគ្គលេខាធិការ នៃសហភាពជឺជីតស៊ូទ្វី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 12:49 PM, ចំនួនអ្នកអានៈ​ 6ដង
លោក Trumspan បានបង្ហាញការស្វាគមន៍ចំពោះមេដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដែលមេដឹកនាំរូបនេះកំពុងស្វែងរកការស្តារឡើងវិញនូវមុខមាត់សកល បន្ទាប់ពីការសម្លាប់អ្នកកាសែត Jamal Khashoggi ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ និងគោលដៅពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ។ ខណៈ Ronaldo ជាផ្នែកមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 12:47 PM, ចំនួនអ្នកអានៈ​ 21ដង
តាមទីភ្នាក់ងារពន្លត់អគ្គិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន មនុស្ស១៧៥នាក់រស់នៅក្នុងស្រុក Saganoseki នៃទីក្រុង Oita ស្ថិតនៅចម្ងាយ ៧៧០គីឡូម៉ែត្រ នៃភាគនិរតីទីក្រុងតូក្យូ បានជម្លៀសខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅម៉ោង ៥៖៤០នាទីល្ងាច កាលពីថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅជប៉ុន)។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 12:46 PM, ចំនួនអ្នកអានៈ​ 6ដង
កម្មវិធីដែលមាន ៣ប្រទេសធ្វើសហម្ចាស់ផ្ទះលើកដំបូង និងមាន ៤៨ក្រុមចូលរួមផងនោះ នឹងចាប់ផ្តើមប្រកួតប្រជែងនៅចន្លោះខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ គ្រាដែលការប្រកួតជម្រុះតាមតំបន់នីមួយៗ ក៏ត្រូវបានបិទបញ្ចប់ លើកលែងតែទ្វីបមួយគត់ ដែលនៅសល់ ៤កៅអីច្រើនជាងគេ។ គិតមកទល់ពេលនេះ សហព័ន្ធ FIFA ដែលជាអ្នករៀបចំព្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 12:45 PM, ចំនួនអ្នកអានៈ​ 27ដង
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន Xinhua បានបញ្ជាក់ថាលោក Li Qiang បានប្រាប់លោក ពូទីនថា ចិនមានឆន្ទៈពង្រឹងបន្ថែមនូវភាពធន់នៃកិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ី ព្រមទាំងពង្រឹង ក៏ដូចជាថែរក្សា សន្ទុះនៃការអភិវឌ្ឍឱ្យនៅឋិតឋេរនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ តាមទីភ្នាក់ងារសារព័ត៌មានចិន លោក Li ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 12:43 PM, ចំនួនអ្នកអានៈ​ 6ដង
ពីមុនអ៊ុយក្រែន មិនធ្លាប់និយាយបើកចំហរទាក់ទងនឹងការប្រើប្រាស់អាវុធទំនើប ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក សម្រាប់គោលដៅក្នុងទឹកដីរុស្ស៉ីឡើយ បើទោះបីជាការរិតត្បិតលើការប្រើប្រាស់ដូច្នេះ ត្រូវបានដកចេញក្នុងជំនាន់លោក ចូ បៃដិន អតីតប្រធានាធិបតីអាមេរិកក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួន យោធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-11-2025, 05:06 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖សកម្មភាព ដ៏ព្រៃផ្សៃ និងអនុស្សធម៌នេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី ច្បាប់មនុស្សធម៌អន្តរជាតិ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ធម្មនុញ្ញ និងលិខិតុបករណ៍ អាស៊ាន និងច្បាប់អន្តរជាតិនានា។ រដ្ឋសភាកម្ពុជា សម្តែងការសោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-11-2025, 05:03 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តកំពង់ធំ៖នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជននេះត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន, ប៉ះពាល់បូរណភាព នៃសាកសព និងបទលួច» ប្រព្រឹត្តនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់ រួចរំលោភសាកសពតាមក្រោយ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-11-2025, 04:54 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វត្តមានកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកពីបណ្តាប្រទេសផ្សេងៗគ្នា បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈសម្រាប់ថ្ងៃស្អែក ក៏នឹងមានវត្តមានកីឡាករវាយកូនហ្គោល លំដាប់ពិភពលោកផ្សេងៗជាច្រើនរូបទៀត នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-11-2025, 04:11 PM, ចំនួនអ្នកអានៈ​ 59ដង
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងទទូចឱ្យ​សហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវទម្លាប់ខុសឆ្គងរបស់ខ្លួន ក្នុងការបំពាក់សព្វាវុធឱ្យកោះតៃវ៉ាន់ ហើយចៀសវាងបង្កការខូចខាត ​ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសក៏ដូចជាយោធាទាំងពីរ»។ ទីក្រុងប៉េ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-11-2025, 04:09 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហាញមុខឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន៦នាក់ ដែលត្រូវបានគេរំដោះចេញពីបរិវេណសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកមិញ។ បើតាមអគ្គនាយកដ្ឋានពន្ធនាគារ, បន្ទាប់ពីហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5004 នាក់
ម្សិលមិញ : 9337 នាក់
សរុបទាំងអស់ : 10377818 នាក់