រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​នឹងស្នើរាជរដ្ឋាភិបាលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣ ដើម្បីជំរុញការតភ្ជាប់ផ្លូវហើរហោះរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ
ចុះថ្ងៃទី: 26-11-2025, 04:40 PM, ចំនួនអ្នកអានៈ 79ដង
រាជធានីភ្នំពេញ៖ក្រោមការ​ខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល​ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ បានបញ្ចប់ហើយ នឹងត្រៀមដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្រ្តី ពិនិត្យ និងអនុម័តនាពេលខាងមុខនេះ។ ​​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​នឹងត្រៀមស្នើរដ្ឋាភិបាលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣ ដើម្បី​ជំរុញការតភ្ជាប់ផ្លូវហើរហោះរបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ​​ស្របគោលនយោបាយបើកចំហរដល់ជើងមេឃរបស់ប្រមុខររាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ ​រួមមាន៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន, សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, ​សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កិច្ចព្រមព្រៀង និងពិធីសារចំនួន៣ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។ ក្នុងនោះ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន ​កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍៖ * បង្ហាញពីសុច្ឆន្ទៈល្អនិងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាននិងរដ្ឋ សមាជិកនៃសហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ * ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសរវាង​កម្ពុជា ជាមួយរដ្ឋសមាជិកនៃសហភាពអឺរ៉ុប * ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាង​កម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរ ដោយអនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ * បង្ហាញការ​ធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុត នៅ​កម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន * ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុន អាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប * បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិច រវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់ សហភាពអឺរ៉ុប។ ​ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣​ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹង ទទួលបានអត្ថប្រយោជន៍ ដូចតទៅ៖ * ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន រួមទាំងអាស៊ាននិងចិន * ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្តសិទ្ធិហោះហើរទី៥ រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ * បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព * ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិល រវាងកម្ពុជា និងចិនដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន * រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១និងទី១២​ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម​ ​កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ ដូចតទៅ៖ * បំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ តែមួយនៃវិស័យអាកាសចរណ៍ * ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ * ទាក់ទាញបន្ថែមទៀតនៃការវិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តារដ្ឋ សមាជិកអាស៊ាន​​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-12-2025, 08:42 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញមានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះ ប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 08:30 PM, ចំនួនអ្នកអានៈ​ 66ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចានៅហ្សឺណែវ បានបង្កើត «ក្របខណ្ឌសន្តិភាពដែលបានកែសម្រួល» ដែលលោក ពូទីន ធ្លាប់បានលើកឡើងថា អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង។ បេសកជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:21 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើមនៃជំនួប លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានរំលេចពីវឌ្ឍន៍ភាពសហគមន៍ឥស្លាមកម្ពុជា និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជូនដល់អនុរដ្ឋមន្ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:15 PM, ចំនួនអ្នកអានៈ​ 69ដង
នៅក្រោមកិច្ចព្រមព្រៀង ចក្រភពអង់គ្លេស នឹងត្រូវចំណាយបន្ថែម ២៥ភាគរយ ទៅក្នុងការផលិតថ្នាំពេទ្យថ្មីៗឱ្យសហរដ្ឋអាមេរិក។ ជាថ្នូរមកវិញ ឱសថដែលផលិតដោយអង់គ្លេស គ្រឿងផ្សំឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ នឹងត្រូវបានលើកលែងពីពន្ធពាណិជ្ជកម្ម និងពន្ធគយនាពេលអនាគត។ តាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:03 PM, ចំនួនអ្នកអានៈ​ 59ដង
ក្រសួងការបរទេសអាមេរិក បានប្រកាសអំពីការកាន់តំណែងជាផ្លូវការ ដែលមានខ្លឹមសារដូច្នេះថា «យើងនឹងផ្តល់អាទិភាពលើប្រធានបទស្នូលចំនួន ៣ នោះគឺការបញ្ចេញភាពរុងរឿងផ្នែកសេដ្ឋកិច្ច តាមរយៈការកំណត់បន្ទុកបទប្បញ្ញត្តិ ដោះសោខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងសុវត្ថិភាព រួមទាំងការត្រួសត្រាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:57 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖លោក​ ឃឹម ហ្វីណង់ បានបញ្ជាក់ថា រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជា សុទ្ធតែមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់ មានការអនុញ្ញាតនាំចេញពីអាជ្ញាធរគ្រប់គ្រងសាយតេស (CITES) កម្ពុជា និងតម្រូវឱ្យគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ។ ពាក់ព័ន្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:52 PM, ចំនួនអ្នកអានៈ​ 58ដង
មនុស្សយ៉ាងហោចចំនួន១៧៦នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន ក្នុងរយៈពេលប្រហែលកន្លះសតវត្សរ៍ ដែលបានវាយប្រហារខេត្តជិត១០ នៅភាគខាងត្បូងថៃ កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយក្នុងចំណោមនោះ អ្នកស្លាប់ភាគច្រើន ស្ថិតនៅតំបន់ទីក្រុង Hat Yai នៃខេត្ត Songkhla។ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul កំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:41 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោក កោ វណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 01:00 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:55 PM, ចំនួនអ្នកអានៈ​ 56ដង
ឧត្តមនាវីឯក Giusespanspane Cavo Dragone បានប្រាប់កាសែត Financial Times ថា ណាតូកំពុងសម្លឹងមើលការបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះសង្គ្រាមកូនកាត់ពីទីក្រុងមូស្គូ ហើយបាននិយាយថា «ការវាយប្រហារទុកជាមុន» អាចត្រូវបានចាត់ទុកថាជា «សកម្មភាពការពារ»។ ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់មន្ត្រីយោធាកំពូលអង្គការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:52 PM, ចំនួនអ្នកអានៈ​ 59ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ឆ្មាំសមុទ្រចិនបានអះអាងថាទូកនេសាទជប៉ុនខាងលើបានចូលក្នុងដែនទឹកនៃទីប្រជុំកោះ Senkaku ដោយខុសច្បាប់។ ចិន និងជប៉ុនតែងតែប្រឈមមុខ ដាក់គ្នាជារឿយៗនៅទីប្រជុំកោះ Senkaku ឬចិនហៅថា Diaoyu ជាទីដែលប្រទេសទាំង២ទាមទារដែនអធិបតេយ្យគ្រប់គ្រងលើទីប្រជុំកោះនេះរៀងៗខ្លួន។ ឆ្មាំសមុទ្រចិន នៅថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:46 PM, ចំនួនអ្នកអានៈ​ 63ដង
ក្រុមអ្នកវិភាគបាននិយាយថាលោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:37 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ។ វគ្គនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:18 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូត Ted Osius អនុប្រធាន និងនាយកគ្រប់គ្រងប្រចាំតំបន់នៃ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:12 PM, ចំនួនអ្នកអានៈ​ 74ដង
កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3662 នាក់
ម្សិលមិញ : 9535 នាក់
សរុបទាំងអស់ : 10506682 នាក់