អូស្ត្រាលីគាំទ្រកម្ពុជា ដាក់ឱ្យដំណើរការថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាលើកដំបូង
ចុះថ្ងៃទី: 13-12-2025, 03:04 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះ សម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ មានគោលបំណងជួយឱ្យធុរកិច្ច រួមមានសហគ្រាសធុនតូច និងមធ្យម អាចធ្វើការសម្រេចចិត្ត ដោយផ្អែកលើព័ត៌មាន ក្នុងការធ្វើពាណិជ្ជកម្មបានល្អប្រសើរ និងប្រើប្រាស់យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី ក្នុងតំបន់ និងពហុភាគីរបស់កម្ពុជា។ ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយថ្នាលព័ត៌មានអនឡាញ ដែលមានពីរភាសានេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកធុរកិច្ចកម្ពុជា និងអ្នកធុរកិច្ចអន្តរជាតិ មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១១របស់កម្ពុជា កាន់តែមានប្រសិទ្ធភាព។ ពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមជាង២០០នាក់ រួមមាន តំណាងពីវិស័យឯកជន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនប្រឹក្សាឯកជន។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកានេះ រួមចំណែកយ៉ាងសំខាន់ក្នុងការជំនះនូវឧបសគ្គ និងជួយសម្របសម្រួលពាណិជ្ជកម្មរវាង កម្ពុជា និងប្រទេសជាដៃគូរបស់ខ្លួន ព្រមទាំងជួយជំរុញសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់នូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះប្រព្រឹត្តទៅចំពេលដ៏ល្អ ស្របពេលដែលកម្ពុជា រួមជាមួយរដ្ឋ ដែលជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មរបស់អាស៊ាន បន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ តាមរយៈការបន្តកិច្ចចរចារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រឹតនៃកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី។ យោងតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានរក្សានូវកំណើនយ៉ាងខ្លាំងរបស់ខ្លួនក្នុងឆ្នាំ២០២៥ ដោយសម្រេចបានក្នុងទឹកប្រាក់ចំនួន ៥៩,១៣ពាន់លានដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល១១ខែដំបូង គឺបានកើនឡើងចំនួន ១៧,០១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ដោយឡែក លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ខណៈពេលដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ការទាញយកអត្ថប្រយោជន៍អតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺកាន់តែមានសារៈសំខាន់ក្នុងការបន្តកំណើនសេដ្ឋកិច្ច។ ថ្នាលព័ត៌មាននេះ នឹងជួយក្រុមហ៊ុនកម្ពុជាក្នុងការស្វែងយល់ និងធ្វើការប្រៀបធៀបអត្រាពន្ធ ព្រមទាំងការតាំងចិត្តលើគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាផ្សេងៗទៀត ក៏ដូចជាការនាំចេញផលិតផលរបស់ពួកគេ ប្រកបដោយភាពប្រកួតប្រជែងទៅកាន់ទីផ្សារអន្តរជាតិ។ ថ្នាលព័ត៌មាននេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិផងដែរ។ ជាមួយគ្នានេះ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងរួមគ្នា តាមរយៈកិច្ចពិគ្រោះយោបល់ និងការសាកល្បងប្រើប្រាស់ ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ សមាគមធុរកិច្ច និងតំណាងវិស័យឯកជន។ ថ្នាលព័ត៌មាននេះត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសពីអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។ ដើម្បីចូលទៅមើលថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម។ ថ្នាលព័ត៌មាននេះ នឹងត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែមជាមួយកិច្ចព្រមព្រៀងថ្មីៗទៀត នាពេលអនាគត ដើម្បីជួយឱ្យអ្នកនាំចេញអាចឈានជើងចូលទីផ្សារថ្មី និងយល់ពីលក្ខខណ្ឌតម្រូវនៃកិច្ចព្រមព្រៀងនីមួយៗ។ អ្នកប្រើប្រាស់អាចចូលទៅកាន់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈលីងខាងក្រោម៖ https://ftaportal.moc.gov.kh/en/ ។ សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖ Media.Cambodia@dfat.gov.au ទំនាក់ទំនងមកកាន់ក្រសួងពាណិជ្ជកម្ម៖ 1266 អ៊ីម៉ែល៖ Cabinet.info@moc.gov.kh៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-12-2025, 06:08 PM, ចំនួនអ្នកអានៈ​ 72ដង
រាជធានីភ្នំពេញ៖ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 05:56 PM, ចំនួនអ្នកអានៈ​ 74ដង
ព្រំដែន៖ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិអូរស្មាច់ ខេត្តឧត្តរមានជ័យ កងកម្លាំងកម្ពុជា បានស្រោច BM21 ដើម្បីប្រឆាំងការឈ្លានពានរបស់ទាហានថៃ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 05:49 PM, ចំនួនអ្នកអានៈ​ 60ដង
ព្រំដែន៖នៅវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិទិសព្រះវិហារ រួមមាន អានសេះ ភ្នំខ្មោច ទល់មុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា តែកម្លាំងយើងបានឆ្លើយតបទៅវិញ ជាពិសេសនៅអានសេះ និងភ្នំខ្មោច ដោយបាញ់ស្រោច BM21 សមរភូមិទិសឧត្តរមានជ័យ រួមមាន ប្រាសាទតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:31 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ត្រង់ចំណុចនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ពាក្យសម្តីរបស់អានុទីន គឺបានឆ្លុះបញ្ចាំងពីការគិតរបស់មេដឹកនាំចាំផ្ទះរូបនេះ និងក្រុមរបស់ពួកគេចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:28 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តផ្តល់យុទ្ធវិធីជាមួយសម្តចធិបតីដល់បណ្តាមេទ័ព ដោយភាពមុតស្រួច និងមិននឿយហត់ ដេីម្បីវាយចោរឈ្លានពាន! សូមជឿជាក់លេីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពយេីង៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:20 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ប្ក្រសួងការពារជាតិកម្ពុជា បានចាត់ទុក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត។ ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:14 PM, ចំនួនអ្នកអានៈ​ 64ដង
តាមឆ្មាំសមុទ្រហ្វីលីពីន ទូកនេសាទហ្វីលីពីនជាច្រើនគ្រឿងដែលកំពុងធ្វើការនេសាទនៅក្បែរតំបន់ថ្មប៉ប្រះទឹក Sabina Shoal បានរងការវាយប្រហារដោយកាណុងបាញ់ទឹក និងសកម្មភាពរាំងខ្ទប់ ពីសំណាក់នាវាឆ្មាំសមុទ្រចិនកាលពីថ្ងៃសុក្រម្សិលមិញ។ បន្ថែមពីលើនេះ ទូកតូចមួយគ្រឿងរបស់នាវាឆ្មាំសមុទ្រចិនក៏បានកាត់ផ្ដាច់យុថ្កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:11 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានចេញរបាយការណ៍សង្ខេបពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៦៖៥០នាទីព្រឹក រហូតដល់ម៉ោង ១៣៖០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៖ *
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:04 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះ សម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 12:29 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 12:22 PM, ចំនួនអ្នកអានៈ​ 43ដង
លោក ត្រាំ បានទទួលស្វាគមន៍អតីតកីឡាករនៅការិយាល័យ Oval Office និងបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដើម្បីផ្ដល់មេដាយសភាជាកិត្តិយសដល់ក្រុមផងដែរ ស្ថិតក្នុងការជួបជុំនោះ ឃើញថា កីឡាករទាំងអស់សុទ្ធតែពាក់មួកខូវប៊យពណ៌ស ខណៈដែលអតីតក្រុមនេះធ្លាប់បានពាក់មួកទាំងនោះ នៅក្នុងពិធីបើកកីឡាអូឡាំពិករដូវរងាឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 12:03 PM, ចំនួនអ្នកអានៈ​ 72ដង
ការសម្រេចបង្កកដោយគ្មានពេលកំណត់ គឺដើម្បីជៀសវាងហានិភ័យដែលប្រទេសហុងគ្រី និងស្លូវ៉ាគី អាចបដិសេធមិនបន្តការបង្កកនៅពេលបោះឆ្នោតរៀងរាល់ ៦ខែម្តង។ ជំហាននេះក៏នឹងជួយបញ្ចុះបញ្ចូលប្រទេសបែលហ្ស៊ិក ឱ្យគាំទ្រផែនការផ្តល់កម្ចីរហូតដល់ ១៦៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែនសម្រាប់តម្រូវការយោធា និងថវិកានៅឆ្នាំ២០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 11:47 AM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា និងវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 11:33 AM, ចំនួនអ្នកអានៈ​ 67ដង
ការបង្កកទ្រព្យសម្បត្តិនេះ ត្រូវបានអនុវត្តដោយមន្រ្តីអនុវត្តច្បាប់បារាំង (bailiff) តាមសំណើរបស់អ្នកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ Google Russia ដែលបានដាក់ពាក្យក្ស័យធននៅឆ្នាំ២០២២។ ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រួមមានភាគហ៊ុនរបស់ Google International នៅក្នុងអង្គភាពរបស់ Google នៅប្រទេសបារាំង។ តុលាការរុស្ស៊ីបានសម្រេចថា Google Ru
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 11:30 AM, ចំនួនអ្នកអានៈ​ 59ដង
នៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ លោក គីម ជុងអ៊ុនបានកោតសរសើរក្រុមមន្ត្រី និងទាហានកូរ៉េខាងជើង មកពីកងពលវិស្វកម្មលេខ៥២៨ នៃកងទ័ពប្រជាជនកូរ៉េ ដែលបានបំពេញភារកិច្ចដ៏អង់អាចក្លាហាន ក្នុងការអនុវត្តតាមបញ្ជារបស់គណបក្សពលករកូរ៉េ អំឡុងការដា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1648 នាក់
ម្សិលមិញ : 8981 នាក់
សរុបទាំងអស់ : 10615908 នាក់