| លោក ត្រាំ ប្តេជ្ញាសងសឹក ក្រោយកងទ័ពអាមេរិកស្លាប់ ក្នុងការវាយប្រហាររបស់ក្រុម ISIS នៅប្រទេសស៉ីរី |
|
| ចុះថ្ងៃទី: 14-12-2025, 11:47 AM, ចំនួនអ្នកអានៈ 63ដង |
|
លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានដូច្នេះថា «យើងនឹងសងសឹកវិញ» ហើយក្រោយមក លោកបានបង្ហោះសារលើបណ្តាញ Truth Social ថា ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa មានការខឹងសម្បារជាខ្លាំង ចំពោះករណីវាយប្រហារនេះ ដែលកើតឡើងក្នុងប្រទេសរបស់លោក។
នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការសងសឹកវិញ បន្ទាប់ពីទាហានអាមេរិក២នាក់ និងជនស៉ីវិលជាអ្នកបកប្រែម្នាក់ បានបាត់បង់ជីវិត នៅតំបន់ភាគកណ្តាលប្រទេសស៉ីរី ដោយសារស្នាដៃក្រុមភេរវករ ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា ហៅកាត់ថា CENTCOM បានប្រកាសថា កងទ័ព២នាក់ និងអ្នកបកប្រែម្នាក់ បានស្លាប់ ក្រោយសមាជិក ISIS ដែលធ្វើសកម្មភាពតែម្នាក់ឯង បានបើកការបាញ់ប្រហារលើក្បួនល្បាតរួមរវាងអាមេរិកនិងស៉ីរី។ ប្រព័ន្ធផ្សព្វផ្សាយរបស់ស៉ីរី បានរាយការណ៍ថា ករណីវាយប្រហារនោះកើតឡើងនៅទីក្រុង Palmyra។ បើតាម CENTCOM ខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់ភ្លាមៗ ខណៈទាហានអាមេរិក៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា ករណីខាងលើនេះគឺជាលើកដំបូងបំផុត ដែលត្រូវបានរាយការណ៍ គិតចាប់តាំងពីក្រុមឧទ្ទាម បានផ្តួលរំលំអតីតប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយចាប់ផ្តើមកសាងទំនាក់ទំនងរបស់ប្រទេសស៉ីរី ជាមួយសហរដ្ឋអាមេរិកឡើងវិញ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-12-2025, 07:55 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអង្ករ ទឹកសុទ្ធ និងសាប៊ូ ជូនពុកម៉ែបងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 07:49 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមពិធីបូជាសពវីរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 07:32 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន៦ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។
ក្នុងអត្ថន័យប្រហាក់ប្រហែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 06:48 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា នៅវេលាម៉ោង១៦:០៤នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 06:45 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ដល់រថយន្ដ Ford សរុបចំនួន៥គ្រឿង ដល់គណៈបញ្ជាការនគរបាលជាតិទិសភូមិភាគ៤ ប្រាសាទព្រះវិហារ ដើម្បីបម្រើការជូនជាតិប្រឆាំងការឈ្លានពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 01:34 PM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 12:08 PM, ចំនួនអ្នកអានៈ 64ដង
ខេត្តសៀមរាប៖លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅក្នុងឱកាសនោះក្រុមការងារបានតេស្តគុណភាពខ្យល់ ដោយបានយកឧបករណ៍មកវិភាគនៅទីតាំងជនភៀសសឹកស្រែណូយ ដោយទទួលបានលទ្ធផល ល្អណាស់ PM2.5=12 µg/m³។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 11:52 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការសម្របសម្រួលបានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិត គិតត្រឹមបច្ចុប្បន្ន សរុបចំនួន ១ .០៥៨ អង្គ/នាក់។
សកម្មភាព នៃពិធីសំណេះសំណាលជាមួយនិស្សិតត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅកម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 11:50 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃអាទិត្យនេះថា
«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងជួបប្រទះ នឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។
ព្រះម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 11:48 AM, ចំនួនអ្នកអានៈ 63ដង
ពីគេហទំព័រ Bolavispan បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi រួមជាមួយមិត្តរួមក្រុម Rodrigo De Paul និង Luis Suarez បានលេចវត្តមាននៅឯកីឡដ្ឋាន Salt Lake ជាមួយនឹងអ្នកគាំទ្រជាច្រើនបានរត់ចូលទីលាន ក៏ព្រោះចង់ជួប GOAT របស់ពួកគេ ដោយហ៊ានចំណាយលុយ ១៣៣ដុល្លារ ដើម្បីទិញសំបុត្រទៀតផង។
តារាបាល់ទាត់លំដាប់កំពូលពិភពលោក Lionel Messi រួម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 11:47 AM, ចំនួនអ្នកអានៈ 63ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានដូច្នេះថា «យើងនឹងសងសឹកវិញ» ហើយក្រោយមក លោកបានបង្ហោះសារលើបណ្តាញ Truth Social ថា ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa មានការខឹងសម្បារជាខ្លាំង ចំពោះករណីវាយប្រហារនេះ ដែលកើតឡើងក្នុងប្រទេសរបស់លោក។
នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 11:44 AM, ចំនួនអ្នកអានៈ 65ដង
ផ្លូវនានាជុំវិញសាកលវិទ្យាល័យត្រូវបានបិទ ខណៈអាជ្ញាធរអាមេរិក បានរឹតបន្តឹងសន្តិសុខនៅជុំវិញទីក្រុង ស្របពេលដែលពួកគេ កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ដែលបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពបាញ់ប្រហារ នៅអគារសិក្សាជំនាញវិស្វកម្ម Barus & Holley របស់សាកលវិទ្យាល័យ Brown ជាទីដែលការប្រឡងកំពុងតែប្រព្រឹត្តទៅនាពេលន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-12-2025, 11:38 AM, ចំនួនអ្នកអានៈ 58ដង
សេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសអ៉ីស្រាអែល បានលើកឡើងយ៉ាងដូច្នេះថា «ឆ្លើយតបចំពោះការបំផ្ទុះគ្រាប់បែករបស់ក្រុមហាម៉ាស ដែលបានបណ្តាលឱ្យកងកម្លាំងយើងរងរបួស លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងលោករដ្ឋមន្រ្តី Israel Katz បានចេញបញ្ជាឱ្យសម្លាប់ភេរវករ Raad Saad ដែលជាប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 06:08 PM, ចំនួនអ្នកអានៈ 88ដង
រាជធានីភ្នំពេញ៖ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 05:56 PM, ចំនួនអ្នកអានៈ 75ដង
ព្រំដែន៖ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិអូរស្មាច់ ខេត្តឧត្តរមានជ័យ កងកម្លាំងកម្ពុជា បានស្រោច BM21 ដើម្បីប្រឆាំងការឈ្លានពានរបស់ទាហានថៃ៕
 ព័ត៌មានលម្អិត
|
|
|