| រាជរដ្ឋាភិបាល អនុញ្ញាតឱ្យកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ខ្ចីប្រាក់ប្រមាណ ២៦លានដុល្លារ ចូលរួមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ |
|
| ចុះថ្ងៃទី: 05-01-2026, 05:47 PM, ចំនួនអ្នកអានៈ 63ដង |
|
រាជធានីភ្នំពេញ៖ច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ដែលទើបបានប្រកាសដាក់ឱ្យប្រើនាពេលថ្មីៗនេះ បានបញ្ជាក់ថា «សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាល ឱ្យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីនូវទឹកប្រាក់ចំនួន១០៧ ៣៥៧លានរៀល ក្រោមក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សម្រាប់ការចូលទុនក្នុងក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក»។
នៅក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានអនុម័តឲ្យឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីប្រាក់ប្រមាណ ១០៧ ៣៥៧លានរៀល ប្រហែល ២៦លានដុល្លារ ដើម្បីចូលរួមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ជាមួយក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១.៧ពាន់លានដុល្លារអាម៉េរិក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-01-2026, 11:03 AM, ចំនួនអ្នកអានៈ 0ដង
ខេត្តព្រះសីហនុ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់មកសួរនាំ សង្ស័យពាក់ព័ន្ធករណីចាប់ជម្រិតមនុស្ស ខណៈមនុស្ស២នាក់ទៀតកំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះថា ពាក់ព័ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-01-2026, 11:00 AM, ចំនួនអ្នកអានៈ 0ដង
តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ៥៨.៥គីឡូម៉ែត្រ ខណៈទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីហ្វីលីពីនព្រមានថាអាចនឹងមានការខូចខាត។ តែភ្លាមៗមិនទាន់មាន សេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះនៅឡើយទេ ហើយក៏មិនមានការប្រកាសអាសន្នពីរលកស៊ូណាមិនោះដែរ។
ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:53 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ នៅក្នុងពិធីនេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងគណគ្រប់គ្រងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលធន់ធានមនុស្ស ក្នុងវិស័យសាធារណៈប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:47 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:41 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:38 AM, ចំនួនអ្នកអានៈ 68ដង
លោក Lecun បានលើកឡើងថា ទោះបីជាលោក Wang (សហស្ថាបនិក Scale AI វ័យ ២៩ ឆ្នាំ) ជាមនុស្សរៀនរហ័សក៏ដោយ ប៉ុន្តែលោកមិនមានបទពិសោធន៍ក្នុងការអនុវត្តការស្រាវជ្រាវ ឬយល់ដឹងពីអ្វីដែលអ្នកស្រាវជ្រាវចង់បាននោះទេ។ ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Mark Zuckerberg បានបាត់បង់ទំនុកចិត្តលើក្រុមការងារចាស់ ក្រោយរឿងអាស្រូវនៃការបំប៉ោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:34 AM, ចំនួនអ្នកអានៈ 70ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមរហស្សនាម «ឥន្រ្ទីកំណាចអាហ្វ្រិក» (suspaner eagles) បានឆ្លងផុតវគ្គ ១៦ក្រុមដោយស្រួលតែម្តង ដើម្បីរង់ចាំគូប្រកួតបន្ទាប់នៃវគ្គ ៨ក្រុមជាបន្តទៀតដែលអាចជាអាល់ហ្សេរី ឬក៏កុងហ្គោ ដែលពួកគេត្រូវលេងបញ្ចប់វគ្គ ១/៨ នារាត្រីថ្ងៃអង្គារនេះ ក្នុងការប្រកួតប្រជែងកៅអីលេងវគ្គចាញ់-ធ្លា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:33 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:27 AM, ចំនួនអ្នកអានៈ 70ដង
លោក Petro ជាអតីតទ័ពព្រៃម្នាក់ និងដែលរងការប្រមាថ និងគំរាមកំហែងជាច្រើនខែមកនេះពីលោក ដូណាល់ ត្រាំ បាននិយាយក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខ្ញុំបានស្បថហើយថានឹងមិនកាន់កាំភ្លើងជាថ្មីនោះទេ...ប៉ុន្តែដើម្បីជាតិ ខ្ញុំនឹងកាន់កាំភ្លើងម្ដងទៀត»។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:26 AM, ចំនួនអ្នកអានៈ 67ដង
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃចន្ទ ទី៥ ខែមករា បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងទទួលបានប្រាក់ចំណូលពីការប្រមូលពន្ធគយ លើសពី ៦០០ពាន់លានដុល្លារ។ ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនមិនបានចុះផ្សាយនោះទេ ពីព្រោះពួកគេស្អប់ និងមិនគោរពដល់ប្រទេសរបស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:21 AM, ចំនួនអ្នកអានៈ 62ដង
ក្លឹបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារក្រុម Manchester United ឈរនៅលេខរៀងទី៦ នៅក្នុងក្របខ័ណ្ឌ Premier League ថ្នាក់ដឹកនាំរបស់ក្លឹបបានធ្វើការសម្រេចចិត្តដោយស្ទាក់ស្ទើរ តែនេះជាពេលវេលាត្រឹមត្រូវដើម្បីធ្វើការផ្លាស់ប្តូរ នោះនឹងផ្តល់ឱ្យក្រុមនូវឱកាសដ៏ល្អបំផុតនៃការបញ្ចប់ក្នុងក្របខ័ណ្ឌ Premier League ខ្ពស់ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:20 AM, ចំនួនអ្នកអានៈ 53ដង
លោក Robert Lasnik ចៅក្រមប្រចាំតំបន់នៅទីក្រុងសៀថល (Seattle) បានបដិសេធការលើកឡើងរបស់ Amazon ដែលថា ច្បាប់ការពារអ្នកប្រើប្រាស់របស់រដ្ឋវ៉ាស៊ីនតោន មានភាពស្រពិចស្រពិល ឬមិនគ្របដណ្តប់លើសកម្មភាពដំឡើងថ្លៃរបស់ខ្លួន។ លោកចៅក្រមបានកត់សម្គាល់ថា ដោយសារកង្វះខាតទំនិញ និងវិធានការសុខាភិបាលសាធារណៈនាពេលនោះ បានធ្វើឱ្យអតិថិជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:14 AM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:08 AM, ចំនួនអ្នកអានៈ 66ដង
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តបង្កើនរង្វាន់យ៉ាងច្រើន ដោយមានគោលបំណងផ្តល់ភាពពាក់ព័ន្ធកាន់តែច្រើនដល់ការប្រកួត និងលើកទឹកចិត្តក្រុមដែលចូលរួម ដែលឆ្នាំ២០២៥ ទឹកប្រាក់សរុប ២៣លានអឺរ៉ូត្រូវបានចែកចាយទៅកាន់ក្រុមដែលចូលរួម ។
ពានរង្វាន់ Sspananish Suspaner Cuspan 2០26 កំពុងត្រៀមលេងដែលមាន ៤ក្រុមខ្លាំងៗមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 05:52 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ប្រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់សកម្មភាពបង្ហោះ អាកាសយានគ្មានមនុស្សបើក (ដ្រូន) និងវត្ថុទាំងឡាយដែលហោះហើរបាន នៅជុំវិញអាកាសយានដ្ឋាន។
សេចក្តីជូនដំណឹង បានឲ្យដឹងថា យោងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិបច
 ព័ត៌មានលម្អិត
|
|
|