| បច្ចេកវិទ្យាមិនមែនជាការប្រើប្រាស់ដើម្បីជំនួសគ្រូទេ ប៉ុន្តែជាឧបករណ៍គាំទ្រដ៏សំខាន់ ដែលអាចជួយឲ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព |
|
| ចុះថ្ងៃទី: 18-01-2026, 05:16 PM, ចំនួនអ្នកអានៈ 33ដង |
|
រាជធានីភ្នំពេញ៖ក្នុងបទបង្ហាញ លោក ផ្លុង តូន បានផ្តោតលើការពន្យល់អំពី តួនាទីស្នូលនៃគរុកោសល្យក្នុងបរិបទអប់រំទំនើប ដោយបានបញ្ជាក់ថា គរុកោសល្យមិនមែនគ្រាន់តែជាវិធីសាស្រ្តបង្រៀនទេ ប៉ុន្តែជាវិទ្យាសាស្រ្ត និងសិល្បៈនៃការរៀបចំបទពិសោធន៍សិក្សា ដែលអាចឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់អ្នកសិក្សា និងការផ្លាស់ប្តូររហ័សនៃចំណេះដឹងសង្គម។ លោកបានលើកឡើងថា ការបង្រៀនកម្រិតឧត្តមសិក្សានៅសម័យបច្ចុប្បន្ន ត្រូវផ្អែកលើអ្នកសិក្សាជាមជ្ឈមណ្ឌល ជំរុញការគិតវិភាគ ការស្រាវជ្រាវ និងការរៀនដោយខ្លួនឯង។ បន្តទៅទៀតនលោកក៏បានបញ្ជាក់ពី សារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាសប្បនិម្មិត ក្នុងការបង្រៀន ដូចជា ការប្រើវេទិកាសិក្សាអនឡាញ ឧបករណ៍ជំនួយការស្រាវជ្រាវ កម្មវិធីគ្រប់គ្រងការសិក្សា និងឧបករណ៍ឆ្លាតវៃសម្រាប់ការរៀបចំផែនការបង្រៀន។
លោក ផ្លុង តូន គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំ បានលើកឡើងថា បច្ចេកវិទ្យាមិនមែនជាការប្រើប្រាស់ដើម្បីជំនួសគ្រូទេ ប៉ុន្តែជាឧបករណ៍គាំទ្រដ៏សំខាន់ ដែលអាចជួយឲ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព មានភាពទាក់ទាញ និងអាចកំណត់លទ្ធផលសិក្សាបានច្បាស់លាស់។
លោកបានលើកឡើងបែបនេះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើបទបង្ហាញស្តីពី «គរុកោសល្យ និងវិធីសាស្រ្តបង្រៀនកម្រិតឧត្តមសិក្សា» ក្នុងវគ្គបណ្តុះបណ្តាលសំខាន់មួយ ដែលផ្តោតលើ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» និង «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន»។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមណនិស្សិត និស្សិត និងមន្រ្តីរាជការជាច្រើនរូប ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។
លោកបានបញ្ជាក់ថា បច្ចេកវិទ្យាមិនមែនជាការប្រើប្រាស់ដើម្បីជំនួសគ្រូទេ ប៉ុន្តែជាឧបករណ៍គាំទ្រដ៏សំខាន់ ដែលអាចជួយឲ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព មានភាពទាក់ទាញ និងអាចកំណត់លទ្ធផលសិក្សាបានច្បាស់លាស់។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោកបានលើកឡើងបន្ថែមថា គរុកោសល្យមានតួនាទីសំខាន់ក្នុងការបង្កើតអត្តសញ្ញាណវិជ្ជាជីវៈរបស់គ្រូ ដោយជំរុញឲ្យគ្រូអនុវត្តការបង្រៀនដោយការឆ្លុះបញ្ចាំងខ្លួនឯង ការប្រើភស្តុតាងវិទ្យាសាស្រ្ត និងការទទួលយកមតិកែលម្អពីសិស្ស ដើម្បីកែសម្រួលវិធីសាស្រ្តបង្រៀនឲ្យសមស្រប និងលើកកម្ពស់គុណភាពអប់រំជាប្រព័ន្ធ។
បន្ថែមពីនេះ លោក ផ្លុង តូន បានពន្យល់អំពី វិសាលភាពនៃគរុកោសល្យ ដែលគ្របដណ្តប់គ្រប់កម្រិតអប់រំ ចាប់ពីអប់រំចំណេះដឹងទូទៅ ឧត្តមសិក្សា រហូតដល់ការអប់រំពេញវ័យ ព្រមទាំងបរិបទសិក្សាផ្លូវការ និងក្រៅផ្លូវការ។ លោកបានលើកឡើងថា វិស័យស្នូលនៃគរុកោសល្យរួមមាន វិធីសាស្រ្ត និងយុទ្ធសាស្រ្តបង្រៀន ការអភិវឌ្ឍកម្មវិធីសិក្សា ការវាយតម្លៃសិក្សា ទ្រឹស្តីនៃការរៀន ការអប់រំគ្រូបង្រៀន និងការស្រាវជ្រាវអប់រំ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពី ដំណាក់កាលអាទិភាពចំនួន ៨ ដែលពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធអប់រំជាតិ រួមមាន៖ ១) ការលើកកម្ពស់គុណភាពអប់រំ ២) ការពង្រឹងការគ្រប់គ្រងបុគ្គលិក ៣) កំណែទម្រង់ប្រព័ន្ធប្រឡង ៤) ការលើកកម្ពស់ឧត្តមសិក្សា ៥) ការអភិវឌ្ឍជំនាញយុវជន ៦) កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៧) ការជំរុញការអប់រំកាយ និងកីឡា ៨) ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយអប់រំ។
មុននឹងបញ្ចប់បទបង្ហាញ លោកបានបញ្ជាក់ពី វត្ថុបំណងស្នូលនៃប្រធានបទ «គរុកោសល្យ និងវិធីសាស្រ្តបង្រៀនកម្រិតឧត្តមសិក្សា» ដោយផ្តោតលើ ការកំណត់គោលការណ៍បង្រៀន ការវិភាគច្បាប់នៃការបង្រៀន និងការអនុវត្តការបង្រៀនប្រកបដោយការច្នៃប្រឌិតផ្អែកលើច្បាប់នៃការបង្រៀន និងការរៀន អ្វីដែលសំខាន់នោះជាការលើកឡើងអំពីច្បាប់ទាំង៧ នៃការបង្រៀន របស់លោក ចន មីលតុន ហ្គ្រេហ្គោរី (John Milton Gregory) ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍការបង្រៀនប្រកបដោយប្រសិទ្ធភាព និងមានគុណភាពខ្ពស់នៅកម្រិតឧត្តមសិក្សា ជាពិសេសការសួរសំណួរចម្លើយ ដោយសិក្ខាកាមបានចូលរួមសួរសំណួរ និងផ្លាស់ប្តូរយោបល់យ៉ាងសកម្ម ជាមួយវាគ្មិនអំពីបទពិសោធន៍បង្រៀន ការអនុវត្តវិធីសាស្រ្តបង្រៀនទំនើប និងបញ្ហាប្រឈមជាក់ស្តែងក្នុងការបង្រៀនកម្រិតឧត្តមសិក្សា ដែលត្រូវបានឆ្លើយតប និងផ្តល់អនុសាសន៍យ៉ាងច្បាស់លាស់ និងមានអត្ថប្រយោជន៍ជាក់ស្តែង៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-01-2026, 05:16 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ក្នុងបទបង្ហាញ លោក ផ្លុង តូន បានផ្តោតលើការពន្យល់អំពី តួនាទីស្នូលនៃគរុកោសល្យក្នុងបរិបទអប់រំទំនើប ដោយបានបញ្ជាក់ថា គរុកោសល្យមិនមែនគ្រាន់តែជាវិធីសាស្រ្តបង្រៀនទេ ប៉ុន្តែជាវិទ្យាសាស្រ្ត និងសិល្បៈនៃការរៀបចំបទពិសោធន៍សិក្សា ដែលអាចឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់អ្នកសិក្សា និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 05:01 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។
តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 04:31 PM, ចំនួនអ្នកអានៈ 20ដង
លោក Pedro Sanchez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែមករា។ តាមលោក Sanchez សកម្មភាពយោធាណាមួយរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹង Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក ក៏នឹងបំផ្លាញ NATO ហើយក៏ដូចជាការទទួលស្គាល់ដោយប្រយោលថាការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែនជារឿងស្របច្បាប់ផងដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:39 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅវិមានព្រឹទ្ធសភា។
ដោយមានរបៀបវារៈដូចខាងក្រោម៖
ទី១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:31 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។
នៅថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:23 PM, ចំនួនអ្នកអានៈ 31ដង
ត្បូងឃ្មុំ-កំពង់ចាម៖ ក្នុងឳកាសនោះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។
ដោយការគិតគូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:13 PM, ចំនួនអ្នកអានៈ 35ដង
នៅក្នុងបរិបទនៃការវិវត្តន៍ស្ថានការណ៍អន្តរជាតិ និងតំបន់ថ្មីៗនេះ មានការលើកឡើងជាច្រើនអំពីតុលាការអន្តរជាតិ។ ដើម្បីជាមូលដ្ឋាននៃការពិចារណាប្រកបដោយវិចារណញ្ញាណ និងចំណេះដឹងច្បាប់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃតុលាការកំពូល បានធ្វើការបកស្រាយលម្អិតអំពីស្ថាប័នកំពូលទាំងពីរនេះដូចតទៅ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:10 PM, ចំនួនអ្នកអានៈ 31ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកងទ័ពអាមេរិកបានបញ្ជាក់ថាមេដឹកនាំសាខាក្រុមអាល់កៃដាខាងលើមានឈ្មោះថា Bilal Hasan al-Jasim។ ជននេះមាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងខ្មាន់កាំភ្លើង ISIS ម្នាក់ដែលបានសម្លាប់ និងធ្វើឱ្យកងអាមេរិក រួមទាំងកងទ័ពស៊ីរីជាច្រើននាក់រងរបួសកាលពីថ្ងៃទី១៣ ខែធ្នូ ក្នុងទីក្រុង Palmyra ប្រទេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 02:59 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងបណ្ឌិត ហ៊ាន សុខុម ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា បណ្ឌិតសភាចារ្យ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 02:35 PM, ចំនួនអ្នកអានៈ 39ដង
ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA បានដឹកភ្ញៀវទេសចរជិត៣០០នាក់ រួមជាមួយនាវិកចំនួន ៣៣០នាក់ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលដៅមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃបន្ទាប់ពីចេញដំណើរមកពីវៀតណាម និងបន្តទៅប្រទេសថៃ។
នាវាទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 02:07 PM, ចំនួនអ្នកអានៈ 18ដង
ឧត្តរមានជ័យ៖ នៅក្នុងឱកាសនេះលោក មាន ចាន់យ៉ាដា បានថ្លែងកោតសរសើរដល់ការខិតខំរបស់បងប្អូនជនភៀសសឹកថា «បន្លែដែលយើងប្រមូលផលនៅថ្ងៃនេះ គឺជាផ្លែផ្កានៃការតស៊ូ និងសាមគ្គីភាព»។
ក្នុងយុទ្ធសាស្ត្រ «យកកសិកម្មទ្រទ្រង់ជីវភាពក្នុងគ្រាអាសន្ន «លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែមករា ឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 02:00 PM, ចំនួនអ្នកអានៈ 36ដង
លោក Macron បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «គ្មានការសម្លុតគំរាម ឬការគំរាមកំហែងណាដែលអាចមានឥទ្ធិពលលើពួកយើង នោះទេ មិនថាពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ឬ Greenland ឬបញ្ហានៅកន្លែងផ្សេងទៀតនៅលើពិភពលោកនោះឡើយ នៅពេលដែលយើងបានប្រឈមនឹងស្ថានការណ៍ បែបនេះ»។ លោកបន្តថា «ការសម្លុតគំរាមពន្ធគយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 01:57 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) នឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេ (កម្រិតដំបូង) ដោយក្នុង១វគ្គមានរយៈពេល ២ថ្ងៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB ផ្ទះលេខ ៥៨៧ ផ្លូវលេខ ៧០ ជិតស្អាតចាស់។
តាមរយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 04:23 PM, ចំនួនអ្នកអានៈ 67ដង
ខេត្តព្រះវិហារ នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 04:07 PM, ចំនួនអ្នកអានៈ 65ដង
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូន លោករដ្ឋមន្ដ្រី អំពីបេសកកម្មរបស់ទូរទស្សន៍ឥស្លាមកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានសហគមន៍ ការអប់រំ និងព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយសហគមន៍នេះ គឺជាសម្លេងយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីគោល
 ព័ត៌មានលម្អិត
|
|
|