«ដំណើរត្រឡប់មកកាន់សន្តិភាព»៖ តួនាទីរបស់ចិនក្នុងការគាំទ្រកម្ពុជានិងថៃក្នុងការស្តារទំនុកចិត្តឡើងវិញ
ចុះថ្ងៃទី: 19-01-2026, 07:43 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃ ដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្យមានការភ័យខ្លាច ការបាត់បង់ជីវិត និងការផ្លាស់ទីរបស់ជនភៀសសឹក រាប់សែននាក់។ ក្នុងបរិបទនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនាមជា អ្នកគាំទ្រការស្តារទំនុកចិត្ត និងសន្តិភាពឡើងវិញរវាងទាំងពីរប្រទេសទាំងពីរ កម្ពុជានិងថៃ ដោយប្រទេសចិនចូលរួមដោយផ្ទាល់ ពាក់ព័ន្ធនឹងការសម្របសម្រួល ការសង្កេតការណ៍ ការជជែកដោះស្រាយវិវាទដោយសន្តិភាព រួមទាំងការផ្តល់ទីតាំងសម្រាប់ការចរចារផ្លូវការជាមួយគ្នា។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសចិនបានដើរតួនាទីជាអ្នកសង្កេតការណ៍ លើបទឈប់បាញ់ ហើយលើកទឹកចិត្តដល់សមភាគីទាំងពីរ កម្ពុជានិងថៃ រួមគ្នាពិភាក្សាឈរលើគោលការណ៍មិត្តភាព និងសហប្រតិបត្តិការ។ «ក្នុងនាមជាអ្នកផ្តួចផ្តើម និងជាប្រតិបត្តិករដ៏សកម្មលើកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ប្រទេសចិនបានតាមដាន និងបានទទូចដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ) នៅក្នុងការរក្សាភាពអត់ធ្មត់ និងទទួលយកយន្តការសម្របសម្រួល ទាំងក្នុងកម្រិតទ្វេភាគី កម្រិតអាស៊ាន និងកម្រិតតំបន់ដោយប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការបន្ថយតានតឹង និងសម្រាប់ការបញ្ឈប់ ការប្រើប្រាស់កម្លាំងយោធា។ នៅក្នុងស្ថានភាពនៃការប៉ះទង្គិចគ្នា ប្រទេសចិនបានអំពាវនាវជាប់ជានិច្ច ហើយចិនបានប្រើប្រាស់ នូវយន្តការតាមបែបផែនរបស់ខ្លួន ជាក់ស្តែង ថ្លែងក្នុងជំនួបទល់មុខខាងក្រៅកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៥ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានប្រាប់ទៅ លោកប្រធានាធិបតីអាមេរិកថា ប្រទេសចិនក៏បានចូលរួមចំណែក តាមវិធីផ្ទាល់ខ្លួនជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដែរ។ ប្រទេសចិនតែងបានផ្តល់តម្លៃខ្ពស់ ចំពោះការថែរក្សាសន្តិភាព និងបង្កើនការអភិវឌ្ឍ ដោយជំរុញកំណើនពាណិជ្ជកម្ម រវាងចិននិងអាស៊ាន ព្រមទាំងក្របខណ្ឌទ្វេភាគីដូចជាចិននិងកម្ពុជា ចិននិងថៃ ជាដើម។ «ក្នុងនាមជាអ្នករួមចំណែកថែរក្សាសន្តិភាព និងជាគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ» ប្រទេសចិនដែលពោរពេញ ដោយហ្សែនសន្តិភាពនិយមបានប្រកាសគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍របស់អាស៊ាន លើបទឈប់បាញ់ដែលដឹកនាំដោយម៉ាឡេស៊ី។ ក្នុងបរិបទនេះ ការគាំទ្រឥតងាករេរបស់ប្រទេសចិនបានក្លាយជាកតាលីករ កាន់តែខ្លាំងបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្តើមចេញពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ធានារកបានដំណោះស្រាយរួមមួយ ដោយនាំយកនូវភាតរភាពវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ។ ជាញឹកញាប់ ក្រុមការងាររបស់ស្ថានទូតចិនប្រចាំកម្ពុជា បានចុះទៅពិនិត្យផ្ទាល់ដល់ស្ថានភាពជាក់ស្តែងនៅព្រំដែន ទាំងក្នុងកម្រិតអនុព័ន្ធយោធា និងទាំងកម្រិតឯកអគ្គរដ្ឋទូត ដើម្បីធ្វើឱ្យប្រាកដថា ដំណើរការវិលត្រឡប់មកកាន់ស្ថានភាពសន្តិភាព វិបុលភាព និងសុខដុមភាពរវាងប្រជាជាតិសមភាគីទាំងពីរ (កម្ពុជានិងថៃ)។ «ក្នុងនាមជាអ្នកសម្របសម្រួល និងជាអន្តរការីការទូតប្រកបដោយឥទ្ធិពល» ប្រទេសចិនបានដើរតួនាទីកាន់តែសកម្មជាងមុន ដោយចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក Deng Xijun ប្រេសិតពិសេសសម្រាប់កិច្ចការអាស៊ី នៃក្រសួងការបរទេសចិន បានធ្វើដំណើរមកកម្ពុជានិងថៃ ដើម្បីនាំយកស្ថានភាពល្អប្រសើរជូនដល់ប្រទេសទាំងពីរ ក្រោយពេលស្ថានភាពព្រំដែនបានប្រែជាស្រអាប់ឡើងវិញនៅដើមខែធ្នូ ឆ្នាំ២០២៥ រហូតឈានដល់ការប្រយុទ្ធគ្នាជាថ្មី្មម្តងទៀត។ «អាទិភាពបន្ទាន់បំផុត គឺការសម្រេចឲ្យបានបទឈប់បាញ់ភ្លាមៗ បញ្ឈប់ការប្រយុទ្ធ និងការបន្តការសន្ទនាដើម្បីដោះស្រាយ ជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិភាព» ជាក្តីបំណងរបស់ប្រទេសចិនដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងគាំទ្រតួនាទីសំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការតាមដានបទឈប់បាញ់ ហើយប្រទេសចិននៅបន្តជំហានរបស់ខ្លួន ជាពីមួយដំណាក់កាលទៅដំណាក់កាលបន្តបន្ទាប់ ដើម្បីធានានាំយកវិបុលភាពជូនដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ)។ ដោយផ្តើមចេញពីរបត់នេះ បទឈប់បាញ់ជាបន្ទាន់មួយត្រូវបានលេចចេញជារូបរាងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជានិងថៃ ដោយមានប្រទេសចិនបន្តកិច្ចខិតខំរបស់ខ្លួនលើវិស័យការទូត ហើយជាលទ្ធផលជំនួបត្រីភាគី របស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជា-ប្រទេសចិន-ប្រទេសថៃ ត្រូវបានរៀបចំឡើងនៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ «ក្នុងនាមជាអ្នកនាំសារសន្តិភាព និងជាមិត្តដ៏គួរឱ្យទុកចិត្ត» ប្រទេសចិនបានបន្តការពិភាក្សាពីសន្តិភាពដែលជាមូលដ្ឋាន សម្រាប់សមភាគីទាំងពីរទទួលយកប្រទេសចិនក្នុងនាមជាអ្នកជួយសម្របសម្រួល ជាមិត្តល្អ និងជាអ្នកជិតខាងដែលផ្តល់គុណតម្លៃ ដល់ប្រសិទ្ធភាពនៃយន្តការការទូតសន្តិភាព ដោយប្រទេសចិនបានរំលេចពីការអនុវត្ត វិធីសាស្ត្រសម្របសម្រួលដែលមិនបង្កការរំខាន មិនប្រកួតប្រជែង និងមិនមានលក្ខណៈអធិបតេយ្យនិយម ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយបានបង្ហាញជាសាធារណៈក្រោយជំនួបរួមគ្នារបស់រដ្ឋមន្ត្រីការបរទេសប្រទេសកម្ពុជា-ប្រទេសចិន-ប្រទេសថៃ ដែលនេះជាឥរិយាបថឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ប្រទេសចិន ក្នុងនាមជាប្រទេសមហាអំណាចមួយ ដែលមានទំនួលខុសត្រូវខ្ពស់លើកិច្ចកសាងសហគមន៍ ដែលមានវាសនារួមគ្នានៃមនុស្សជាតិ ដោយតាមរយៈនេះ យើងក៏ឃើញពីលទ្ធផលល្អប្រសើរដែលប្រទេសកម្ពុជា ទទួលបានត្រឡប់មកវិញនូវវីរៈកងទ័ពទាំង១៨រូបរបស់ខ្លួន ស្របទៅនឹងយន្តការនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ទាំងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងទាំងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសចិន។ ភ្លាមៗ ស្របពេលជំនួបត្រីភាគីទើបបិទបញ្ចប់ នៅថ្ងៃដដែល គឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសចិនគឺជាប្រទេសដំបូងគេ ជួយដល់ជនភៀសសឹកកម្ពុជា ដែលបានផ្តល់ជំនួយមនុស្សធម៌លើកទី១មកដល់កម្ពុជា និងបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ ជារួមនៅក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃក្នុងឆ្នាំ២០២៥កន្លងមក ប្រទេសចិនបានដើរតួនាទី នៅក្នុងកម្រិតសកល និងទទួលខុសត្រូវក្នុងនាមជាមហាអំណាចនៅក្នុងតំបន់ ដោយគោរពបានគុណតម្លៃរួមរបស់តំបន់និងពិភពលោក ក្នុងការលើកទឹកចិត្តដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ)ទទួលនិងអនុវត្តឱ្យមានស័ក្តិសិទ្ធិភាពលើការកសាងសន្តិភាព និងថែរក្សាសន្តិភាពឱ្យយូរអង្វែង ហើយធានាជូនសមភាគីទាំងពីរ ក្នុងការពិភាក្សា និងសហការជាដៃគូរួមគ្នាដើម្បីស្ថាបនាទំនុកចិត្តរវាងគ្នានិងគ្នាឡើងវិញ ហើយតាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងការគាំទ្រការចរចារដោយសន្តិភាព ដោយមានប្រទេសចិនជាអន្តរការីដ៏មានឥទ្ធិពល នោះតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសទាំងប្រទេសកម្ពុជា និងទាំងប្រទេសថៃ នឹងខិតខំរួមគ្នាបន្តការស្តារទំនុកចិត្ត និងរួមគ្នាថែរក្សាគុណតម្លៃនៃសន្តិភាពដើម្បីវិបុលភាពរួម សម្រាប់ប្រទេសទាំងពីរនិយាយដោយឡែក សម្រាប់អាស៊ាន និងពិភពលោកនិយាយរួម៕ ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-01-2026, 07:43 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃ ដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:38 PM, ចំនួនអ្នកអានៈ​ 41ដង
សោកនាដកម្មខាងលើកើតឡើងនៅម៉ោង ៧:៤៥នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ ក្រៅពីអ្នកស្លាប់ មានមនុស្ស ១២២នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:34 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៦ ដោយសម្រេចកំណត់យកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:20 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:01 PM, ចំនួនអ្នកអានៈ​ 54ដង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចយកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 06:58 PM, ចំនួនអ្នកអានៈ​ 65ដង
របាយការណ៍បឋមបានឱ្យដឹងថា សិស្ស ១១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៧:០០ព្រឹក នៅពេលដែលរថយន្តដឹកសិស្សឯកជននោះ កំពុងដឹកសិស្សទៅសាលារៀននានានៅភាគនិរតីនៃទីក្រុងហ្សូហានណេសប៊ឺគ (Johannesburg)។ អាជ្ញាធរអាហ្វ្រិកខាងត្បូងបានប្រកាសថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:22 PM, ចំនួនអ្នកអានៈ​ 61ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Takaichi បាននិយាយថា នៅថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកស្រីបានសម្រេចចិត្តថានឹងរំលាយរដ្ឋសភានៅថ្ងៃទី២៣ ខែមករា។ ក្រោយរំលាយសភា លោកស្រីគ្រោងស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ។ លោកស្រី Takaichi បាននិយាយថា ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:21 PM, ចំនួនអ្នកអានៈ​ 57ដង
ក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Store ពាក់ព័ន្ធការចង់បានកោះ Greenland របស់ប្រទេសដាណឺម៉ាក លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ជូនចំពោះ Jonas ដោយសារតែប្រទេសរបស់អ្នក បានសម្រេចចិត្តមិនផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំ ទោះបីជាខ្ញុំបានបញ្ចប់សង្រ្គាមលើសពី៨ក៏ដោយនោះ ខ្ញុំយល់ថា លែងមានកាតព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែលជាការរីកចម្រើននៃវិស័យសុខាភិបាលកម្ពុជា និងជាលទ្ធផលជាក់ស្តែងនៃចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ ដែលមានភាពធន់ ឯករាជ្យភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:11 PM, ចំនួនអ្នកអានៈ​ 51ដង
លោក Oleksandr Syrskyi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងឃើញមានការកើនឡើងនូវសកម្មភាពយោធា ការកើនឡើងនូវចំនួនក្រុមសត្រូវវាយប្រហារ ការកើនឡើងនូវការផលិតអាវុធ មីស៉ីល និងដ្រូន»។ លោកបន្ថែមថា «ពេលនេះ សត្រូវ (រុស្ស៉ី) ផលិតដ្រូន 404 Shaheds ជាប្រចាំ ក្នុងប្រភេទផ្សេងៗគ្នា។ ហើយផែនការគឺបង្កើនចំនួន ​ដល់​ទៅ ១ ០០០ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:08 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គលេខ ០២២២២ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:16 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនេះដែរ លោក ជុំ សុន្ទរី បានអបអរសាទរដល់និស្សិតជ័យលោភីចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ពួកគេ និងបានសរសើរការលះបង់ និងការតាំងចិត្តរបស់ពួកគេក្នុងការសិក្សាភាសាជប៉ុន។ លោកក៏បានសម្តែងការកោតសរសើរដោយស្មោះចំពោះមូលនិធិអន្តរជាតិ Kyoritsu ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអប់រំភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:15 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តតាកែវ៖ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណនូវវត្តមាន របស់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងមន្រ្តីជំនាញទាំងអស់ ដែលបានចូលរួមកម្មវិធីនេះ និងទទួលយល់ដឹងនូវសមិទ្ធផលការងារ ក្នុងវិស័យកសិកម្ម ជាពិសេសការកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:09 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖របាយការណ៍សង្ខេបនៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឆ្នាំ២០២៦។ បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:06 PM, ចំនួនអ្នកអានៈ​ 63ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថាការកាន់កាប់ Greenland គឺមានសារៈសំខាន់ នៅក្នុងការប្រកួតលេងអុកភូមិសាស្ត្រនយោបាយ ជាមួយរុស្ស៉ី និងចិន។ លោកបញ្ជាក់ថា «យើង (សហរដ្ឋអាមេរិក) គឺជាប្រទេសខ្លាំងបំផុតលើពិភពលោក។ កម្លាំងអឺរ៉ុបទន់ខ្សោយ។ កម្លាំងអាមេរិកខ្លាំង»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8602 នាក់
ម្សិលមិញ : 7267 នាក់
សរុបទាំងអស់ : 10961338 នាក់